» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3214 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951769 នាក់

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ ថា បានធ្វើ​សកម្មភាព ចាប់​បង្ខាំង​ពលរដ្ឋ​ជំរិត​ទារប្រាក់ ក្រោមលេស​ថាលក់​ឆ្នោត​ខុសច្បាប់​


​បាត់ដំបង ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ព្រោះ​កម្លាំង​ប៉េអឹម​ស្រុក សំឡូត ខេត្តបាត់ដំបង បាន​អំពាវនាវ​សុំ​អង្វរ​ដល់​លោកនាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​ជួយ​ដល់​ពួកគាត់​ផង ។a pm samlot

យោងតាម​ប្រភពព័ត៌មាន​ដែល​បាន​រាយការណ៍​អោយ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ដឹងថា មាន​ប្រជាពលរដ្ឋ ៤-៥​នាក់​ដែល​ត្រូវ​ទទួលរង​គ្រោះ​រហូត​ល​ក់​អស់ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​ដើម្បី​ប្រមូល​យកលុយ​ទៅ​បង់​អោយ កងកម្លាំង​ប៉េអឹម​ស្រុក​សំឡូត​រាប់សិប​លាន​រៀល ខណ​: ពួកគាត់​ត្រូវ​ក្រម​កម្លាំង​ប៉េអឹម​ចាប់​យកទៅ​ឃុំខ្លួន បង្ខាំង​ក្នុង​បន្ទាយ​ដោយ​មិន​អនុញ្ញាតអោយ​អ្នកណាម្នាក់​បាន​ជួប​ឡើយ​។​

​ការឃុំ​និង​បិទ​សិទ្ធិសេរីភាព ដែលជា​បទល្មើស​ឧក្រិដ្ឋ​នោះ​ដោយសារ ប្រជា​ពលរ​ដ្ខ​៤-៥​នោះ​ជិះ​កង់ ម៉ូតូ ដើរ​កត់​កន្ទុយលេខ​តាម​ភូមិ ដើម្បី​រកប្រាក់​កំ​រ៉ៃ​ទឹកតែ​ពី ឬ​បី​ម៉ឺន​រៀល​ខ្លះ​គ្រាន់តែ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ តែប៉ុណ្ណោះ ហើយ​ត្រូវ​ក្រុម​កងកម្លាំង​ប៉េអឹម​ដែលមាន​គ្នា​ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក សុខ ហ៊ាង ហៅ វុ​ធ ស្ទាក់ចាប់​តាមផ្លូវ រួច​នាំយកទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​សំឡូត ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​មេបញ្ជាការ​ស្រុក សំឡូត​ឈ្មោះ ជួប នោ ហៅ ចូ​វ ។

ប្រភពព័ត៌មាន​បា​នប​ន្ត ទៀតថា​ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​បាន​ធ្វើឡើង កាលពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣ និង​៣០ នាទី​រសៀល កម្លាំង​ប៉េអឹម​ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក សុខ ហ៊ាង ហៅ វុ​ធ ដែល​ទទួលបញ្ជា​ផ្ទា​ល់ពី​លោក ជួប នោ ហៅ​ចូ​វ បើក​បើករថយន្ត​១​គ្រឿង​ទៅ​ចំណុច​ភូមិ​អូរ​សំ​រិ​ក្រោម ឃុំ​អូរ​សំរិល​ដោយ​ស្ទាក់ចាប់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ែន សុវណ្ណ ហៅ ធិ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខណ​:​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ដើរ លក់​ឆ្នោត​យក​កំ​រ៉ៃ​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ ថ្ងៃ ។

យោងតាម​ការអះអាងរ​បស់​ភរិយា​ជនរងគ្រោះ បាន​ប្រាប់ បណ្តាញ​ព័ត៌មាន​អោយដឹងថា ក្រោយពី​គាត់​បានប្រគល់​លុយ ចំនួន​១០​លាន​រៀល អោយទៅ​លោក​ប៉េអឹម​នោះ​ហើយ គេ​បាន​ទារប្រាក់​ចំនួន​១០០​ដុល្លារ​អាមេរិក​ថែមទៀត ជា​ថ្នូរ​នឹង​ការ និយាយ​លួងលោម​មេ​មិនអោយ​បញ្ជូន​ប្តី​ទៅ​ដាក់គុក​នៅ​ខេត្ត និង​ជា​ថ្នូរ​នៃ​ការ​អង្គុយ​សួរចម្លើយ ។ ប៉ុន្តែ​ស្ត្រី​ជា​ភរិយា​ជន​រង គ្រោះ​បាន​អង្វរ​តថ្លៃ​សុំ​នៅត្រឹម​២០​មុ​ឺ​ន​រៀល​ប៉ុណ្ណោះ ដោយ​មុន ពេល​ចាកចេញ​ប៉េអឹម បានអោយ​ពួកគាត់​ផ្តិតមេដៃ​នៅលើ​ក្រ ដា​សស​០១​សន្លឹក​ដោយ​គេ​ប្រាប់ថា បើ​មិន​ផ្តិត​ទេ​គេ​នឹង​ចុះទៅ ចាប់ខ្លួន​ម្តងទៀត ។

ដោយសារតែ​ការធ្វើសកម្មភាព​ចាប់​បង ប្អូន​ប្រជាពលរដ្ឋ​ដែល​លួច​លក់​ឆ្នោត​(​ខុសច្បាប់​) ជំរិត​ទារលុយ​បាន​កាក់កប​ខ្លាំង ហើយ​គ្មាន​អ្នកណា​ហ៊ាន​តវ៉ា​នោះ ទើប​នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោងជាង​២​រសៀល កម្លាំង​ប៉េអឹម​ចំនួន​៤​នាក់ មាន​ឯកសណ្ឋាន​២​នាក់ ស្លៀកពាក់ សុ​ី​វិល​២​នាក់ បាន​ចុះមក​ភូមិ ឃុំ​ដដែល​រួច​បាន​ចាប់​ស្ត្រី​ម្នាក់ ឈ្មោះ កែវ ឈាង ហៅ អេង អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ អូរ ចេក​លើ ឃុំ​អូរ​សំរិល ដឹកយក​ទៅកាន់​បន្ទាយ​ប៉េអឹម​ស្រុក​សំឡូត ខណ​:​ដែល​ស្ត្រី​រូបនេះ​មាន​ប្តី​ជា​អតីត​យោធិន​ពិការ​កំពុង ដើរ លក់​ឆ្នោត ។

ប្រភព​បាន​បន្តទៀតថា ការចាប់ខ្លួន​ស្ត្រី​លើក​នេះ ក៏​មិន​ខុសពី​ការចាប់ខ្លួន​ពលរដ្ឋ​លើក​មុន​ដែរ គឺជា​ល្បិច​របស់ ប៉េអឹម​ដដែល ដោយសារតែ​វិធី​នេះ​គេ​ធ្លាប់ធ្វើ​បានទទួល ជោគ ជ័យ តែ​លើក​នេះ​គ​ជំរិត​បាន​លុយ​តែ​៨​លាន​រៀល​តែប៉ុណ្ណោះ បូក​និង​ថ្លៃ​សរសេរ​កំណត់ហេតុ​ចំនួន​២០​មុ​ឺ​ន​រៀល​ដូច​មុន​ដែរ ទើប​គេ​ព្រម​ដោះលែង​ស្ត្រី​រូបនោះ​អោយមាន​សេរីភាព​វិញ ដើម្បី​ចេញទៅ​រក​សុ​ី​ដោះបំណុល​គេ ព្រោះ​ស្ត្រី​រងគ្រោះ​មាន​ប្តី ជា​យោធិន​ពិការ​ដូច្នេះហើយ​បានត្រឹមតែ​សម្រក​ទឹកភ្នែក​ដោយ សារ​តែ​ខំប្រឹងរ​ត់រក​ចងការ​លុយ​គេ​យកមក​អោយ​លោក​ប៉េអឹម ។

លុះ​មកដល់​ថ្ងៃទី ២៦ មីនា ២០១៩ កន្លងទៅ​ថ្មីៗ​នេះ​ក្រុម ប៉េអឹម​ដដែល​នេះ បាន​ចុះមក​ចាប់​ប្រជាពលរដ្ឋ​ម្នាក់ទៀត ឈ្មោះ ចក់ រស់នៅ​ភូមិ​សំឡូត​ចាស់ រួច​យកទៅ​គាប​ជំរិត យកប្រាក់​ចំនួន​៤​លាន​រៀល និង​ថ្លៃ​សរសេរ​កំណត់ហេតុ​ចំនួន ៥០០០០​រៀល​ប៉ុណ្ណោះ តាម​វិធី​ដដែលៗ​នេះ ។ ករណី​ក្រុម ប៉េអឹម​ធ្វើ​សុ​ី​ប្រជាពលរដ្ឋ​ខាងលើនេះ ក្រៅពី​ការ​គំរាម​ជំនិត​ទារ ប្រាក់​ពី​ក្រុមគ្រួសារ សាច់ញាតិ​ជនរងគ្រោះ​ដែល​ចូលទៅ​ដោះ ស្រាយ​ជាមួយ​នោះ គឺ​សម្ភារ​:​ដែល​នៅជាប់​ខ្លួន​ជនរងគ្រោះ ពេល​ប៉េអឹម​ចាប់យក​ទៅនោះ មានដូចជា​ខ្សែក ចិញ្ចៀន ផ្លាក ដៃ លុយកាក់ ទូរស័ព្ទដៃ និង​ម៉ូតូ​ក៏​ត្រូវគេ​ដកហូតយក​ទាំង អស់ ។

ជុំវិញ​សេចក្តី​រាយ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក សំឡូត ដែល​រងគ្រោះ​ព្រោះ​កម្លាំង​ប៉េអឹម​គាប​សុ​ី​ជំរិត​ទារ លុយ យ៉ាង​ចាស់ដៃ​នេះ ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ ពី​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក ជួប នោ ហៅ​ចូ​វ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បានទេ ព្រោះ​ពី​មាន​លេខ ទូរស័ព្ទ​ទាក់ទង ។

ការិយាល័យ​យើង​រង់ចាំ​ទទួល​ការ​បក ស្រាយ​បំភ្លឺ​ពី​ភាគី​ពាក់ព័ន្ធ​គ្រប់ពេល ។ ក្នុងករណី​ខាងលើ នេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត បាន​សំណូមពរ​ដល់​លោកនាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​មេត្តាជួយ​អន្តរា​គម​ន័​ចាត់ការ​លើ​ក្រុមមន្ត្រី​ខិលខូច ប៉េអឹម ប៉ុន្មាន​នាក់​នេះ​ផង ពួកគាត់​ភ័យខ្លាច​ណាស់ ៕ ដោយ​: ការិយាល័យ និពន្ធ គេហទំព័រ មាតុភូមិ Tel 012 953 824a pm samlota a pm samlot1