» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9123 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136004 នាក់

បែកធ្លាយ​រឿង​ផ្លាស់ប្តូរ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​គឹជា​ការធ្វើ​រដ្ឋ ប្រហារ​ការងារ​ក្នុង​អង្គភាព​ជំនាញ​?


​ភ្នំពេញ​៖​ថ្មីៗ​កន្លងមកនេះ​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​យ៉ាង​ព្រោង ព្រាត​ស្តីពី​សកម្មភាព​ធ្វើ​ការងារ​របស់​មន្ត្រីនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឧ​ត្ត​ម​សេនីយ៍ ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី ទទួល​ផែន​ប្រឆាំង​បទល្មើស​ប្រឆាំង​សេដ្ឋកិច្ច ប្រព្រឹត្ត​មិន​ប្រក្រតី​ធ្វើអោយប៉ះពាល់​ដល់ កិត្តិយស​ស្ថាប័ន ។a pit panhaa 

ប្រភពព័ត៌មាន​បែកធ្លាយ​ពី​មន្ត្រីនគរបាល តូចតាច ដែល​ថ្នាំងថ្នាក់​និង​ការដឹកនាំ​របស់លោក​ស្នងកា​រ នគរបាល​រាជធានី​ភ្នំពេញ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជ ធានី​ភ្នំពេញ ថា​និយម​បក្ខពួក ខ្សែស្រឡាយ​បាន​លួច​បញ្ចេញ ព័ត៌មាន​អោយ​អង្គភាព​គេហទំព័រ មាតុភូមិ ដឹងថា លោក​ស្នង ការ ស ថេត បានចេញ​លិខិត​បង្គាប់ការ​លេខ ០០៣​ល​.​ប​.​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​បង្គាប់ អោយ​នាយ​នគរបាលជាតិ​ចំនួន​១៤​រូប មាន​ភារកិច្ច​ចុះ​ស្រាវ ជ្រាវ​បទល្មើស​សេដ្ឋកិច្ច​ពាក់ព័ន្ធ ( ឃ្លាំង​ស្តុក​ទំនិញគេចពន្ធ ការ​តម្លើងរថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ការ​ចរាចរណ៍​ទំនិញ និង​ផលិតផល​ក្លែងក្លាយ ) ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ក្នុង​លិខិត​បង្គាប់ការ​នេះ​ប្រការ ១ គឺ លោក​វរៈសេនីយ៍ឯក សុខ រ័ត្ន ជា​ប្រធាន លោក វរៈសេនីយ៍ត្រី ម៉េង ហ៊ុយ ជា​អនុប្រធាន លោក​វរៈសេនីយ៍ ម៉េង ចន្ថា សមាជិក លោក វរៈសេនីយ៍ទោ អៀម ផល្លី​សមាជិក លោក​វរ​:​សេនីយ៍​ឯក ជុំ ដារ៉ាវុធ សមាជិក និង​មន្ត្រី នគរបាល​ជាច្រើនរូប​ទៀត​សរុប​ទាំងអស់​ចំនួន​១៤​នាក់ ។ ក្នុង​ប្រការ​២ លិខិត​បង្គាប់ការ នេះ​មាន​សុពលភាព​រយៈពេល​១​ខែ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា រហូតដល់​ថ្ងៃទី ០៨​កុម្ភៈ ឆ្នាំ ២០១៩ ។

ប្រការ ៣ ស្នងការរង​ទទួល​ផែនការ​ងារ​សេនាធិការ ស្នងការរង​ទទួល ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​១២ ខណ្ឌ និង​ដូច​ប្រការ ១ ត្រូវអនុវត្ត​លិខិត​បង្គាប់ការ​នេះ​អោយមាន​ប្រសិទ្ធភាព ។ ប្រភព​ដដែល​បាន​បន្តថា ចំពោះ​វត្តមាន​លោក​វរៈសេនីយ៍ឯក សុខ រ័ត្ន ដែល​ត្រូវបាន​លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ចេញ​លិខិត​បង្គាប់ការ​អោយធ្វើជា​ប្រធាន ដឹក នាំ​កា​ងារ​រ​ចុះ​ស្រាវជ្រាវ​ទីតាំង​បទល្មើស​ពាក់ព័ន្ធ​សេដ្ឋកិច្ច​នេះ គឺ ជា​មន្ត្រីនគរបាល​មក​ពី​ក្រសួងមហាផ្ទៃ ។ ចំណុច​នេះ​ត្រូវ បាន​មន្ត្រីនគរបាល​ជំនាញ​ជាច្រើនរូប​ក្នុង​ការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​លួចខ្សឹប​ប្រាប់ថា ការកែទម្រង់​សុ​ី​ជំរៅ​របស់​ស្នងការ​នគរបាល​រាជ ធានី គឺ​បាននិងកំពុង​ធ្វើអោយ​មានការ​ប្រះ​ឆា និង​អាក់អន់ ថ្នាំងថ្នាក់​ចិត្ត​ធ្វើការ​ងារ​មិន​រលូន​ទេ ព្រោះ​ការ​ក្តោប​យក ផលប្រយោជន៍​លាភសក្ការៈ​ផ្ទាល់ខ្លួន និង​បក្ខពួកនិយម ។

ដោយឡែក ចំពោះ​ការចេញ​ប្រតិបត្តិ​ការងារ​របស់​ក្រុម​លោក វរៈសេនីយ៍ឯក សុខ រ័ត្ន ជា​ប្រធាន​ចាប់តាំងពី​ថ្ងៃ​ទទួល បាន​លិខិត​បង្គាប់ការ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្លាម គឺ​ត្រូវបាន​ក្រុម​ពាណិជ្ជករ អាជីវ​រករ ពិសេស​ម្ចាស់​ឃ្លាំង​ស្តុក​ទុក ទំនិញ​សព្វសារពើ មានដូចជា ឃ្លាំង​ធំៗ​របស់​ក្រុមហ៊ុនស្រា ថ្លៃៗ ឃ្លាំង​ស្តុក​ទុក​ថ្នាំពេទ្យ​នៅ​ជុំវិញ​ផ្សារ​អូរ​ឡាំ​ពិ​ក ឃ្លាំង​លក់ ទូរស័ព្ទដៃ​ទំនើបៗ ហើយ​កាន់តែ​ពិសេស​ថែមទៀត​គឺ ទីតាំង តម្លើងរថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ទូទាំង​១២​ខណ្ឌ​ក្នុង រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ក្រោម​ការដឹកនាំ​របស់លោក សុខ រ័ត្ន បាននិងកំពុង​ដើរ​ធ្វើ​សកម្មភាព កោសរូស ដាក់​កំណត់ ការ​បង់លុយ​ប្រចាំខែ​យ៉ាង​ក្រាស់ក្រែល ពី​ម្ចាស់​ទីតាំង ឃ្លាំង​ស្តុក​ទំនិញ នានា​ក្រោមរូបភាព​ចុះ​ស្រាវជ្រាវ ដោយ​សំអាង​លើ​លិខិត​បង្គាប់ការ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​ថ្នូរ​នឹង​ការមិន​រំខាន​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ ។

អា​ជីករ និង​ពាណិជ្ជករ​ជាច្រើន​ក៏​រអ៊ូរទាំ​ផងដែរ​ចំពោះ​ទង្វើ​ក្រុម ប៉ូលិស​ជំនាញ​ប្រមូល​សេដ្ឋកិច្ច​របស់លោក សុខ រ័ត្ន តែ​គេ​ខ្ជិល​វែងឆ្ងាយ ឬ​តតាំង​អី​នោះទេ ព្រោះ​នៅ​ស្រុក​ខ្មែរ​វា​ជា​ទម្លាប់ របស់​មន្ត្រ​្តី​ប៉ូលិស​សេដ្ឋកិច្ច​យូ រ​ឆ្នាំ​មកហើយ ទោះជា​ពួក​អ្នក រក​សុ​ី​ដឹកទំនិញ និង​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​បាន​បង់ពន្ធ ប៉ាតង់ គ្រប់បែបយ៉ាង​ជូន​រដ្ឋ​ក៏ដោយ ក៏​គេច​មិន​ផុតពី​ការ​កោសរូស ក្រៅច្បាប់​ពី​សំណាក់​ក្រុម​បូលិស​សេដ្ឋកិច្ច​ដែរ ចឹ​ង​ទេ​ចេះតែ ទ្រាំៗ​ស្ងៀមស្ងាត់​ដើម្បី​ការរក​សុ​ី​មាន​សេចក្តីសុខ ។ ជុំវិញ​ករណី​បែកធ្លាយ​រឿងអាស្រូវ​របស់​ក្រុមប៉ូលិស​លោក សុខ រ័ត្ន ខាងលើនេះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោក សុខ រ័ត្ន បាន​នៅឡើយ​ទេ ព្រោះ​ពុំ មាន​លេខ​ទូរស័ព្ទ ។

ឯ​លោក ឧ​ត្ត​ម​សេនីយ៍ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​ប្រ​ផាំង​បទល្មើស​សេដ្ឋកិច្ច លោក​បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ យ៉ាងខ្លី​ថា លោក​ពិតជា​ទទួលបាន លិខិត​បង្គាប់ការ​ពី​ស្នងការ​ដូច​ការរៀបរាប់​ចឹ​ង​មែន តែ​លោក គឺ​ចាំតែ​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ហើយ​រាយ ការណ៍​ជូន​ស្នងការ​តែប៉ុណ្ណោះ ឯ​ការងារ​សាច់​អាំង សាច់ ស្ងោរ​គឺ​លោក​មិនដឹង​ទេ ? ៕ ដោយ : សុផល Tel 012 953 824a sar thet a pit panha1