» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5072 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695243 នាក់

សមាគម​ឧកញ៉ា​កម្ពុជា ស្នើ​អ្នកមាន​គោរមងារ​ឧកញ៉ា ប្រកាន់ខ្ជាប់​នូវ​កិត្តិយស សីលធម៌ សុជីវធម៌ បន្ទាប់ពី​ឿ​ក​ញ៉ា​ជា​មន្ត្រី​យោធា​ម្នាក់​បង្កើត​រឿង​


​ភ្នំពេញ​៖ សមាគម​ឧកញ៉ា​កម្ពុជា អំពាវនាវ​អ្នក​ដែល​ទទួលបាន​គោរមងារ​ឧកញ៉ា​ទាំងអស់ ប្រកាន់ខ្ជាប់​នូវ​កិត្តិយស សីលធម៌ សុជីវធម៌ និង​សេចក្ដីថ្លៃថ្នូរ​នៅក្នុង​សង្គម ក្នុងការ​ប្រកបមុខរប​រ​និង​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​សូមមេត្តា​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ជាទីបំផុត ចំពោះ​ការប្រើប្រាស់​បណ្តាញ​សង្គម ឬ​មធ្យោបាយ​ផ្សព្វផ្សាយ​នានា ជៀសវាង​ចែកចាយ ឬ​ផ្សព្វផ្សាយ​នូវ​សកម្មភាព និង​/​ឬ​ការប្រើ​ពាក្យសម្ដី​ទាំងឡាយណា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ងារ​ជា​កិត្តិយស ដែល អង្គ​ព្រះមហាក្សត្រ បាន​ព្រះរាជទាន​។a defence oknha4

​តាមរយៈ សេចក្តីប្រកាស​ព័ត៌មាន​របស់ សមាគម​ឧកញ៉ា​កម្ពុជា​បាន​បញ្ជាក់ថា​សមាគម នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជាក់ស្តែង ចំពោះ​គោរម​វន្ត​ណា ដែល​បាន​រកឃើញថា​បាន​ប្រព្រឹត្ត​សកម្មភាព និង​/​ឬ​ប្រើ​ពាក្យសម្តីទាំងឡាយណា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​គុណ​តម្លៃ និង​ឧត្ដមភាព​ដ៏​ឧត្ដុង្គឧត្ដម នៃ​គោរមងារ​ឧកញ៉ា ស្របតាម​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​ខាងលើ​។​​តាម​សេចក្តីប្រកាស​ព័ត៌មាន​ក៏បាន​បញ្ជាក់​ផងដែរ​ថា សមាគម​ឧកញ៉ា​កម្ពុជា គឺជា​ស្ថាប័ន​តែមួយគត់ ដែល​តំណាងឱ្យ​គោរម​វន្ត​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បានចែង​អំពី​តួនាទី ភារកិច្ច ព្រមទាំង​សិទ្ធិ​និង​កាតព្វកិច្ច​របស់​សមាគម​ដើម្បី​រក្សា​និង​លើកកម្ពស់​គុណ​តម្លៃ និង​ឧត្ដមភាព​ដ៏​ឧត្ដុង្គឧត្ដម នៃ​គោរមងារ​ឧកញ៉ា ដែលជា​ព្រះរាជទាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សូមបញ្ជាក់ថា​នៅ​រាត្រី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៥​នេះ ក្រសួងការពារជាតិ ចេញ​សេចក្តីជូនដំណឹង​មួយ ពាក់ព័ន្ធ​បុគ្គល​ឈ្មោះ ឈាវ មុន្និ​ន មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី នៃ​ក្រសួងការពារជាតិ បន្ទាប់ពី​នាយ​ទា​ហ៊ាន​វ័យក្មេង​រូប​បង្ហោះ​វិ​ដេ​អូ​លើ​បណ្តាញ TikTok ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​ក្រសួងការពារជាតិ និង​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល​។​​តាម​សេចក្តីប្រកាស​ពត៍​មាន​លោកនាយ​ឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋ​មន្តី រដ្ឋ​មន្តី​ក្រសួងការពារជាតិ បានសម្រេច​ចាត់តាំង​ឱ្យ​អង្គភាព​ជំនាញ​រៀបចំ​បង្កើត​ក្រុមប្រឹក្សាវិន័យ ក្នុង​គោលបំណង​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​នូវ​រាល់​ទង្វើ​ទាំងឡាយ​ដែល​បុគ្គល​ខាងលើនេះ​បាន​ប្រព្រឹត្ត​ខុសឆ្គង ដើម្បី​ដាក់ទណ្ឌកម្ម​ឱ្យស្រប​ទៅនឹង​ច្បាប់ ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ឈ្មោះ ឈាវ មុន្និ​ន​ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​មាន​តួនាទី​ជា​នាយករង​នៃ​នាយកដ្ឋាន​បច្ចេកទេស​ក​ង​ទ័ព​ជើង​អាកាស​នៃ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស​។ ត្រូវបាន​គេ​និយាយថា​មាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា​ផងដែរ​ដែល​ប្រកា​នេះ​គឺជា​ការរំលោភច្បាប់​។​ព្រះរាជក្រឹត​ចុះ​ថ្ងៃទី​២៣ តុលា ឆ្នាំ​២០២៤ បាន​កំណត់ថា មន្ត្រីនគរបាល និង​យោធិន​នៅតាម​ក្រសួង ស្ថាប័ន​នានា​របស់​រដ្ឋ​ត្រូវ​ស្នើសុំ​លាឈប់​ប្រើប្រាស់​គោរមងារ​ឧកញ៉ា ឬ លាឈប់​ពី​ក្របខណ្ឌ​រដ្ឋ​ដោយ​មិន​អាចមាន​តួនាទី​ពីរ​ក្នុងពេល​តែមួយ​ឡើយ​។ តែ​ព្រះរាជក្រឹត្យ​បាន​លើកលែងតែ​បុគ្គល​ណា​ដែលមាន​ចំណេះ​ជំនាញ​ពិសេស​លើ​វិស័យ​ណាមួយ និង​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ជាតិ ឬ​អន្តរជាតិ​។​

​បុគ្គល ឈាវ មុន្និ​ន​ដែលមាន​ឋានន្តរ​ស័​ក្ត​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​ពាក់​ផ្កាយ​១ ក៏មាន​ងារ​ជា​ឧកញ៉ា​ដែរនោះ បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម Tik Tok ដោយ​អង្គុយ​ក្នុង​ការិយាល័យ​រាប់​លុយ និង​ច្រៀង​រាំ​យ៉ាង​សប្បាយ​។ ទង្វើ​នេះ​ត្រូវបាន​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យកទៅ​ចែកចាយ និង​រិះគន់​ដោយ​មិន​សំចៃមាត់​។ គឺ​វីដេអូ​លើ​បណ្តាញ​សង្គម​នេះហើយ​ដែល​ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​រិះគន់ថា ជាការ​ធ្វើតាម​ទំនើងចិត្ត ប្រមាថ​ដល់​ក្រម​វិន័យ​រដ្ឋបាល​ក្នុងនាម​ជា​ខ្លួន​ជា​យោធា​ការពារជាតិ​។​តាម​រដ្ឋមន្ត្រី​ការពារជាតិ បុគ្គល​ខាងលើ​នឹង​ប្រឈម​ទណ្ឌកម្ម​ទៅតាម​ច្បាប់​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ចាំមើល​មើល​តើ​គេ​ដោះស្រាយ​របៀប​ម៉េច​?​។​a defence oknha a defence oknha a defence oknha1 a defence oknha2 a defence oknha3 a oknha asso 
​