» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 114 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750645 នាក់

ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ទន្លេសាប​ក្នុង​ខេត្តបាត់ដំបង​ចាប់​មនុ​ស្សបាន​៨​នាក់​

​បាត់ដំបង​៖​ក្រោយពី​មាន​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ដើម្បី​យកមក​ធ្វើការ​សួរនាំ ពាក់ព័ន្ធ​បទល្មើស​កាប់​ទន្ទ្រាន​ដី ព្រៃ​លិច​ទឹក នៅ​ខេត្តបាត់ដំបង​។​បើតាម​រូបភាព​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ដូច​សុទ្ធតែជា​មនុស្ស​កំ​ប៉ិច​កំប៉ុក​។​a chea lou2 

​ដោយឡែក​ខេត្ត​ផ្សេងៗ​មិនទាន់​ឃើញ​ធ្វើ​រាប់ទាំង​អតីត​អភិបាលខេត្ត​តំ​ពុង​ឆ្នាំង​ផងដែរ​។​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​ក្រុមការងារ​ចម្រុះ ទទួលបន្ទុក​ខេត្តបាត់ដំបង បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​ក្រុមការងារ ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ខេត្ត​ទាំង​៦ ជាប់​បឹង​ទន្លេសាប ពិសេស​ខេត្តបាត់ដំបង ជាមួយ​រដ្ឋបាលខេត្ត ដឹកនាំ​ដោយ​លោក សុខ លូ នៅ​សាលាខេត្ត​បាត់ដំបង ។​

លោក តេង គឹមស៊ាន នាយករង​រដ្ឋបាលខេត្ត​បាត់ដំបង បាន​រាយការណ៍​ថា តំបន់​១: ជា​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ បាន​ចុះបញ្ជី​ដីធ្លី និង​បានផ្តល់​ប័ណ្ណកម្មសិទ្ធិ ក្នុង​ចន្លោះ​ពី​៥ ទៅ​៩​គម គិត​ចេញពី​ផ្លូវជាតិ​លេខ​៥ ។ តំបន់​២: ជា​តំបន់​ដែល​នៅ​ចន្លោះ​រវាង​តំបន់ ១​និង​តំបន់​៣ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​ចូល​អាស្រ័យ​ផល​អស់ហើយ និង​តំបន់​៣ ជា​តំបន់​ព្រៃ​លិច​ទឹក និង​ហាមឃាត់​ដាច់ខាត ប៉ុន្តែ​មានការ​ចូល​ទន្ទ្រាន​ជា​បន្តបន្ទាប់ ទោះបី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិតខំ​ចុះបង្ក្រាប​និង​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា ស្រុក​ចំនួន ៤​របស់​ខេត្តបាត់ដំបង មាន​ភូមិសាស្ត្រ​ជាប់​នឹង​តំបន់​បឹង​ទន្លេសាប ដែល​បាន​រង​នូវ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក មានស្រុក​មោង​ប្ញ​ស្សី ចំនួន ២.២១៤​ហ​.​ត ស្រុក​សង្កែ ចំនួន ៦.១១៤​ហ​.​ត ស្រុក​ឯក​ភ្នំ ចំនួន ៣.០៥៣​ហ​.​ត និង​ស្រុក​ថ្មគោល ចំនួន​៨៣៨​ហ​.​ត សរុប​ទាំងអស់ មាន​ចំនួន ១២.២២១​ហ​.​ត និង​មាន​ទីតាំង​ចំនួន ២៣​ទីតាំង ទន្ទឹមនឹងនោះ​ក៏មាន​ការខូចខាត​ដោយ​ភ្លើង​ឆេះ​ព្រៃ សរុប​ចំនួន ២០.៩៤៧ ហ​.​ត​ផងដែរ​។​

​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​ក្រុមការងារ​ចម្រុះ​ទទួលបន្ទុក​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា យោងតាម​អនុ​សាស្ត្រ​​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​អនុវត្តតាម​សេចក្តីសម្រេច​របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើការ​បែងចែក​ក្រុមការងារ​ចំនួន​៦​ក្រុម ចុះ​ត្រួតពិនិត្យ​ការងារ​នៅលើ​ដីព្រៃ​លិច​ទឹក​ហាមឃាត់​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ពិសេស​ខេត្តបាត់ដំបង​។​

​លោក ប៉ែន សុផល បាន​រំលឹក​ផងដែរ អំពី​ការបោះបង្គោល​នៅតាម​បន្ទាត់​គោលដៅ​កន្លងមក ខាង​ជលផល​បាន​សំណើរ​សុំ​បោះបង្គោល​កម្ពស់​៨​ម៉ែត្រ ចៀសវាង​ច្រឡំ​ថា ជា​បង្គោល​ប្រជា​ពលរ​ដ្ខ​បាន​បោះ​។ លោក​បាន​បន្តថា យោងតាម​អនុសាសន៍ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បាន​ណែនាំ​ធ្វើ​ឲ្យ​បាន​ច្បា​ស់គឺ​៖
*​ទី​១៖ ក្រុមការងារ​ចម្រុះ​ត្រូវ​កំណត់​យាម​ការ​ឲ្យ​បានច្បាស់លាស់​*​ទី​២៖ រក​ឲ្យ​ឃើញថា ដី​ទន្ទ្រាន​ទាំងនេះ​ជា​របស់​អ្នកណា ឬ​អ្នក​នៅ​ពីក្រោយ​ស្គាល់​ឲ្យ​បានច្បាស់លាស់​*​ទី​៣៖ ក្រសួង មន្ទីរ​ពាក់​ព័​ន្ឋ សូម​ធ្វើ​ទិន្ន័យ​ឲ្យ​មានការ​ឯកភាពគ្នា​តែមួយ​*​ទី​៤៖ ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​តាម​ចំណុច​គោលដៅ ឬ​ព្រំប្រទល់​ដី​លិច​ទឹកជា​ដើម​។​​បន្ទាប់ពី​កិច្ចប្រជុំ​បានបញ្ចប់​មក ក្រុមការងារ​ចម្រុះ បាន​បន្ត​ចុះទៅពិនិត្យ​កន្លែង​គោលដៅ​ជាក់ស្តែង ដើម្បី​សិក្សា​វាយតម្លៃ​និង​រាយការណ៍​ជូន​ថ្នាក់លើ សម្រាប់​មាន​វិធានការ​ចាត់ការ​តាម​នីតិវិធី​បន្តទៀត​៕a chea lou1 a chea lou3 a chea lou4 a chea lou5 a chea lou6 a chea lou7