» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6136 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619376 នាក់

ចាងហ្វាង​គេហទំព័រ​សារព័ត៌មាន​ត្រូវ​ប៉េអឹម​កំពង់ឆ្នាំង​ចាប់​ដោយ​ចោទ​ពីបទ​ញុះញង់​


​កំពង់ឆ្នាំង​៖ ចាងហ្វាង​គេហទំព័រ អឹម​អេស​អឹម (MSM) ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង​ឆ្នាំង​ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​?​។​a jour rong1 

​លោក​វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឲ្យ​កាសែត​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​នេះ មានឈ្មោះ អេង ណា​រ៉ុង ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មានមុខ​របរ ជា​ចាងហ្វាង​សារព័ត៌មាន គេហទំព័រ អឹម​អេស​អឹម (MSM) មាន​លំនៅ នៅ​ក្នុងភូមិ​អូរសណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ម៉ាក Lexus RX 300 ១​គ្រឿង ពាក់​ស្លាក​លេខ ព្រះសីហនុ 2A6300 ពណ៌​សូកូឡា ទូរស័ព្ទដៃ ២​គ្រឿង និង​កាត​សម្គាល់​ខ្លួន​អ្នកសារព័ត៌មាន​មួយ​សន្លឹក​។​

ករណី​ឃាត់ខ្លួន​ចាងហ្វាង​កាសែត ខាងលើនេះ ជាប់​ពាក់ព័ន្ធ​ពីបទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧុ​ក្រិ​ដ្ឋ​ជាអាទិ៍ កំហែង​យក និង​គំរាមថា​នឹង​សម្លាប់ កាលពី ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ នៅក្នុង​ភូមិ​ក្រាំង​ស្គារ ឃុំ​ក្រាំ​ស្គារ ស្រុក​ទឹកផុស​.​ខេត្ត កំពង់ឆ្នាំង​។​គេ​មិនដឹង​ខ្លឹមសា​ពិត​នៃ​ការ​ញុះញង់​នោះ​ជា​អ្វី​នៅឡើយ​នោះទេ​។​តែ​កន្លងមក​មន្ត្រី​នៃ​អង្គការ​សិទ្ធមនុស្ស​បាន​រិះគន់​ការចាប់ខ្លួន​នេះ​គឺ​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ដើម្បី​គម្រាម​អ្នក​សារ​ព​តី​មាន​។​ព្រោះ​បទ​ញុះញង់​នោះ​មិនដឹងថា​មាន​កើតមាន​ព្យុះ​សន​កម្ម​ដែរ​ឬ​អត់​នោះទេ​!?​។​

​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បាន​ឲ្យ​ដឹង តាម​ទូរស័ព្ទ នៅវេលា​ម៉ោង​ជិត ១១ ថ្ងៃទី​២៤ ធ្នូ​នេះ​ថា ឃាត់ខ្លួន​ចាងហ្វាង សារព័ត៌មាន​រូបនេះ ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ប្រជាពលរដ្ឋ អោយចូល​កាន់កាប់​ដី​គេ ដែលមាន​ប្លង់​ត្រឹមត្រូវ និង​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ និង​មិនមាន​ចុះបញ្ជី​ការ នៅ​មន្ទី​សារព័ត៌មាន​ក្នុង​ខេត្ត នោះឡើយ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្ត​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ហើយ​។

​លោក​ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ខេ​ម​បូ​ចា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថា បទ​ចោទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ​នេះ មិនគួរ​យកមក​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​នោះទេ​។ ការ​ចោទ​បែបនេះ ហាក់​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​មានចែង​គាំទ្រ​ពី​សេរីភាព​សារព័ត៌មាន​ក្នុង​មាត្រា​៤១​។ និង​មានច្បាប់​អន្តរជាតិ​ផ្សេងៗ ទៀត ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​
​

ការអង្កេត​រួម​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ឃើញថា ភាគច្រើន​នៃ​បទ​ចោទ​ញុះញង់​នេះ ជា​ទូរ​ទៅ​គេ​មិនសូវ​បាន​មើលទៅ​ព្យសនកម្ម ដែលនាំឱ្យ​កើតមាន​អំពើ​នោះទេ គឺ​តុលាការ​ច្រើនតែ​យក​បទល្មើស​ញុះញង់​ជាអាទិ៍​នេះ យកមក​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​តែម្តង​។ ការ​ចោទ​បទ​ញុះញង់​នេះ ពិតជា​ហានិភ័យ​ចំពោះ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន ព្រោះ​អ្នកសារព័ត៌មាន មានច្បាប់​របរ​សារព័ត៌​មាន​មួយ​រួចទៅហើយ តែ​កន្លងមក គេ​មិនសូវ​ឃើញ​ច្បាប់​នេះ​ត្រូវបាន​ប្រើប្រាស់​នោះទេ​។ បទល្មើស​ភាគច្រើន គឺ​តុលា​ការយក​ក្រមព្រហ្មទណ្ឌ​មក​ចោទប្រកាន់​ទៅវិញ​។a jour rong a jour rong2 


​