» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6373 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696544 នាក់

ប្រជាពលរដ្ឋ​តវ៉ា​សុំ​នាយករដ្ឋមន្ត្រី​ជួយ​ករណី​យ៍​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​រំលោភ​យក​ដី​!

 

​ភ្នំពេញៈ ពលរដ្ឋ​ប្រមាណ ២០០ នាក់​តំណាងឱ្យ ៣៥០ គ្រួសារ​រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​បានស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដី​បឹង​សហគមន៍​ជាង ៧ ហិកតា​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ ដែល​ពួកគាត់​បាន​ចោទថា​បាន​រំលោភ​ដី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​a land road 

​ក្រុម​ពលរដ្ឋ​ទាំង​នោះបាន​ប្រមូល​ផ្តុំគ្នា​នៅ​ជិត​ដី​បឹង​មាន​ជម្លោះ​ពីថ្ងៃ​ទី ១២ ធ្នូ តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ហៅថា​ផ្លូវ ៦០ ម៉ែត្រ ដោយបាន​លើក​បដា និង​ស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ជម្លោះដីធ្លី​ដែល​បានអូសបន្លាយ​ច្រើន​ឆ្នាំ​មកនេះ​។​​លោក អឿន សំ​អូន តំណាង​ពលរដ្ឋ​បាន​ថ្លែងថា ដី​បឹង​ជី​ភោគៈ​ដែលមាន​ទំហំ ៧៤ ១៥៣ ម៉ែត្រការ៉េ ត្រូវបាន​ពលរដ្ឋ​ធ្លាប់​គ្រប់គ្រង និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ ១៩៧០-១៩៨០ មកម្ល៉េះ​ដោយបាន​ដាំ​ត្រកួន កញ្ឆែត និង​ដាំ​ដំណាំ​ផ្សេងទៀត ដើម្បី​លក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ លោក​បន្តថា ក្រោយមក​ក្រុមហ៊ុន ING Holding បាន​ដើរ​ទិញ​ដី​នៅក្បែរ​បឹង​នោះ ប៉ុន្តែ​បែរជា​បោះបង្គោល​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​បឹង​ជី​ភោ​ទំហំ​ជាង ៧ ហិកតា​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​។​

​លោក​ថា​៖ «​ក្រុមហ៊ុន ING គាត់​រំលោភ​យកតែ​ម្តង​នៅ​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៦ ក្រុមហ៊ុន​នេះ​បាន​អះអាងថា ដី​នោះ​គាត់​បាន​ទិញ​ហើយ និង​ហាម​ពលរដ្ឋ​មិនឱ្យ​រកត្រី ដាំ​ដំណាំ ហើយ​គាត់​លួច​បន្ដ​ចាក់ដី​ទាំងយប់​»​។​​ក្នុងនាម​ជា​ជនរងគ្រោះ លោក សំ​អូន ស្នើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​៖ «​យើង​មិនដឹងថា ក្រុមហ៊ុន​ឃុបឃិត​ជាមួយ​មន្ត្រី​ណា​ទេ ដូច្នេះ​យើង​មានតែ​លើកដៃ​ម្រាម ១០ ស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ពលរដ្ឋ ដើម្បី​ឱ្យបាន​ដី​បឹង​នេះ​មកវិញ​សម្រាប់​អាស្រ័យ​ផល​។​

​បើតាម លោក សំ​អូន ដី​បឹង​នោះ​ដំបូង​ឡើយ ស្ថិតនៅក្នុង​ខេត្តកណ្តាល ប៉ុន្តែ​ក្រោយមក​កាត់​ចូល​ដែនដី​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិញ​។​​ទាក់ទង​បញ្ហា​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ក្នុងករណី​ពលរដ្ឋ​មិន​សុខចិត្ត​រឿង​អ្វីមួយ គួរ​ដាក់ពាក្យ​ទៅ​អាជ្ញាធរ​ដែន​សមត្ថកិច្ច​នោះ​ក្រុមការងារ​នឹង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​។ «​គាត់​ដាក់​ទៅ​ខណ្ឌ​ទៅ​គេ​នឹង​ពិនិត្យ​តាម​ឋានានុក្រម ព្រោះ​ស្រុក​យើង​មាន​អាជ្ញាធរ​មាននៅ​គ្រប់កន្លែង បើ​មិន​សុខចិត្ត​រឿង​អី​ទៅរក​អាជ្ញាធរ ប្រសិនបើ​មានអី​ដាក់​តាម​លិខិតស្នាម​រដ្ឋបាល​យើង​មក យើង​នឹង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​គាត់​ថា អ្នកណា​ខុស​អ្នកណា​ត្រូវ ប៉ុន្តែ​ហាម​តែមួយ​ទេ​គឺ​ហាម​ធ្វើបាតុកម្ម កូដកម្ម​ខុសច្បាប់​»​។​

​ប៉ុន្តែ​តាម​លិខិតស្នើ​អន្តរាគមន៍​បានឱ្យដឹងថា ពលរដ្ឋ​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​រដ្ឋបាល​ខេត្តកណ្តាល មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកណ្តាល និង​ខុ​ទ្ធ​កាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​មកទល់ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​ទេ​។​​មន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក គង់ ចំរើន ប្រាប់​កាសែត​ថា លោក​ធ្លាប់បាន​បញ្ជូន​ពាក្យបណ្តឹង​ពលរដ្ឋ​ទាំងនោះ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួចហើយ​ក្នុង​ឆ្នាំ ២០២០​។ «​យើង​បាន​បញ្ជូន​ឯកសារ​នោះ​ទៅ​ក្រសួង​ដែនដី ហើយ​បណ្តឹង​របស់​ប្រជាជន​ដែល​យកមក​ដាក់​យើង​មិន​ហ៊ាន​ទុក​ទេ យើង​បញ្ជូនទៅ​ជំនាញ​អស់ហើយ​»​។​​អង្គ​ភា​ពយើងមិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​ក្រុមហ៊ុន ING Holding និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានទេ នៅ​ថ្ងៃ​ប្រជាពលរដ្ឋ​តវ៉ា​បានទេ​។​a land road1 a land road2 

​