» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 458 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418125 នាក់

តៃកុង​ឡាន​ចង្កូត​ស្តាំ​បាន​បង់ពន្ធ​និង​កែ​ចង្កូត​ច្រណែន​តវ៉ា​សុំ​ឲ្យ​ធើ​ស្មើភាព​គ្នា​!

 

​កំពង់ស្ពឺ​៖ អ្នកបើកបរ​រថយន្ត​ដឹក​ដី​កែ​ចង្កូត​និង​បាន​បង់ពន្ធ​ហើយ​រាប់រយ​គ្រឿង បានធ្វើការ​ប្រមូលផ្តុំ​ចត​តម្រៀត​ជួរ​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ក្នុងភូមិ​សាស្ត្រ​ព្រំប្រទល់​រវាង​ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ សុំឱ្យ​រាជរដ្ឋាភិបាល​អនុវត្ត​ឱ្យ​ស្មើគ្នា​សម្រាប់​អ្នកប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ និង​គ្មាន​ពន្ធ​នាំចូល ផ្សែង​ទៀត​ដែល​លើកលែង​មិន​ឲ្យ​ចាំបាច់​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​។a car right wild1 

​ក្រុម​តៃកុង​ឡាន​រថយន្ត​ខាងលើ បាន​លើកឡើងថា កន្លងមក​ពួកគាត់​បាន​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ និង​គ្មាន​ពន្ធ ប្រកប​របរ​ដឹក​ដី​លក់​។ តែ​ក្រោយ​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យចូល​បង់ពន្ធ និង​កែ​ចង្កូត​រួចមក ពួកគាត់​ក៏បាន​នាំគ្នា​ចូល​បង់ពន្ធ និង​កែ​ចង្កូត​បាន​រួចរាល់​ដើម្បី​បំពេញ​តួនាទី​ជា​ពលរដ្ឋ​រស់នៅ​ក្នុងប្រទេស​នីតិរដ្ឋ​។ គ្រា​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យចូល​បង់ពន្ធ និង​កែ​ចង្កូត ពួកគាត់​បាន​ទៅ​ខ្ចីបុល​ធនាគារ ដើម្បី​បង់ និង​កែ​ចង្កូត​សម្រាប់​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ហើយ​បើ​មិន​អនុវត្តតាម​ការណែនាំ​នេះ​ទេ នាយកដ្ឋាន​គយ និង​រដ្ឋាករ នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

តែ​ក្រោយមក​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ពិធី​សំណេះ​ស​សំ​ណា​ល​ជាមួយ​កីឡាករ​ជនពិការ បានប្រកាស​ឱ្យ​រថយន្ត​ចង្កូត​ស្តាំ និង​គ្មាន​ពន្ធ ឱ្យចូល​បង់ពន្ធ ហើយ​បាន​លើកលែង​ការកែ​ចង្កូត​។ ការ​នេះ ក្រុម​រថយន្ត​ខាងលើ​បានបង្ហាញ​នូវ​ការមិន​ពេញចិត្ត ដោយ​អះអាងថា ជាការ​អនុវត្ត​មិន​ស្មើភាព​គ្នា​ចំពោះ​ពួកគាត់​។ ដូច្នេះ ពួកគាត់​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ និង​ពិចារណា​ឡើងវិញ ចំពោះ​ការសម្រេច​ខាងលើ ហើយ​ឱ្យ​រថយន្ត​គ្មាន​ពន្ធ​នាំចូល​ទាំងអស់​ចូល​បង់ពន្ធ​ជូន​រដ្ឋ​ឱ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវតែ​កែ​ចង្កូត​ដូចគ្នា​។

​ក្រុម​រថយន្ត​នេះ ក៏បាន​លើកឡើង​ផងដែរ​ពី​ការមិន​យល់ព្រម​ចំពោះ​ការលើកលែង​នេះ​ទេ ហើយ​រាជរដ្ឋាភិបាល​គួរតែ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ដូចគ្នា​ដើម្បី​ឱ្យមាន​ភាពស្មើគ្នា​រវាង​អ្នកប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ និង​គ្មាន​ពន្ធ ហើយ​បើ​មិន​ដូច្នេះ​ទេ ពួកគាត់​នឹង​បន្តធ្វើ​កូដកម្ម​នេះ​រហូត​មាន​ដំណោះស្រាយ​។​សូមបញ្ជាក់ថា​បើតាម​សេចក្តីរាយការណ៍​ពី​លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​បើក​យុទ្ធនាការ កាលពី​ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ផុត​ឱសានវាទ ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ ការប្រមូល​ពន្ធ និង​អាករ​នាំចូល លើ​រថយន្ត​គ្មាន​ពន្ធ ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស អនុវត្តបាន​ទាំង​រថយន្ត​ចង្កូត​ឆ្វេង ដែល​ចូលទៅ​បង់ពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ដែល​ចូលទៅ​បង់ប្រាក់​កក់ សរុប​មាន​រថយន្ត​៩,៧៥៣​គ្រឿង ស្មើនឹង​ថវិកា​៧៦.៣៣​លាន​ដុល្លារ​។


​លោក គុណ ញឹម បាន​បញ្ជាក់ថា ក្នុងចំណោម​រថយន្ត​ទាំង​៩,៧៥៣​គ្រឿង​នោះ មាន​រថយន្ត​ចង្កូត​ស្តាំ ដែល​ចូលទៅ​បង់ប្រាក់​កក់ មុន​ធ្វើ​ការកែ​ចង្កូត មាន​ចំនួន​៧,០៤០​គ្រឿង ស្មើនឹង​ថវិកា​៤១.៥៦​លាន​ដុល្លារ និង​រថយន្ត​ចង្កូត​ឆ្វេង ដែល​ចូលទៅ​បង់ពន្ធ មាន​ចំនួន​២,៧១៣​គ្រឿង ស្មើនឹង​ថវិកា​៣៥​លាន​ដុល្លារ​។​សម្រាប់​ឡាន​ចង្កូត​ស្តាំ​ង​ដែល​នៅ​សេសសល់​l​លោក គុណ ញឹម បញ្ជាក់ យ៉ាង​ដូច្នេះ​ថា «​យើង​កំពុង​គិតគូរ ប៉ុន្តែ​មាន​ចំណារ​របស់​សម្ដេច​តេ​ជោ​រួចហើយ ក្នុង​រង្វង់​ចន្លោះ​ពី​៦០​ថ្ងៃ ទៅ​៩០​ថ្ងៃ ការអនុគ្រោះ​ការអនុញ្ញាត​នេះ គឺមាន​រយៈពេល​ប៉ុណ្ណឹង ហើយ​យើង​នឹង​ពិភាក្សាគ្នា សុំ​គោលការណ៍​សម្រេច ពី​លោក​ឧបនាយករដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជ្រើស​រើសយក​៩០​ថ្ងៃ ឬ​៦០​ថ្ងៃ ដោយ​ពិនិត្យមើល​គ្រប់​កត្តា​ពាក់ព័ន្ធ​ទាំងអស់​»​។​

​លោក​មេ​គយ បានបញ្ជាក់​ផងដែរ​ថា ការផ្ដល់​ឲ្យ​នេះ​មិនមែន​ក្នុងចំណោម​២៥៤៧​គ្រឿង​នោះទេ គឺ​ផ្ដល់​ឲ្យ​អ្នក​ដែល​អត់​ទាន់​បានប្រកាស គឺ​អ្នកកាន់កាប់​រថយន្ត​ចង្កូត​ស្ដាំ ហើយ​ដែល​មិន​ប្រកាស ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ដែលជា​ឱសានវាទ​ចុងក្រោយ នៃ​ការអនុវត្ត​យុទ្ធនា​ការប្រមូល​ពន្ធអាក​រ លើ​រថយន្ត​មាន​ស្រាប់​ក្នុងប្រទេស​។​​លោក គុណ ញឹម បាន​គូសបញ្ជាក់ថា អគ្គនាយកដ្ឋាន​គយ កំពុងតែ​រៀបចំ​នីតិវិធី និង​យុទ្ធនាការ​លម្អិត​ក្នុងការ​អនុវត្ត ហើយនឹង​មានការ​ផ្សព្វផ្សាយ ឬ​សេចក្ដីជូនដំណឹង​នៅពេល​ឆាប់ៗ អាច​ថា​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២​នឹងមាន​នីតិវិធី​លម្អិត ពី​រយៈ​ពេលដែល​អនុញ្ញាត​ឲ្យ​បំពេញ​កាតព្វកិច្ច​ពន្ធអាក​រ សម្រាប់​រថយន្ត​ចង្កូត​ស្ដាំ ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានផ្តល់​គោលការណ៍​ឲ្យ​។​

​សូមបញ្ជាក់ថា​ក្រៅពី​ការអនុញ្ញាត​ឲ្យ​បន្ត​ប្រ​ឡាន​ចង្កូត​ស្តាំ​ង​បន្ត​បន្ទាប់ពី​បង់ពន្ធ​ហើយ​សម្តេច​តេ​ជោ​ង​បានប្រកាស​ហាម​មិន​ឲ្យ​មានការ​នាំចូល​ឡាន​ស្តាំ​ចាប់តាំងពី​ថ្ងៃទី​៦​ក្កដា​ផងដែរ​។​តែ​មិនដឹងថា​ធើ​បាន​អត់​ព្រោះ​លោក​បាន​ហាម​រាប់​ឆ្នាំ​មកហើយ​ដែរ​?៕a car right wild a hun para1