វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2692 នាក់
ម្សិលមិញ 1961 នាក់
សរុប 16235049 នាក់
ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ ក្នុងចំណោម ជនរងគ្រោះជាច្រើននាក់ ដែលចាញ់ល្បិចលួងលោម ឈ្មោះ ដួង អក្ខរា ដែលនឹងមានបំណុល ជំពាក់ជនរងគ្រោះរាប់សែនដុល្លារ ស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន មាណែត មេត្តាជួយអន្តរាគមន៍ផង ព្រោះបុគ្គលរូបនេះ អាងសិទ្ធអំណាច ដើរយកឈ្មោះអ្នកធំ មកកាង ដើម្បីបិទបាំងនូវអំពើអាក្រក់ របស់ខ្លួន។ជាការឆ្លយតបលោកកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៍បានសម្រេចចិត្តធ្វើរឿងនេះ។
យោងតាមហ្វេសប៊ុកឈ្មោះ យ៉ុង ហេង ដែលអះអាងថាជា និស្សិតកំព្រាម្ដាយឪពុក ដែលកំពុងសិក្សានៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក បង្ហោះសំណេរជាសាធារណៈគោរពជូនចំពោះសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីចម្ងាយ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍លើករណីសំណុំរឿងអយុត្តិធម៌ ដែលបានអូសបន្លាយជាច្រើនឆ្នាំ ក្រោយត្រូវបានជនឆបោកឈ្មោះ ដួង អក្ខរា ដែលនិយមដើរហែហម ជាមួយថ្នាក់ដឹកនាំឥស្សរជនជាច្រើនរូប រួមមានទាំងការប្រើប្រាស់ជាសាធារណៈ នូវគោរមងារឯកឧត្ដមបណ្ឌិត ជាដើម ដើម្បីដើរប្រព្រឹត្តអំពើឆបោក ចេញសែកស្អុយក្នុងទម្រង់កម្ចីរយៈពេលខ្លី ធ្វើឱ្យបុរសរូបនេះ ធ្លាក់ផុងក្នុងស្ថានភាពរងគ្រោះ និងរងនូវការឈឺចាប់ក្រៃលែង និងគ្មានលទ្ធភាពបង់ថ្លៃ បន្តការសិក្សាថ្នាក់អនុបណ្ឌិត ដែលជាក្ដីស្រម៉ៃដ៏ធំបំផុតក្នុងមួយឆាកជីវិតជាក្មេងកំព្រាម្ដាយឪពុក ក្នុងបំណងប្រឹងប្រែងបំពេញសមត្ថភាព និងចំណេះដឹងដើម្បីប្រយោជន៍ជាតិមាតុភូមិនាពេលអនាគត។
ក្រោយពីទទួលរងនូវភាពអយុត្តិធម៌ដោយសារទង្វើឆបោករំលោភលើទំនុក និងចេញសែកស្អុយដូច្នេះ លោក យ៉ុង ហេង ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយរកយុត្តិធម៌។ ប៉ុន្តែបុគ្គលរូបនេះ(លោកដួងអក្ខរា)បានសម្ញែងចរិតឫកពារក្រអឺតក្រទមមិនព្រមចូលតាមការកោះហៅរបស់សមត្ថកិច្ចឡើយ បើទោះបីជាមាន ការសម្របសម្រួលពីសំណាក់ ឯកឧត្ដម ដួង តារា(រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី) ដោយបុគ្គលឈ្មោះ ដួង អក្ខរា បានយល់ព្រមផ្ដិតមេដៃលើកិច្ចសន្យាព្រមប្រគល់ប្រាក់ជំពាក់ទាំងអស់ដូចចំនួនដែលបានចេញសែកស្អុយ ប៉ុន្តែបុគ្គលរូបនេះមិនបានធ្វើតាមកិច្ចសន្យានោះទេហើយឈ្មោះ ដួង អក្ខរា នេះបានព្រមានថាខ្លួននឹងប្ដឹងរូបខ្ញុំបាទវិញជាថ្នូរនឹងការសងសឹក។
នៅថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅបុគ្គលជាជនសង្ស័យរូបនេះឱ្យចូលបំភ្លឺ តាមសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៧០៣៣ ប៉ុន្តែបុគ្គលរូបនេះបែរជាប្រើមេធាវីដាក់លិខិតសុំមិនចូលបង្ហាញខ្លួនតាមដីកាកោះ។ អាស្រ័យហេតុអយុត្តិធម៌ដូចដែលបានគោរពជម្រាបជូននេះ សូមសម្ដេចបវរធិបតីមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់រូបខ្ញុំបាទដោយក្ដីអនុគ្រោះ។ ប្រសិនបើគ្មានប្រាក់ចំនួន USD 46,000 នេះទេ ខ្ញុំបាទនឹងត្រូវប្រឈមនឹងការបណ្ដេញចេញពីសាកលវិទ្យាល័យ និងត្រូវប្រឈមនឹងការបណ្ដេញចេញពីសហរដ្ឋអាមេរិក។ក្រោយពីចេញសំណេរនេះតាមហ្វេប៊ុក លោក ដួង អក្ខរា សម្រេចចិត្តថា និងប្តឹងទៅតុលាការចំពោះបុគ្គល ហេង យ៉ុង និងបក្ខពួកដែលបានចូលរួមចែករំលែកនូវព័ត៌មានមិនពិតនេះ វិញ។
លិខិតបំភ្លឺព័ត៌មាន របស់លោក ដួង អក្ខរាដែលបង្ហោះតាមហ្វេសប៊ុកឈ្មោះសែមបូរ៉ា នៅថ្ងៃទី១៣ មិនា ២០២៤ បានឲ្យដឹងថា៖ គឺនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានគណនីបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ Heng Yong ពីបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក បានបង្ហោះរូបខ្ញុំបាទ ដែលមានទាំងភ្ជាប់រូបភាពថ្នាក់ដឹកនាំ ផង ដោយភ្ជាប់នូវសេចក្តីបរិយាបំផ្លើស មិនមានការពិត មួលបង្កាច់រូបខ្ញុំបាទ ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងការបកស្រាយមួយចំនួន ដែលប៉ះពាល់ដល់កិត្ដិយសរបស់ខ្ញុំបាទ ។
លិខិតបញ្ជាក់ថា៖១. នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ខ្ញុំត្រូវបានឈ្មោះ វិសាល ជាបុគ្គលិកផ្នែកលក់ និងឈ្មោះ យ៉ុង ហេង (ជាម្ចាស់គណនីហ្វេសប៊ុកខាងលើ) ជាប្រធានផ្នែកលក់នៃក្រុមហ៊ុន Centuary21 ណែនាំ
ឲ្យខ្ញុំទិញដីមួយកន្លែងនៅក្រោយផ្សារព្រែកឯង ក្នុងតម្លៃ ៤០១០០០ ដុល្លារ ដោយពួកគេធានាថានឹងសម្រួលឲ្យអ្នកលក់ឲ្យខ្ញុំឲ្យទាល់តែបាន នឹងថែមទាំងធានារកកម្ចីធនាគារជូនខ្ញុំបាទថែមទៀតផង ។ ពេលនោះខ្ញុំ ក៏សម្រេចចិត្តថាទិញដីនោះ ប៉ុន្តែឈ្មោះ យ៉ុង ហេង បានប្រាប់ខ្ញុំថា សេវាកម្មក្នុងការកាត់ប្លង់ដី និងការសម្រួលការងារផ្សេងៗ ត្រូវចំណាយអស់ចំនួន ២០០០០ ដុល្លារ។ ឮដូចនេះខ្ញុំថា ខ្ញុំសង្ឃឹមតែលើកម្ចីពីធនាគារតែប៉ុណ្ណោះ គឺគ្មានប្រាក់ ២០ ០០០ (ពីរម៉ឺនដុល្លាអាមេរិក) ចំណាយឡើយ តែឈ្មោះ យ៉ុង ហេង បានឆ្លើយភ្លាមថា មិនអីទេ ដីនេះដឹងតែលក់ចេញចំណេញភ្លាមវិញនោះទេ ចឹងចាំគាត់(យ៉ុង ហេង) អ្នកចេញជំនួសសិន ពេលលក់ចេញបាន ចាំកាត់កងគ្នាក៏បាន ។ ដោយទុកចិត្តលើឈ្មោះ វិសាល ហើយជាក់ស្ដែងរូបខ្ញុំបាទក៏មិនទាន់បានចំណាយប្រាក់អ្វីផងនោះ ក៏សុខចិត្តតាមការអះអាងរបស់ឈ្មោះ យ៉ុង ហេង ប៉ុន្តែឈ្មោះនេះឲ្យខ្ញុំជួយចេញសែកមួយសន្លឹកឲ្យគេ ។
ក្រោយមកអស់រយៈពេល ០២ ខែ កន្លែងផុតទៅ ស្រាប់តែឈ្មោះ យ៉ុង ហេង ប្រាប់ថាដីនេះគ្មានម៉ូយទិញទេ ហើយទាមទារឲ្យខ្ញុំបាទបង់ការប្រាក់១០%នៃប្រាក់ចំនួន ២០០០០ដុល្លារ ដែលគាត់ថាចេញកាត់ប្លង់ជំនួសខ្ញុំនោះទៅវិញ ។ ដោយខ្ញុំបាទជាមនុស្សមានទំនួលខុសត្រូវ ហើយដោយនៅតែសង្ឃឹមថាដីនោះនឹងត្រូវលក់ចេញវិញបាន ខ្ញុំក៏សុខចិត្តទទួលខុសត្រូវលើប្រាក់ចំនួន មិនត្រឹមតែ ២០០០០ដុល្លារ នោះទេ គឺទទួលខុសត្រូវលើការប្រាក់១០% ដែលបានកើនឡើងដល់ទៅ ២៦០០០ដុល្លារ ផ្សេងបន្ថែមទៀត ។
២. មនុស្សខ្ញុំត្រង់ ប៉ុណ្ណឹងហើយ ទទួលខុសត្រូវប៉ុណ្ណឹងហើយ បញ្ហាគឺស្ថិតនៅត្រង់ថាដីដែលឈ្មោះ យ៉ុង ហេង ណែនាំឲ្យខ្ញុំទិញនោះលក់វាមិនចេញ ហើយថែមទាំងឈ្មោះនេះទៀតសោតជាអ្នកយល់ព្រមចេញលុយ ២០០០០ដុល្លា ជួសខ្ញុំមុនដើម្បីកាត់ប្លង់ តែបែជាមកប្ដឹងខ្ញុំទៅសមត្ថកិច្ច ទៅតុលាការពីសែកអត់លុយ ទាមទារប្រាក់ពីខ្ញុំចំនួន ៤៦០០០ ដុល្លារ ទៅវិញ ។ ការពិតប្រាក់ពិតប្រាកដ ដែលឈ្មោះ យ៉ុង ហេង មានសិទ្ធិកាត់កងពីខ្ញុំវិញនោះ គឺមានចំនួន តែ ២០០០០ដុល្លារ តែប៉ុណ្ណោះ ហើយបានឯកភាពគ្នាហើយថាកាត់កងពេលដែលលក់ដីបាន ប៉ុន្តែដោយឈ្មោះនេះមិនគោរការសន្យារបស់ខ្លួន បង្ខំខ្ញុំគ្រប់រូបភាព និងបានដាក់បណ្ដឹងខ្ញុំទៀតនោះ ខ្ញុំក៏យល់ព្រមសង ១០០០ ដុល្លារ ក្នុងមួយខែ យ៉ាងណាមិញឈ្មោះនេះ នៅតែមិនព្រម ។
៣. ខ្ញុំសូមគូសបញ្ជាក់ថា៖ ប្រាក់ចំនួន ២០០០០ដុល្លារ ថ្លៃកាត់ប្លង់ដី គឺឈ្មោះ យ៉ុង ហេង ជាអ្នកយល់ព្រមចេញជំនួសខ្ញុំ ជាមុនដោយឯកភាពគ្នាថាខ្ញុំត្រូវកាត់កងឲ្យនៅពេលលក់ដីចេញវិញ ។ ដូចនេះការចេញសែកឲ្យទៅឈ្មោះ យ៉ុង ហេង គឺគ្រាន់តែជាការតម្កល់ឲ្យមានការទុកចិត្តគ្នាតែប៉ុណ្ណោះ ពុំមែនមានន័យថាឲ្យឈ្មោះ យ៉ុង ហេង យកសែកទៅបើកប្រាក់នោះទេ ។
ដូចនេះឆ្ងល់ណាស់ថា៖- តើហេតុអ្វីឈ្មោះ យ៉ុង ហេង យកសែកទៅបើក និងប្ដឹងខ្ញុំបាទពីរឿងសែកស្អុយទៅវិញ?- តើហេតុអ្វីបានជាឈ្មោះ យ៉ុង ហេង មកប្ដឹងទាមទារប្រាក់ពីខ្ញុំបាទ ទាំងកាតព្វកិច្ចកាត់កងប្រាក់របស់ខ្ញុំចំពោះគាត់មិនទាន់មកដល់ (កាត់កងពេលលក់ដីដាច់) ?៤. សូមជម្រាប សាធារណជន និង ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផងដែរថា៖ ហេតុអី ឈ្មោះ យ៉ុង ហេង ភ្ជាប់រូបខ្ញុំបានជាមួយនឹងថ្នាក់ដឹកនាំ? តើឈ្មោះនេះមានចេតនាអ្វី?ថ្នាក់ដឹងនាំគាត់ខ្ពង់ខ្ពស់ណាស់ និងមមារញឹកណាស់ក្នុងការដឹកនាំប្រទេស តើរូបលោកថ្នាក់ដឹកនាំ គាត់មានពាក់ព័ន្ធអីនឹងរឿងលុយកាក់រវាងខ្ញុំ និងឈ្មោះ យ៉ុង ហេង? ការភ្ជាប់ដោយមានការរៀបរាប់នូវការមិនពិត បំផ្លើស មួលបង្កាច់ បែបនេះ ពិតណាស់ឈ្មោះ យ៉ុង ហេង កំពុងបានញុះញង់ លាបពណ៌ មកលើរូបខ្ញុំ។
ប៉ុន្តែបើតាមលោកសេងឌីណារដ្ឋលេខាធិការក្រសួងយុត្តិធម័បានសសេរក្នុងហ្វេប៊ុកឲ្យដឹងថា៖ទាក់ទងនឹងករណីនេះ ក្រោយពីទទួលបានបណ្តឹងសុំអន្តរាគមន៍របស់ប្អូន យ៉ុង ហេង ចុះថ្ងៃទី៣០មករា ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានចេញលិខិតមួយភ្លាម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះឲ្យបានលឿន។ នៅថ្ងៃដដែលនោះ តំណាងអយ្យការក៏បានចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ (មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ដោយមិនចាំបាច់ឆ្លងកាត់ដំណាក់កាលស៊ើបសួរ) ដោយចោទប្រកាន់ឈ្មោះ ដួង អក្ខរា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ)។ជាក់ស្តែងតាមសាលដិការចេញដោយលោកអយ្យការតុលាការាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ឈ្មោះដួងអក្ខរ៉ាហើយបានបញ្ជូនទៅជម្រះតែម្តង។