» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2367 នាក់

ម្សិលមិញ 5378 នាក់

សរុប 14081660 នាក់

ដីព្រៃ​លិច​ទឹក​ដែលជា​ដីព្រៃ​តំបន់​(៣)​បី នៅក្នុង​ដែន​ឡូត៍​នេសាទ​ ​លេខ ១០A ស្រុក​ជល​គី​រី រាប់ពាន់​ហិច​តា​ក្នុង​ទឹកដី​ស្រុក​ជល​គី​រី កំពុង​រង​នូវ​ការបាត់បង់​វិនាស​ហិនហោច​បើ​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប​....


(​កំពង់ឆ្នាំង​)​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​: ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​នៅក្នុង​តំបន់​អភិរក្ស​នៃ​ដែន​ឡូត៍​លេខ ១០A
​និង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​លេខ ៧A រាប់ពាន់ ហិច​តា កំពង់​ទទួលរង​នូវ​ការវិនាស​បាត់បង់​អស់​ទាំងស្រុង​នៅក្នុង​ទឹកដី​ស្រុក​ជល​គី​រី​ដោយ​គ្មាន មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​ណា​ម្នាក់​ចេញមុខ​បង្ក្រាប​នោះឡើយ​។​a land chkok6 

​មហាជន​បាន​រិះគន់​និង​ដាក់​ការសង្ស័យ​ទៅលើ​ក្រុមមន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ឃ​ឃុំ​ពាម​ឆ្កោក​និង​អាជ្ញាធរ​ស្រុក​ជល​គី​រី​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ត្រូវ​រូ​វ​គ្នា​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន់​រំលោភ​យក​ធ្វើ​កម្ម​សិទ្ធ​និង​លក់​អោយ​ឈ្មួញ​មកពី​ខេត្តកំពង់ចាម​យក​ធ្វើស្រែ​ប្រាំង​។​​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជា​ពល​ដ្ឋ​ជាច្រើន​ដែល​ពួកគាត់​រស់នៅក្នុង ឃុំ​ពាម​ឆ្កោក​​បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី កំពង់​ទទួលរង​នូវ​ការបាត់​​បង់អស់​ទាំងស្រុង​តែម្តង​ដោយសារតែ​ភាព​ធូរ​លុង​គ្មាន ឆន្ទៈ​ក្នុងការ​អនុវត្តន៍​ច្បាប់​​របស់ អស់លោក សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ក្នុងស្រុក​ជល​គី​រី បណ្តោយ​ឲ្យ​ពួកក្រុម​ជនល្មើស​
​ធ្វើ​សកម្មភាព កាប់ឆ្ការ គាស់​រាន ឈូសឆាយ ទន្ទ្រាន​យក​ចែកគ្នា​លក់​យ៉ាង​គគ្រឹក​​គគ្រេង ។​

​ប្រជាពលរដ្ឋ​និយាយថា មួយរយៈ​កន្លងមកនេះ​គឺ​ពួកគាត់​ធ្លាប់បាន​​ឃើញ កម្លាំងចម្រុះ​ក្នុងស្រុក​ជល​គី​រី​ចុះ​ធ្វើការ​ទប់ស្កាត់ និង​បោះបង្គោល​ដកហូត​
​យក​ដីព្រៃ​លិច​ទឹក​មួយចំនួន​មក​រក្សា​ទុកជា​ដី​រដ្ឋ​វិញ​ផងដែរ​ថែមទាំង​បាន​ហាមឃាត់​មិន​ឲ្យ​មាន​​គ្រឿងចក្រ ចូល​ធ្វើសកម្មភាព ឈូសឆាយ ទៀតផង​។​
​ប៉ុន្តែ​ការទប់ស្កាត់ និង​ហាមឃាត់​​របស់​កម្លាំងចម្រុះ​គឺ​បានតែ​មួយ​ចំ​អឹ​ន​កំ​ពិស​តែប៉ុណ្ណោះ ការ​ឈូសឆាយ​នៅតែ​បន្ត​​កើតមាន​ដដែល​ទៀត ។​

​ប្រភព​ដដែល បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ​គឺ​អស់លោក សមត្ថកិច្ច​ជំនាញ​​ក្នុងស្រុក​ជល​គី​រី ទាំង​រដ្ឋបាល​ស្រុក​ទាំង​មន្ត្រី​ជំនាញ​ជលផល តែម្តង​ជា​អ្នក​បើកដៃ​ឲ្យ​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ចូលធ្វើ​សកម្មភាព ឈូសឆាយ ទន្ទ្រាន​យក​​ដីព្រៃ​លិច​ទឹក​ដែល​ឆេះ​នៅក្នុង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​។

 ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា ខំប្រឹង​ស្រែ​កកោកៗ​ព្រម​ទាំ​ងបានដាក់​នូវ​អភិក្រម​ទាំង​៥​ចំណុច​ដើម្បីអោយ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​តាមតែ​វា​ហាក់បីដូចជា​បាន​សឹក​តែ​មាត់​ត្រដោក​​ស្អែ​ត​ពោះ​ក្របី ព្រោះ​ពួក​មន្ត្រី​ទាំងនោះ​ស្ដាប់​មិនបាន មិន​តែ​ប៉​ណ្ណោះ​ពួក​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​ទាំង​បែរជាយក​អភិក្រម​របស់​សម្ដេច​ទៅ​ទ្រាប់​គូថ​អង្គុយ ហើយ​ធ្វើ​របាយការណ៍​កុហក់​ថ្នាក់លើ​ទៀតផង​។​

​ប្រភព​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ​មេការ​ត្រាក់ទ័រ ច្រើនតែ​ប្រើពាក្យ​ថា សំ​ភ្ជួរ​ដី​ដែល​អាស្រ័យ​ផល តែ​តាមពិត​គឺ​គ្រាន់​ជា​ល្បិច​ឆ្ពិន​ភ្នែក​របស់​មេការ​ត្រាក់ទ័រ តែ​ប៉ុ​
​ណ្ណោះ​។ ពួកគេ​អត់​ភ្ជួរ​ដី​ដែល​បាន​អាស្រ័យ​ផល​នោះទេ ដី​ដែល​អាស្រ័យ​ផល​ចាំ​ភ្លៀ​​ង​ធ្លាក់​ចាំ​ទៅធ្វើ ពួកគេ​បានអោយ​គ្រឿងចក្រ សម្រុកចូល​ឈូសឆាយ ដីព្រៃ​លិច​ទឹក​នៅក្នុង​​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ ល​រខ ៧A ដែល​ស្ថិតក្នុង ភូមិ ក្បាល​កន្លង់ ឃុំ​​ពាម​ឆ្កោក ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​ចែកគ្នា​យក​លក់​អោយ​ឈ្មួញ​មកពី​ខេត្តកំពង់ចាម​យក​ធ្វើស្រែ​ា​ប្រាំង ។​

​ព័ត៌មាន​នេះ​ជា​សារ​មួយ​ជម្រាបជូន​ដល់​​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​ជ្រាប់​និង​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា ​បើ​មិន​ដូច្នោះ​ទេ​ដីព្រៃ​លិ​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​នៅ​ចំណុច​ខាងលើ​ច្បាស់​ជា​រលាយ​ហិនហោច​អស់​ជាក់​ជាមិនខាន​៕a kya3 a land chkok a land chkok4 a land chkok1 a land chkok2 a land chkok3 a land chkok5