វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2050 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123923 នាក់
ភ្នំពេញ៖ចាប់បានជនសង្ស័យពាក់ពន្ធ័ការជួញដូរអាវុធខុសច្បាប់ដែលរកឃើញនៅភ្នំព្រឹកបានម្នាក់ជា ឧត្តមសេនីយ៍ត្រីយោធា។ការចាប់ខ្លួននេះធ្វើឡើងដោយកម្លាំងប៉េអឹមនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ប៉ុន្តែករណីយ៍នេះមិនមែនមានតែមន្ត្រីយោធាម្នាក់នោះទេគឺឃាត់បានអ្នកពាក់ពន្ធ័ជាបន្តបន្ទាប់ចំនួន៦នាក់ហើយ។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ប្រាប់កាសែតនៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ឲ្យដឹងថា៖ អ្នកទាំង៦ ដែលឃាត់ខ្លួននោះមាន ទី១ ឧត្ដមសេនីយ៍ទោ គង់ ណោរ៉ាន់ មេបញ្ជាការរោងជាងជួសជុលចម្រុះ នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស របស់ក្រសួងការពារជាតិ, ទី២ ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ មេបញ្ជាការរងរោងជាងជួសជុលចម្រុះ, ទី៣ វរសេនីយ៍ឯក យូ សំណាង អនុប្រធាននាយកដ្ឋានយន្តយុទ្ធ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស, ទី៤ វរសេនីយ៍ទោ ព្រហ្ម សុភក្រ នាយផ្នែកអាវុធថ្មើរជើងរោងជាងជួសជុលចម្រុះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស, ទី៥ វរសេនីយ៍ទោ ប៉ុល នី មេបញ្ជាការរងផ្នែកសឹករងស្រុកកំរៀង ខេត្តបាត់ដំបង និងទី៦ វី វិនហាយ ព្រឹន្ទបាលឯក យោធាស្រុកភ្នំព្រឹក។
សូមបញ្ជាក់ថាបើតាមលោមនាយឧត្តមសេនីយ៍សៅសុខាតុលាការចេញឱ្យខាងអាវុធហត្ថ មានចំនួន ១០ ដែលដីកាទាំង ១០ នោះ គឺផ្ដើមចេញពីការបង្ក្រាបរបស់នគរបាល នៅពេលសាកសួរ ដោយបក្សពួកនៃក្រុមជួញដូរអាវុធនេះមិនមែនមានតែ ២ ៣នាក់ ទេ ដែលពាក់ព័ន្ធមន្ត្រីក្នុងជួរកងទ័ព។
នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍បញ្ជាក់ថា៖ “ខាងជំនាញបានវាយតម្លៃថា អាវុធទាំងនោះ មានគុណភាព មានត្រឹម ៦៥ ភាគរយ បានន័យថា ជាអាវុធចាស់ៗ ដែលយកមកជួសជុល ហើយយកទៅលក់។ ចំណែកគ្រាប់វិញ មានគុណភាព តែ ៧០ ភាគរយ ចំណែកបង់សម្រាប់ច្រកគ្រាប់ មានគុណភាព ត្រឹម ៨០ ភាគរយ។ អាវុធរបៀបនេះ គឺកងទ័ពបានប្រមូលតាមបណ្ដាអង្គភាព ដើម្បីយកមកជួលជុល សម្រាប់បម្រើការងារហ្វឹកហ្វឺន មិនមែនសម្រាប់ប្រយុទ្ធទេ ព្រោះអាវុធគុណភាពជាង ៦០ភាគរយនេះ មិនអាចប្រើប្រាស់បានទេ”។
លោកសៅសុខាបកស្រាយថា៖ “បើតាម នគរបាលសួរនាំជនសង្ស័យទាំងនោះ ពួកគេឆ្លើយថា អាវុធទាំងនោះគឺយកពីរោងជាងនៃ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលកាំភ្លើងទាំងហ្នឹងប្រមូលពីអង្គភាពទូទាំងប្រទេស ព្រោះកាំភ្លើងចាស់ៗ គេប្រមូលយកមកទុក និងជួសជុល គឺមិនមែនជាកាំភ្លើងថ្មី គាស់ពីកេស យកពីឃ្លាំងនោះទេ”។
លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះឲ្យដឹងថា « អ្នកទាំងនេះកំពុងត្រូវស៊ើបសួរពីបទ ជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។
កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង(ក្រោយមកអ្នកនាំពាក្យនគរបាលជាតិបានប្រាប់កាសែតថារកឃើញរហូតដល់៥៣ដើម?)។លោក សៅ សុខាឲ្យដឹងថា៖ “សម្រាប់ អាវុធ គឺបានចំនួន ១០៥ ដើម។ អាវុធហ្នឹង យើងចាប់បាន ២ លើក មាន AK47 ចំនួន ១០០ ដើម, កាំភ្លើង 12,7 ចំនួន ២ ដើម, M79 ចំនួន ៣ ដើម”។
រឿងជួញដូកាំភ្លើងនេះគេមិនដឹងតើមានអ្នកទៀតនៅពីក្រោយការជួញដូរអាវុធបែបនេះទៀតនោះឡើយ។ព្រោះថារណីយ៍ជួញអាវុធចេញពីស្រុកខ្មែរចឹងមានច្រើនដងហើយបើគេមិនទាន់ភ្លេចទេកាលពីប៉ុន្មានឆ្នាំកន្លងទៅសមត្តកិច្ចសៀមជំនាន់លោកថាក់ស៊ីនជានាយករដ្ឋមន្ត្រីចាប់បានអាវុធដែលឈ្មួញខ្មែរយកឡានខ្មែរ(ខ្លះថាឡានរបស់មេដឹកនាំក្រសួងការពារជាតិ)ដឹកចេញនៅខេត្តត្រាតប្រទេសថៃ។តែក្រោយមករឿងមួយនេះត្រូវបានគេគ្របទុកបាត់ទៅ?៕