» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8365 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698536 នាក់

រដ្ឋមន្ត្រីការបរទេស​សឹង្ហ​បុរី​ទូរ​សព្ទ​មក​រដ្ឋមន្ត្រីការបរទេស​ខ្មែរ​បញ្ចប់រឿង​

 

​ភ្នំពេញ​៖ លោ​កវី​វៀន​បា​ឡា​គ្រី​ស្ណា​ន​( Vivian Balakrishnan )​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី បាន​ទូរស័ព្ទ​មក​បញ្ជាក់ប្រាប់​លោក ប្រាក់ សុខុន ឧ​បា​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​ខ្មែរ​បញ្ជាក់​ពី​ជំហរ សិង្ហ​បុរី​ថា ពុំមាន​បំណង​ណាមួយ​គាំទ្រ​ខ្មែរក្រហម ហើយក៏​មិន​ចង់ឃើញ​របប​នេះ វិល​ត្រឡប់មក​កម្ពុជា​វិញ​ទេ​។​a brak sing 

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​ខ្មែរ​នា​រសៀល​ថ្ងៃទី​៧ មិថុនា​នេះ បាន​ឲ្យ​ដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានទទួល​ទូរស័ព្ទ និង​សន្ទនា​ជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី ទាក់ទង​នឹង​ករណី​សារ​តាម​ទំព័រ Facebook របស់​ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដែល​បានលើកឡើង​ពាក់ព័ន្ធ​នឹង​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា ក្រោយ​របប​ខ្មែរក្រហម​។​
​លោក​រដ្ឋមន្ត្រីការបរទេស​សឹង្ហ​បុរី បាន​លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី​លី​សាន​ឡុង​(L ee Hsien Loong) ផ្តល់​សារសំខាន់​ខ្លាំង​ដល់​ទំនាក់ទំនង ទ្វេភាគី​រវាង​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ននេះ​មានការ រីកចម្រើន​ជា​លំដាប់​នៅលើ​គ្រប់​វិស័យ និង​បាន​បញ្ជាក់ថា ឯកឧត្តម​យល់​អំពី​ទុក្ខវេទនា និង​ការឈឺចាប់​របស់​ប្រជាជន​កម្ពុជា ក្នុង​របប​ខ្មែរក្រហម​។​

​លោក​រដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់​អះអាងថា “​ពុំមាន​ចេតនា​មិនល្អ​ណាមួយ ក្នុង​សារ​ខាងលើនេះ​ទេ​។ សារ​នោះ គឺមាន​បំណង​គ្រាន់តែ​រំលឹក​ពី​ស្ថានភាព និង​ការ​ប្រឈម​ក្នុងសម័យ​កាលនោះ ហើយក៏​ធ្លាប់បាន​ផ្សព្វផ្សាយ ជា​សាធារណៈ​ក្នុងពេល​កន្លងមក​ដែរ​” ។​

លោ​កវី​វៀន​បា​ឡា​គ្រី​ស្ណា​ន​( Vivian Balakrishnan ) បាន​បញ្ជាក់ថា សិង្ហ​បុរី​ចង់​បានតែ​សន្តិភាព និង​វិបុលភាព​សម្រាប់​កម្ពុជា​តែប៉ុណ្ណោះ ពុំមាន​បំណង​ណាមួយ​គាំទ្រ​ខ្មែរក្រហម ហើយ​មិន​ចង់ឃើញ​របប​នេះ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ទេ​។ សូមកុំ​ឱ្យមាន​ការសង្ស័យ​អ្វី​លើ​ភាពស្មោះត្រង់​នេះ​។​

​សូម​បញ្ជាក់ដែរថា​៖​កាលពី​យប់​ថ្ងៃទី​៦ មិថុនា សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី បាន​សរសេរ​សារ​ប្រតិកម្ម លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ ខ្លាំងណាស់​ដែល ឯ​ឧ នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី លី ស៊ាន​ឡុង បាន​បង្ហោះ​តាម​ទំព័រ ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​31 ខែឧសភា​កន្លងទៅ ដោយ​លើកឡើងថា ពេលដែល​គាត់ (​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម​) ធ្វើជា​នាយករដ្ឋមន្ត្រី (​ថៃ​) គាប់​ជួន​នឹង​ពេលដែល​សមាជិក ASEAN (​កាលនោះ​គ្នា​យើង ៥​ប្រទេស​) រួមគ្នា​ប្រឆាំង​ការឈ្លានពាន របស់​វៀតណាម​មកលើ​កម្ពុជា និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជំនួស​ខ្មែរក្រហម ។ ការលើកឡើង​នេះ​បង្ហាញថា កាលនោះ​សឹង្ហ​បុរី បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍ និង​ចង់​ឲ្យ​របប​ប្រល័យពូជសាសន៍ វិល​ត្រឡប់មក​កម្ពុជា​វិញ​ដែរ​” ។​សម្តេច​តេ​ជោ​សួ​ថា​តើ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ត្រឹមត្រូវ​ដែរ​ឬ​អត់​?៕a brak sing1 a brak sing2 


​