» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5727 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695898 នាក់

ACU ពិនិត្យ និង​សម្រេច​លើ​ពាក្យបណ្តឹង​ចំនួន ៥៥ ក្នុង​ខែកុម្ភៈ​នេះ​

 


​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​) បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤៤ អាណត្តិ​ទី​៣ ក្រោម​វត្តមាន លោក តុ​ប សំ​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​-​អនុប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​របស់ខ្លួន​លើក​ទី​៤៤ អាណត្តិ​ទី​៣ ព្រមទាំង​ឆ្លង និង​ស្តាប់​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​។a acu meeting2 

​របាយ​បារ​ណ៍​អង្គប្រជុំ ក​.​ជ​.​ប​.​ព បានឱ្យដឹងថា ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​. ឬ​ACU) បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹង​ចំនួន ៥៥​ពាក្យ​ប្ដឹង​។​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានធ្វើ​របាយការណ៍​ពី​សភាពការណ៍​មួយចំនួន នៃ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មាន​មន្ត្រី​ចំនួន ៤៧៦​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុងនោះ​មន្ត្រី​ទើប​ទទួល​បានការ តែងតាំង​ថ្មី​ចំនួន ២៦១​រូប ដោយឡែក​មន្ត្រី ២១៥​រូប​ទៀត បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដោយ មូលហេតុ​លាឈប់ និង​ចប់​អាណត្តិ​។

​សម្រាប់​ការងារ​អប់រំ ក្រុមការងារ អ​.​ប​.​ព​. ដឹកនាំ​ដោយ​លោក សយ ច័ន្ទ​វិ​ចិត្ត ឧបការី បានធ្វើ​បទ​បង្ហាញ ស្តីពី​ខ្លឹមសារ សំខាន់ៗ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ជូន​ដល់​លោកគ្រូ​-​អ្នកគ្រូ ដែល​អញ្ជើញ​មកពី​សាលា​ចំនួន ១៦ នៃ​ក្រុង​បាន​លុង​, ស្រុក​បរ​កែវ និង​ស្រុក​អូរ​ជុំ ចំនួន ១៩៧​រូប ហើយ​បាន​ប្រព្រឹត្ត​ធ្វើឡើង​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥​។

​ចំពោះ​ការបង្ការ​ទប់ស្កាត់ អ​.​ប​.​ព​. បាន​ចូលរួម​សង្កេតការណ៍ ការប្រឡង​ជ្រើសរើស​បេក្ខជន​ចូលរៀន​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស (DES) នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ដែល​បានរៀបចំ ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។ បំពេញការងារ ចុះ​សង្កេត​កា​រព ចុះ​សង្កេតការណ៍​កិច្ចលទ្ធកម្ម​សាធារណៈ ចំនួន ៤៧​គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន ១៥​អង្គភាព និង​បាន​បន្ត​ចុះ​ប្រតិបត្តិការ​នៅតាម​មូលដ្ឋាន​ជាក់ស្តែង​មួយចំនួនទៀត តាម​សំណើ​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេងៗ​ទៀត​៕a acu meeting1 
​