» មិនមែនតែប្រជាពលរដ្ឋទេអ្នកទោសក៏ ជម្លៀសដែរ! » អឺរ៉ុបអាមេរិក និងប្រទេសនានាអំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ខ្ពស់បំផុត និងគោរពសេចក្តីថ្លែងការណ៍សន្ដិភាពបន្ទាប់ពីផ្ទុះអាវុធជាថ្មី » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » កម្ពុជារាយការណ៍ឲ្យអនុពន្ធ័និងទូតបរទេសប្រចាំកម្ពុជាករណីយ៍ថៃឈ្លានពានរំលោភសេចក្តីថ្លែងការណ៍សន្តិភាព! » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 561 នាក់

ម្សិលមិញ 7139 នាក់

សរុប 17991786 នាក់

តេ​ជោ​សែន​៖​បណ្តឹង​សម្តេច​នៅ​ស្រុក​បារាំង​គេ​ទុក​រហូត​៣​ឆ្នាំ​ម៉េច​មក​រិះគន់​តុលាការ​កម្ពុជា​!

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» នៅ​វិមាន​សន្តិភាព ឲ្យ​ដឹងថា ពាក្យបណ្តឹង​របស់​សម្តេច​ប្រើប្រាស់​ពេលវេលា សម្រាប់​ដំណើរការ​ជាង​៣​ឆ្នាំ​ឯណោះ​។​ដូច្នេះ​មិនគួរ​មិនគួរ​មានការ​លើកឡើងថា ដំណើរការ​សំណុំរឿង​នៅ​កម្ពុជា​យូរ​បែបនេះ ឬ​បែប​នោះទេ​។a hun lawyer

សម្តេច​តេ​ជោ បាន​បន្ថែមថា គ្មាន​នរណា​មិន​សិទ្ធិ​ទៅ​បង្ខំ​តុលាការ​នោះឡើយ ហើយ​បើ​តុលាការ​នៅ​បារាំង​គេ​មិនអាច​បង្ខំ​បាន នៅ​កម្ពុជា​ក៏​គ្មាន​នរណា​ទៅ​បង្ខំ​តុលាការ​បាន​នោះដែរ​។ ការលើកឡើង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជនបរទេស​មួយចំនួន​ថា នីតិវិធី​ដំណើរការ​រឿងក្តី​របស់​តុលាការ​កម្ពុជា​មាន​ភាព​យឺតយ៉ាវ​។​«​រឿងក្តី​ខ្ញុំ​នៅ​បារាំង​តុលាការ​កំណត់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២​។ នែក​! គ្រាន់តែ​ជា​បណ្តឹង​បរិហារកេរ្តិ៍ ប្តឹង​តាំងពី​ឆ្នាំ​២០១៩ តុលាការ​ទើប​កំណត់​ថ្ងៃ​សវន​ការ នៅ​ម៉ោង ១៖៣០​នាទី​។ អញ្ចឹង​រឿង​អី ដែល​ពួក​បរទេស​នានា​មក​និយាយថា ឲ្យ​ការកាត់ក្តី​លើ​សំណុំរឿង​មួយចំនួន នៅ​ភ្នំពេញ​ឲ្យ​បាន​ឆាប់​។ យើង​ទៅ​បង្ខំ​តុលាការ​ម៉េច​កើត បើ​យើង​គ្មាន​លទ្ធភាព​ទៅ​បង្ខំ​តុលាការ​នៅ​បារាំង​ទេ គេ​ក៏​គ្មាន​លទ្ធភាព​មក​បង្ខំ​តុលាការ​នៅ​ភ្នំពេញ​ដែរ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា សម្តេច​បាន​ឈ្នះក្តី​ពី​កាសែត​ហ្វី​ការ៉ូ នៅ​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​១៩៩៧ ដោយ​ទទួលបាន​ថវិកា​សំណង ៥​ម៉ឺន​ហ្វ្រ​ង់ តែ​ចំណាយ ១​សែន ២​ម៉ឺន​ហ្វ្រ​ង់​។​​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា និង​មេធាវី​បារាំង បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ ប្តឹង​ទណ្ឌិត សម រ​ង្ស៉ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​» ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង​៕a hun lawyer1