វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 541 នាក់
ម្សិលមិញ 2161 នាក់
សរុប 13418208 នាក់
រតនៈគិរី÷ ប្រជាពលរដ្ឋស្លូតត្រង់រកស៊ីត្រឹមត្រូវទៅបោះឆ្នោត សកលរើសតំណាងរាស្ត្រ អាណត្តិទីប្រាំមួយមិនទាន់ជ្រះទឹកខ្មៅពីម្រាមដៃផងនៅរតនៈគិរីឯណោះ ក្រុមឈ្មួញជាច្រើននាក់បាននឹងកំពុងចាប់ផ្តើមសំរុកដឹកជញ្ជូនឈើប្រណីតខុសច្បាប់យ៉ាងអាណាធិបតេយ្យ ពី ក្រុង បានលុង និងតាមបណ្ដាស្រុកនានាឆ្លងដែន តាម ច្រក អូយ៉ាដាវ ដោយសិរីទៅលក់ឲ្យឈ្មួញយួន។
ជាក់ស្ដែងឈ្មួញដែលសកម្មក្នុងខេត្តរតនៈគីរី មានឈ្មោះ ទូច និងប្រពន្ធ ឈ្មោះចែណាត បានប្រើប្រាសរថយន្តសាំងយ៉ុងពីរគ្រឿង ពាក់ស្លាកលេខក្លែងក្លាយ 5588 ព័ណ សរ(សម្រាប់ជាសញ្ញាឲ្យម៉ូយជាសមត្តកិច្ចដឹង) ពីរគ្រឿង ដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ ។គួបញ្ជាក់ ផងដែថា កាល ពីពេលថ្មីៗនេះមុនថ្ងៃបោះឆ្នោតលោក ទន់វិរះភាព ជំនាញរដ្ឋបាលព្រៃឈើស្រុកអូជុំ បានធ្វើការបង្ក្រាប ចាប់រថយន្ត ចែណាតម្ដងរួចមកហើយ ពីសំណាក តែឈ្មួញខាងលើពីនាក់ប្ដី ប្រពន្ឋ មិន ខ្លាចញញើតសោះឡើយ ថែមទាំង បានជេរ ប្រម៉ាថ យ៉ាងចាស់ដៃទៅលើមន្ត្រីជំនាញថែមទៀតផងដោយគ្មានទោសអ្វីឡើយ ។
អាឡូវការបោះឆ្នោតចប់មិនទាន់បានប៉ុន្មានថ្ងៃផង មេឈ្មួញប្តីប្រពន្ធមួយគូរបានបន្តដឹកជញ្ជូនឈើ ឆ្លងដែនខុសច្បាប់បានដដែល។ មហាជន ប្រជាពលរដ្ឋក្នុងខេត្តរតនៈគិរីអាណចក្រលោកថងសាវុនបាននិយាយវាយតម្លៃថាមន្ត្រីមានសមត្តកិច្ចក្នុងខេត្តរតនៈគិរីតាំងពីចៅហ្វាយខេត្តដល់អាចក់អាចែមតាមដងផ្លូវទៅព្រំដែនមានតម្លៃធូថ្លៃដែលល្មមឲ្យមេឈ្មួញញីឈ្មោលទាំងពីរនាក់ទិញក្បាលបាននិងក្រដាសប្រាក់ដុល្លារអាមេរិក?!។
សូមបញ្ជាក់ថានៅក្នុងអាណចក្រខេត្តរតនៈគិរីរបស់លោកថងសាវុនមិនមែនមានតែឈ្មួញញោះឈ្មោលប្តីប្រពន្ធឈ្មោះទូចនិងណាតទេគឺនៅមានឈ្មួញ ដូច ជាឈ្មោះ នី នៅកាចាញ ប្រើរថយន្ត សាំងយ៉ុង ស្លាកលេខ 0808 និងឈ្មួញ ឈ្មោះ ទូច ប្រើរថយន្តសាំងយ៉ុងជាច្រើនគ្រឿងពាកស្លាកលេខ 0909 និងមានឈ្មួញជាច្រើននាកទៀតពិសេសអាណាក់ក្បាលធំមន្ត្រីអាវុធហត្ថខេត្តរតនៈគិរីកូចៅលោកឧត្តមសេនីយ៍គឹមរស្មីបានកំពុងធ្វើសកម្មភាពយ៉ាងចំហរឌឺតេជោហ៊ុនសែននាយករដ្ឋមន្ត្រីពីសេសនាយឧត្តមសេនីយ៍សៅសុខាដែលអ្នកណាក៏ដឹងថាមានអំណាចបញ្ជារកងទព័ទូទាំងប្រទេសបាននោះផងដែរ៕