» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2996 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944093 នាក់

រឿងក្តី​លោក​ម៉ៅ​ភិ​រុណ​អភិបាល​ខេត្តកណ្ដាល និង លោក លី សា​ម៉េ​ត​អគ្គនាយករង​ក្រុម​ហ៊ុ​ឌី​ប៉ូ ស្ងាត់ឈឹង​វិញ​ហើយ​?!


​ភ្នំពេញ​៖​ជម្លោះ ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​ចៅហ្វាយ​ខេត្តកណ្តាល​និង​ក្រុមហ៊ុន​ឌី​ប៉ូ រហូត​ប្តឹងផ្ដល់​ដល់​តុលាការ និង បបួលគ្នា​ស្បថ​ដល់​ព្រះអង្គ​ដង​កើ មកដល់ពេលនេះ ស្ងាត់​ឱ្យ​ជ្រាប​វិញ ។ a mao phirun 

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បាន បង្ហើប​ថា រឿងក្តី​លោក​ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង លោក​លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​ដែល​ស្ថិតក្រោម​ចំណាត់ការ​របស់លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទំនង​ត្រូវរ៉ូវ​គ្នា​ក្រៅ​ប្រព័ន្ធតុលាការ​ហើយ​?! ។​

សូមបញ្ជាក់ថា យោងតាម​ដីកាកោះ​អញ្ជើញ​របស់លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ បាន​កោះ​អញ្ជើញលោក លី សា​ម៉េ​ត ឱ្យចូល​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើរ រឿង បរិហាកេរ្តិ៍​ជា​សាធារណៈ និង បទ​ប្រមាថ តាម​ពាក្យ បណ្តឹង​របស់លោក ម៉ៅ ភា​រុណ អភិបាលខេត្ត​កណ្តាល​។​​គ្រាន់​តែមាន​ដីកា លោក​លី សា​ម៉េ​ត បាន បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​យក​ដី​ក្រុមហ៊ុន ឌី​ប៉ូ​ទៅ​លក់ ធ្វើ​របាយការណ៍​កុហក​សម្តេច​ហ៊ុនសែន ។​

​លោក​លី សា​ម៉េ​ត​យោង​ពាក្យ​ម​ស្តី​ប្រជាពលរដ្ឋ​ថា លោក​ម៉ៅ ភិ​រុណ​បាន​កុហក​ប្រជាពលរដ្ឋ​ហើយ ប្រជាពលរដ្ឋ​ទាំងអស់​ឆ្ងល់​ថា​យក​ស្នាម​មេដៃ​ពួកគាត់​ធ្វើ​អ្វី​? ហើយ​ខាង​លោក ម៉ៅ ភិ​រុណ ថា យក​ស្នាម​មេដៃ​ទៅ គាំទ្រ​សម្តេច តែ​ផ្ទុយទៅវិញ លោក បាន​យក​ស្នាម​មេដៃ​ប្រជាជន ធ្វើ​របាយការណ៍​កុហក​សម្តេច ហើយ​លោក​យក​ដី​ក្រុមហ៊ុន ទៅ​លក់​ចែក​អ្នកមាន និង​ឧកញ៉ា មួយចំនួន​(​ស៊ិ​ក​) ។ ​លោក លី សា​ម៉េ​ត​អះអាង មាន​ភ័ស្តុតាង​គ្រប់គ្រាន់ មាន​ទាំង វីដេអូ​ឃ្លិប ។​ចាំមើលៗ​ថា​តើ​ដំរី​ឈ្មោះ​គ្នា​អ្នកណា​ឈ្នះ​។​តាម​ធម្មជាតិ​គឺ​ខ្ទេច​ស្មៅ​?!៕a dy po a dy po1