» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 56 នាក់

ម្សិលមិញ 3717 នាក់

សរុប 14148389 នាក់

រឿងកូនចៅប្តឹងដកមេនគរបាលស្រុកស្វាយទៀបស្ងាត់ឈឹងមិនដឹងទើសប្រឡោះស្នែងណា?

ខេត្តស្វាយរៀង​៖ ដោយ​មិនអាច​ទ្រាំ​ចំពោះ​ការដឹកនាំ​របស់លោក សោម សារ៉ន អធិការនគរបាល​ស្រុក​ស្វាយទាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀងដែលមិនស្មើភាព មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់​បាន​ទម្លាយ​ចេញ​និងប្តឹងថ្នាក់លើឲ្យប្តូមេចេញ។a po svay  

មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ចំនួន​២៤​រូប រួមមាន​៖ អធិការរង នាយផ្នែក នាយរង​ប៉ុស្តិ៍នគរបាល​ទាំង​៩​ឃុំ ក្នុងស្រុក​ស្វាយទាប នៃ​ខេត្តស្វាយរៀង បាន​រួមគ្នា​ផ្តិតមេដៃ​ដាក់​លិខិត​គោរព​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោរព​ជូន ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​គោរព​ជូន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ស្តីអំពី​ភាពមិនប្រក្រតី​របស់លោក សោម សារ៉ន អធិការនគរបាល​ស្រុក​ស្វាយទាប​ផងដែរ។

លិខិត​បានបញ្ជាក់​រៀបរាប់​អំពី អំពើពុករលួយ បក្សពួកនិយម គ្មាន​ភាពជា​អ្នកដឹកនាំ ក្នុងការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ទោ សោម​សារ៉ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ដោយ​ចោទប្រកាន់​រហូត​ទៅដល់ ១០​ចំណុច​។ ដោយ​ខ្លឹមសារ​នៃ​ចំណុច​នីមួយៗ បញ្ជាក់​យ៉ាងច្បាស់ អំពី​អំពើពុករលួយ និង​បក្សពួកនិយម ថែមទាំង​មាន​ប្រវត្តិ​ធ្លាប់ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម កាលពី​នៅ​ជា​អតីត​មេ​ប៉ុស្តិ៍​ព្រៃ​អ​ង្គុ​ញ ក្នុងអំឡុង​ឆ្នាំ​២០១៦ និង​ត្រូវបាន​បងប្រុស​បង្កើតរ​បស់​ខ្លួន ដែលមាន​ឋានៈ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​១ លោក អ៊ុក សំ​អៀង អន្តរាគមន៍​រត់ការ​បិទបាំង​រឿងក្តី និង​បាន​ដំឡើង​ឋានៈ​តួនាទី​រហូត​ក្លាយជា​អធិការនគរបាល​ស្រុក​ស្វាយទាប​។

លោក សោម សារ៉ន អធិការនគរបាល​ស្រុកត្រូវបានមន្ត្រិបង្ហើបថា តែងតែ​លួច​លក់​នូវ​វត្ថុតាង ដែល​បានមកពី​បទល្មើស​រួមមាន រថយន្ត ម៉ូតូ និងរ​ម៉ក យកទៅលក់​ឲ្យ​ឈ្មួញ​យ៉ាង​អណាធិបតេយ្យ​ដោយ​គ្មាន​ខ្លាចរអា​។ យ៉ាងណា​ករណីយ៍នេះ​នៅ​មិនទាន់មាន​ការបកស្រាយ​បំភ្លឺ​ណាមួយ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វិ​រៈ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ក៏ដូចជា​លោក សោម សារ៉ន អធិការនគរបាល​ស្រុក​ស្វាយទាប នៅឡើយ​នោះទេ​។ ហើយ​ករណីនេះ​យើង​មិនដឹង​នោះទេ​ថា ថ្នាក់ដឹកនាំ​គួរតែ​ដំឡើង​ឋានន្តរស័ក្តិ ជូន​លោក​សោម សារ៉ន មួយ​ថ្នាក់​ទៀត ឬមួយ​ក៏​ទំលាក់​ស័ក្តិ​ឲ្យ​មក​នៅត្រឹម រាស្ត្រសាមញ្ញ​ធម្មតា​។

ចំណែកឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​១ អ៊ុក សំ​អៀង ស្នងការរង​នគរបាល​ខេត្តស្វាយរៀង ទទួល​ផែន​ការងារ​ភស្តុភារ និង​ហិរញ្ញវត្ថុ ដែល​ត្រូវជា​ប្រុស​បង្កើត​និង​ជា​អ្នក​អន្តរាគមន៍​រត់ការ​បិទ​បាំង​រឿង​រលួយ​ស្អុយ​របស់លោក សោម សារ៉ន នាពេល​កន្លងមក​នោះ ពេលនេះ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​នោះទេ ពាក់ព័ន្ធ​ទៅនឹង​ករណី​អន្តរាគមន៍​រត់ការ​បិទ​បាំង​រឿងក្តី ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។ ទោះបីជា​យ៉ាងណាក្តី យើង​នៅ​មិនទាន់​ដឹង​នោះទេ​អំពី​ជោគវាសនា​របស់លោក សោម សារ៉ន ដែល​រង​ការ​ការចោទប្រកាន់ថា​ជា​អតីត​មេក្លោង​ជួញដូរ​គ្រឿងញៀន និង​លោក​ផ្កាយ​១ អ៊ុក សំ​អៀង រង​ការចោទប្រកាន់​ពាក់ព័ន្ធ​រត់ការ​បិទបាំង​រឿងក្តី​ជូន​ប្អូនប្រុស​បង្កើត​របស់​ខ្លួននោះនៅឡើយទេ?៕a po svay1 a po svay2 a po svay3 a po svay4 a po svay5 a po svay6