» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6348 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696519 នាក់

ពលរដ្ឋ​នៅ​តំបន់​ស្នង​អន​ក្នុងស្រុក​សណ្ដាន់ បាត់បង់​មុខរបរ​ប្រចាំថ្ងៃ​ដោយសារ​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​មាស​

​ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​ចំនួន​ចំនួន​១៥២ គ្រួសារ រស់នៅក្នុង​តំបន់​ស្នង​អន ឧបសម្ព័ន្ធ​ភូមិ​ក្រាំង ស្ថិតនៅក្នុង​ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ កំពុង​រង​ការគំរាមកំហែង​ពី​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​មាស​ដែល​បណ្ដាល ឲ្យ​ពួកគាត់​បាត់បង់​ការងា​រ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំ ថ្ងៃ​។​a gold min 

​អ្នកភូមិ​ប្រាប់​អ្នកសារព័ត៌មាន​ថា អា​ជីក​ម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម នៅ​តំបន់ភ្នំ​ជី​បាន​គំរាមកំហែង​ពួកគាត់​បំបិទ​សិទ្ធិសេរីភាព​តាមរយៈ​ការធ្វើ​កិច្ចសន្យា​បញ្ឈប់​មុខរបរ​ជីក​រុករក​រ៉ែ​មាស ជា​លក្ខណៈ​គ្រួសារ ដែលជា​មុខ របរ​សំខាន់​សម្រាប់​រស់នៅ​រប​ស់​ពួកគាត់​។ អ្នកភូមិ​និយាយថា​ក្រុមហ៊ុន​បាន​បិទ​មិន​ឲ្យ​ពួកគាត់​ប្រកប​របរ​បន្តិចបន្តួច​នេះ​ដើម្បី​ចិញ្ចឹមជីវិត​នោះឡើយ​។​​ប្រជាពលរដ្ឋ​និយាយថា មុខរបរ​នេះ ពួកគាត់​បានធ្វើ​ជាច្រើន​ឆ្នាំ​មកហើយ ចាប់តាំងពី​មិនមាន​ក្រុមហ៊ុន​មកម្ល៉េះ ដោយ​មិន​ដែលមាន​បញ្ហា​អ្វី​នោះទេ​។ រហូតដល់​ឆ្នាំ​២០២១ ក៏មាន​អ្នកតំណាង​ក្រុមហ៊ុន​ចូលទៅ និង​ស្នើសុំ​ប្រជាពលរដ្ឋ​ទាំងអស់​យោគយល់​អា​ធ្យា​ស្រ័យ​សុំ​រួមរស់​ធ្វើដំណើរ​តាមផ្លូវ​របស់​ប្រជាពលរដ្ឋ​ផង​។ ការប្រកប​របរ​រក​ស៊ី​នៅ​ទីនោះ​ហាក់ដូចជា​មិនមាន​បញ្ហា​អ្វី​ឡើយ​។​

​លុះដល់​ឆ្នាំ​២០២២ ក្រុមហ៊ុន​បានមក​អះអាង​ជាមួយ​ប្រជាពលរដ្ឋ​ថា បានទទួល​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល និង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ទីតាំង​របស់​ក្រុមហ៊ុន​ដែល​ខ្លួន​ធ្លាប់​រស់នៅ​ដាំ​ស្រូវ ដាំ​ស្វាយចន្ទី និង​ប្រកប មុខរបរ​ជីក​រក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ផងដែរ​។ ធ្វើការ​នេះ​គឺជា​បញ្ហា​ចម្បង​ដែល​ពួកគាត់​មិនអាច​ធ្វើស្រែ​ចំការ​និង​ដាំ​ដំណាំ​ផ្សេងៗ​ក៏ដូចជា​ការជីក​រ៉ែ​ពេលទំនេរ​នោះ​។ ក្រុមហ៊ុន​តែងតែ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​បរិស្ថាន មក​គំរាមកំហែង​ដកហូត​ម៉ាស៊ីន និង​បង្ខំ​ឲ្យ​ពួកគាត់​ផ្តិត​មេដាយ​ទទួលយក​លក្ខ​ខ័​ណ្ឌ​របស់​ក្រុមហ៊ុន​។

ប៉ុន្តែ​លក្ខ​ខ័​ណ្ឌ​ទាំងអស់នោះ មិនអាច​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយក​បានឡើយ​។​
លោក សុខ ហេង មេភូមិ​ស្នង​អន​ឧបសម្ព័ន្ធ​ភូមិ​ក្រាំង លើកឡើងថា លក្ខ​ខ័​ណ្ឌ​ទាំងបី​ចំណុច​របស់​ក្រុមហ៊ុន​មាន​៖ ១. ក្នុងពេល​ធ្វើ​អា​ជី​កម្ម​រ៉ែ​មាស ជម្រៅ​មិន​ឲ្យ លើស​៣​ម៉ែត្រ​, ២. រាល់​អាចម៍ដី​ប្រជាពលរដ្ឋ​ធ្វើ អាជីវកម្ម​រ៉ែ​មាស បើ​មាន​ដុំថ្ម ដុំ​គ្រួស​តូចធំ ត្រូវ​រក្សាទុក​មួយកន្លែង​ដើម្បី​ដឹកជញ្ជូន​ទៅ​ក្រុមហ៊ុន និង​ទី​៣. នៅ ពេលដែល​ក្រុមហ៊ុន​ឲ្យ​ប្រជាជន​បញ្ឈប់ ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​។ ទាំងបី​ចំណុច​នេះ បាន​បំពាន​ទាំងស្រុង​លើ​ប្រជាពលរដ្ឋ​របស់លោក​ដែល​រស់នៅ​ជា​យូរ​ឆ្នាំ​មកហើយ​។​
​លោក​មេភូមិ​បាន​បញ្ជាក់ថា ជាពិសេស​នោះ បំពាន​លើ​ការប្រកប​ការងារ​ប្រចាំថ្ងៃ មិនអាច​ឲ្យ​ប្រជាពលរដ្ឋ​របស់លោករ​ស់​នៅបាន​។ ហើយ​កន្លងមក​ក្រុមហ៊ុន បាន​បណ្តេញ​ប្រជាពលរដ្ឋ​របស់លោក​ចេញពី ដីចំការ​ស្រូវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ច្រូតកាត់ បិទផ្លូវ​ចេញចូល ទាំង​ដីចំការ​ដំឡូង ស្រូវ និង​ស្វាយចន្ទី របស់​ប្រជាពលរដ្ឋ ក្នុង​បរិវេណ​ដី​ដែល​ក្រុមហ៊ុន​ហ៊ុមព័ទ្ធ និង​អះអាងថា ជា​របស់​ក្រុមហ៊ុន​ផងដែរ​។​មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អាជីវកម្ម​រ៉ែ​មាស ឈ្មោះ​ឡេ​ត​ចេង​ម៉ាញ​នី​ង​ឌី​វេឡុ​ប​មិន ឯ​.​ក កំពុង​រុករក​រ៉ែ​មា​សន​នៅ​តំបន់ភ្នំ​ជី​ដើម្បី​បកស្រាយ​ករណី​យ៍​នេះ​បាន​នៅឡើយ​។​a gold mi1 

​