» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11935 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702106 នាក់

ចាប់ខ្លួន​អភិបាលរដ្ឋ​ធានី​អ៊ី​ស្តាំ​ប៊ុល​ដែលជា​មនុស្ស​គណបក្សប្រឆាំង​បង្ក​ឲ្យ​មានការ​តវ៉ា​


​ប្រទេស​តួ​គី​៖​លោក អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ (Ekrem Imamoglu) អភិបាលក្រុង​អ៊ី​ស្តង់​ប៊ូល រួមទាំង​សហការី​លោក សមាជិកសភា និង​សមាជិក​គណបក្សប្រឆាំង​តួ​ក​គី​សរុប​ជាង​១០០​នាក់​ទៀត ត្រូវបាន​នគរបាល​តួ​ក​គី​ចុះទៅ​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៩​មីនា​។​ដៃ​ចង​ក្រវ៉ាត់​ក​បណ្តើរ លោក អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ បាន​ថត​វីដេអូ Live ប្រាប់​ទៅកាន់​ប្រជាជន​តួ​ក​គី ខណៈពេលដែល​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ផ្ទះ​ហើយ​សំរុក​ចូលមក​ចាប់​រូបលោក​ដល់​គេហដ្ឋាន​។ លោក​បាន​អះអាងថា ក្រុម​នគរ​បាន​បាន​ចុះមក​ឆែកឆេ រឹបអូស​ឯកសារ និង​ចាប់ខ្លួន​លោក​ដល់​ក្នុងផ្ទះ​។ ផ្អែក​តាម​ភរិយា​របស់លោក អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ គឺ​នគរបាល​បាន​នាំខ្លួន​លោក​ចេញទៅ នៅ​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​។​a turky governer3 

​ផ្អែក​តាម​លិខិត​ប្រកាស​របស់​ការិយាល័យរ​ដ្ឋ​អាជ្ញា​អ៊ី​ស្តង់​ប៊ូល គឺ​លោក អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ ត្រូវ​ជាប់ចោទ​ពីបទ​ពុករលួយ និង​ជំរិត​ទារប្រាក់​ដោយ​ខុសច្បាប់​។ រដ្ឋអាជ្ញា​អ៊ី​ស្តង់​ប៊ូល អះអាងថា លោក​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ូល​រូបនេះ គឺជា​មេក្លោង​នៃ​បណ្តាញ​ឧក្រិដ្ឋកម្ម​រកស៊ី​ចំណេញ​ប្រាក់​។ ទីភ្នាក់ងារ​ព័ត៌មាន Anadolu របស់​រដ្ឋ​តួ​ក​គី​វិញ បាន​ផ្សាយ​ថា លោក អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ ស្ថិតក្នុង​ចំណោម​មនុស្ស​៧​នាក់ ដែល​ជាប់ចោទ​ពីបទ “​ភេរវកម្ម​” និង ជួយ​ក្រុម​ក្រុម​គណបក្ស​ពលករ​កួ​ក​ឌី​ស្ថាន (PKK) ហើយ​ដែល​រដ្ឋ​តួ​ក​គី​ចាត់ទុកថា​ជា​បណ្តាញភេរវកម្ម​។​

​គណបក្ស​សាធារណរដ្ឋ​នៃ​ប្រជាជន ហៅ​កាត់​ថា CHP ដែលជា​បក្សប្រឆាំង​ធំ​បំផុត​នៅ​តួ​ក​គី បាន​ចេញមុខ​បរិហា​ភ្លាមៗ ថា​ការចាប់ខ្លួន​លោក​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ូល អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ វា​គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។​
​ក្រោយ​ដំណឹង​នៃ​ការចាប់ខ្លួន​លោក អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ ប្រជាជន​តួ​ក​គី​អ្នកក្រុង​អ៊ី​ស្តង់​ប៊ូល បាននាំគ្នា​ចុះ​ផ្លូវ​ជួបជុំគ្នា​ធ្វើបាតុកម្ម ដើម្បី​បរិហារ​អំពី​ទំនោរ​ផ្តាច់ការ​របស់លោក អ៊ែរ​ដូ​ហ្កា​ន់ រួម​នឹង​បក្សពួក​នៅក្នុង​គណបក្ស AKP របស់លោក​។ បើទោះបីជា​មានការ​យាម​សន្តិសុខ​យ៉ាងរឹងមាំ​ពី​កម្លាំង​សមត្ថកិច្ច ប្រជាជន​តួ​ក​គី​មាន​ចាស់​មាន​ក្មេង​បាន​សំរុក​ចូលទៅ​កៀក​នឹង​ខាងមុខ​អគ្គបញ្ជាការដ្ឋាន​នគរ​បាល​ក្រុង​អ៊ី​ស្តង់​ប៊ូល ហើយ​បាននាំគ្នា​ស្រែក​ឲ្យ​ដោះលែង​លោក អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តាច់ការ​របស់លោក​អ៊ែរ​ដូ​ហ្កា​ន់ ត្រូវតែ​ចុះចេញ​ពី​អំណាច​។​
​

សូមបញ្ជាក់ថា លោក​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ូល អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ វ័យ​៥៣​ឆ្នាំ គឺជា​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង គឺ​បក្ស​សាធារណរដ្ឋ​នៃ​ប្រជាជន ហៅ​កាត់​ថា CHP​។ តាម​ការគ្រោងទុក នៅ​ថ្ងៃអាទិត្យ​ទី​២៣​មីនា សមាជិក​បក្ស​នេះ​នឹង​រៀបចំ​ធ្វើ​សមាជ​បោះឆ្នោត​តែងតាំង​លោក ធ្វើជា​បេក្ខជន​ប្រធានាធិបតី សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៨​។ អស់​ជាច្រើន​សប្តាហ៍​មកហើយ ដែល​លោក អ៊ី​ក្រេ​ម អ៊ី​ម៉ា​ម៉ូ​គ្លូ បាន​បរិហារ​ថា​បក្ស​កាន់អំណាច​បាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ ប្រឌិត​បទ​ចោ​ប្រកាន់​នានា ដើម្បី​រារាំង​រូបលោក​មិន​ឲ្យ​ឈរឈ្មោះ​។​

​លោក Berk Esen សាស្ត្រាចារ្យ​នយោបាយ​នៅ​សកល​វិទ្យាល័យ​Sabanci ក្រុង​អ៊ី​ស្តង់​ប៊ូល បាន​លើកឡើងថា អ្វីដែល​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩​មីនា វា​គឺជា​ការធ្វើ​រដ្ឋប្រហារ​ន​យោ​បាយ​យ៉ាងច្បាស់​នឹង​ភ្នែក​។ លោក​បន្ថែមថា ការចាប់ខ្លួន​អ្នកនយោបាយ​បាយ​ប្រឆាំង និង​ដែលជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី វា​គឺជា​ទង្វើ​រុញច្រាន​ប្រទេស​តួ​ក​គី ឲ្យ​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​នៃ​របប​ផ្តាច់ការ ដូច​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បេឡា​រុស និង​នៅ​រុស្ស៊ី​៕

​គួរ​បញ្ជាក់ថា លោក Imamoglu គឺជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​សាធារណៈ (CHP) ដែលជា​គណបក្សប្រឆាំង​ដ៏​សំខាន់​នៅក្នុង​ប្រទេស​។ លោក​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ជា​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​ពីរដង​គឺ​នៅ​ឆ្នាំ ២០១៩ ដោយបាន​បញ្ចប់​ការគ្រប់គ្រង​ជា​យូរ​មកហើយ​របស់​គណ​បក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍ (AKP) របស់​ប្រធានាធិបតី Erdogan នៅក្នុង​ទីក្រុង​ដ៏​សំខាន់​នេះ​។ ជ័យជម្នះ​របស់លោក​ត្រូវបាន​គេ​មើលឃើញថា ជាការ​បរាជ័យ​ដ៏​សំខាន់​មួយ​សម្រាប់​លោក Erdogan និង​គណបក្ស AKP របស់លោក​។ ចាប់តាំងពី​នោះមក លោក Imamoglu បាន​ក្លាយជា​ឥស្សរជន​នយោបាយ​ដ៏​លេចធ្លោ​មួយ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​លោក Erdogan ក្នុងការ​បោះឆ្នោត​នាពេល​អនាគត​។​

 

​ករណី​យ៍​ស្រដៀង​គ្នា​នេះ​ក៏បាន​កើតឡើង​ផងដែរ​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​ក៏ ក្រុមបាតុករ​ជាច្រើន​បាននាំគ្នា​ធើ្វ​ការតវ៉ា​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ភាគ​អាគ្នេយ៍​របស់​ប្រទេស​តួ​ក​គី ដើម្បី​ប្រឆាំងនឹង​ការដកតំណែង​របស់​អភិបាលក្រុង​ចំនួន ៣ រូប​ដែលមាន​ដើមកំណើត​ឃឺ​ដ​ឌី​ស្ថាន និង​ជា​អ្នកនយោបាយ​ក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ​និយម ហៅ​កាត់​ថា DEM​។​

​ការដកតំណែង​អភិបាលក្រុង​ទាំងបី​រូបនេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​តួ​ក​គី​បញ្ជាក់ថា ធើ្វ​ឡើង​ដោយសារតែ​អ្នក​ទាំងនេះ​បាន​ធើ្វ​សកម្មភាព​គាំទ្រ​ដល់​ចលនា​ប្រដាប់អាវុធ​របស់​គណបក្ស​ពលករ​ឃឺ​ដ PKK ដែលជា​អង្គការ​នយោបាយ​មួយ​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​ក្រុម​ភេរ​វករ​។ តែ​យ៉ាងណាក្តី ការចោទប្រកាន់​នេះ​ត្រូវបាន​អភិបាលក្រុង​ទាំងបី​ធើ្វ​ការបដិសេធ​។​​ប្រភព​ដដែល​បានឱ្យដឹងថា តំបន់​ដែល​គេ​បាន​ធើ្វ​ការផ្លាស់ប្តូរ​អភិបាលក្រុង​ថ្មី រួមមាន​ទីក្រុង Mardin, Batman និង​ទីក្រុង Halfeti ដោយ​ត្រូវ​ជំនួស​មកវិញ​ដោយ​រដ្ឋបាល​គ្រប់គ្រង​ថ្មី​ដែល​ជ្រើសរើស​ដោយ​រដ្ឋាភិបាល​។​

​ចំណាត់ការ​នេះ ពលរដ្ឋ​ក្នុង​តំបន់​មួយចំនួន​មាន​ការមិន​ពេញចិត្ត និង​បាន​ប្រមូលគ្នា​តវ៉ា​អស់​រយៈពេល ៣​ថ្ងៃ​នៅក្នុង​ទីក្រុង Batman ដែលជា​ដែនដី​រដ្ឋបាល​របស់​អភិបាលក្រុង​ទើបត្រូវ​បាន​ដកតំណែង គឺ​លោកស្រី​ហ្គូ​លី​ស្តង់ សូ​នុ​ក (Gulistan Sonuk) និង​បាននាំគ្នា​គប់​របស់របរ​ទៅលើ​រថយន្ត​នគរបាល រហូត​ញ៉ាំងឱ្យ​សមត្ថកិច្ច​ប្រើប្រាស់​ឡាន​បាញ់​ទឹក និង​ឈានដល់​ការប្រតាយប្រតប់​ជាមួយ​ក្រុមបាតុករ​មួយចំនួន ដើម្បី​បំបែក​ការប្រមូលផ្តុំ​រប​ស់​ពួកគេ​ផងដែរ​៕a turky goverber a turky governer1 a turky governer2