» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9066 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699237 នាក់

ទ័ព​ចិន​និង​ឥណ្ឌា ប៉ះគ្នា​មួយ​ប្រ៉ា​វ​ទៀត​នៅ​ព្រំដែន មាន​របួស​ទាំងសងខាង​

​ប្រទេស​ឥណ្ឌា​៖ ទាហាន​ឥណ្ឌា និង​ចិន បាន​រងរបួស​ស្រាល​ក្នុងការ​ប៉ះទង្គិច​គ្នា​មួយ​កាលពី​ថ្ងៃទី​៩​ខែធ្នូ​នៅ​តំបន់ Tawang នៃ​រដ្ឋ Arunachal Pradesh របស់​ប្រទេស​ឥណ្ឌា ដែល​នោះ​ជា​ឧបទ្ទវហេតុ​លើកដំបូង ចាប់តាំងពី​ការប៉ះទង្គិច​គ្នា​ដ៏​សាហាវ​រវាង​អ្នកជិតខាង​ទាំងពីរ កាលពី​ខែមិថុនា​ឆ្នាំ​២០២០​។​រដ្ឋ Arunachal Pradesh ស្ថិតនៅ​ជាយ​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា ហើយ​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ចិន​។​a china india1 

ប្រ​ភ​ពី​កងទ័ព​ឥណ្ឌា​បាន​និយាយប្រាប់​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​ខែធ្នូ​បាន​ឲ្យ​ដឹងថា​៖ “​ភ្លាមៗ ភាគី​ទាំង​ពីរបាន​បំបែក​គ្នា​ចេញពី​តំបន់​នោះ​”​។ បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ មេបញ្ជាការ​របស់ខ្លួន​នៅក្នុង​តំបន់ បាន​ជួប​ជាមួយ​សម​ភាគី​ចិន ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​។​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​ខណៈ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ចំនួន​ទាហាន​របួស​ទាំងសងខាង​ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​។​​ទាំង​ក្រសួងការបរទេស​ចិន​និង​ស្ថានទូត​របស់ខ្លួន​នៅ​ទីក្រុង​ញូ​វ​ដេលី ក៏​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​ដែរ​។​

​គួរ​បញ្ជាក់ថា ព្រំដែន​មិន​កំណត់​ប្រវែង ៣៨០០ គីឡូម៉ែត្រ រវាង​ប្រទេស​យក្ស​អាស៊ី​ទាំង​២ បាន​រក្សា​សន្តិភាព​យ៉ាង​ទូលំទូលាយ ចាប់តាំងពី​មាន​សង្គ្រាម​ឆ្នាំ​១៩៦២ មុន​ការប៉ះទង្គិច​គ្នា​កាលពី​២​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ធ្លាក់ចុះ​។​កាលពី​ក្នុង​ខែមិថុនា ឆ្នាំ​២០២០ កងទ័ព​ឥណ្ឌា និង​ចិន បាន​ប្រយុទ្ធ​គ្នា​ដៃ​ទល់នឹង​ដៃ នៅ​ជ្រលង​ភ្នំ Galwan នៃ​តំបន់ Ladakh​។ ឧបទ្ទវហេតុ​នោះ បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​២០​នាក់ ខណៈ​ចិន​មិន​បញ្ចេញ​តួលេខ​។​ឥណ្ឌា​បាន​ពឹងពាក់​និង​ទិញ​អាវុធ​ពី​ប្រទេស​រុស្ស៊ី​ដើម្បី​ទប់ទល់​ជាមួយ​ចិន​។​ទោះជា​យ៉ាងណា​ប្រទេស​ឥណ្ឌា​ក​៨​បាន​ចង​សម្ព​ន្ធ័​ភាព​យោធា​ជាមួយ​អាមេរិក​អូស្ត្រាលី​ជប៉ុន​នៅ​សមុទ្ទ​ដែល​គេ​ហៅថា​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផងដែរ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​ខែកញ្ញា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ឡយ​អូ​ស្ទី​ន​( Lloyd Austin )​បានរៀបចំ​កិច្ចប្រជុំ​មួយ នៅឯ​មន្ទីរ​បញ្ច​កោណ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក​ស៊ូ​ប្រា​ម៉ាន​យ៉ា​ម​ចៃ​ស្សា​កា (Subrahmanyam Jaishankar)​ពិភាក្សាគ្នា​អំពី​វិធី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី កាន់តែ​ស៊ីជម្រៅ​។​មន្ទីរ​បញ្ច​កោណ​និយាយថា រដ្ឋមន្ត្រី​ទាំង​២ បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​ធ្វើការ​រួមគ្នា​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន ដើម្បី​ជំរុញ​ចក្ខុវិស័យ​រួមគ្នា​របស់​សហរដ្ឋអាមេរិក និង​ឥណ្ឌា​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី បើកចំហ និង​ច្បាស់លាស់​។​a china india2 a china india3 


​