
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6588 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696759 នាក់
អ៊ីរ៉ង់៖ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ១៤មិថុនា ថា ពួកគេបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួន បញ្ឈប់ការបិទផ្លូវទឹកកំពង់ផែអ៊ីរ៉ង់ពីសំណាក់អាមេរិក និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលអាចនាំឱ្យមានការធ្លាក់ចុះនៃតម្លៃថាមពល នៅពេលការដឹកជញ្ជូនប្រេងបន្តឡើងវិញតាមផ្លូវទឹកដ៏សំខាន់នេះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ស្វាគមន៍ចំពោះការប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដោយផ្តល់នូវបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍ ដែលនឹងបើកច្រកសមុទ្រហ័រមូសឡើងវិញ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ស្វាគមន៍កិច្ចព្រមព្រៀងនេះ ហើយអូស្ត្រាលីអំពាវនាវជាយូរមកហើយឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ជម្លោះ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmerថ្លែងថាពួកលោកច្បាស់ណាស់ថា សេរីភាពនៃការធ្វើនាវាចរណ៍ដោយឥតគិតថ្លៃឥឡូវនេះត្រូវតែត្រូវបានស្តារឡើងវិញនៅច្រកសមុទ្រ Hormuz ហើយអ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងអាមេរិក និងអ៊ីរ៉ង់ ថាជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលដៃគូជាច្រើនបានចូលរួមចំណែក។លោកអំពាវនាវឱ្យមានការអនុវត្តយ៉ាងឆាប់រហ័ស និងពេញលេញដោយប្រទេសមានជម្លោះទាំងអស់។
ចំណែកអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ និងអបអរសាទរប្រធានាធិបតី Trump និងភាគីអ៊ីរ៉ង់ចំពោះរបកគំហើញផ្នែកការទូតនេះ។ នេះអាចបើកផ្លូវឆ្ពោះទៅរកសេដ្ឋកិច្ចពិភពលោកដែលបានស្តារឡើងវិញ និងមជ្ឈិមបូព៌ាដែលមានសុវត្ថិភាពជាងមុន។ វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តដោយការតាំងចិត្ត។ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ត្រៀមខ្លួនរួចជាស្រេចដើម្បីដកទណ្ឌកម្មអ៊ីរ៉ង់។
មេដឹកនាំអឺរ៉ុបចំនួន៤រួមទាំងអ៊ីតាលី បានចេញសេចក្ដីថ្លែងការរួមថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ។ប្លុកនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអាមេរិក អ៊ីរ៉ង់ និង IAEA ដើម្បីសម្រេចគោលដៅនេះ។ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi សង្ឃឹមយ៉ាងមុតមាំថា ការធ្វើនាវាចរណ៍ដោយសេរី និងសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវបានធានាក្នុងការអនុវត្តជាក់ស្តែង។រីឯរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោក Winston Peters លើកឡើងថា កិច្ចព្រមព្រៀងដ៏សំខាន់ និងការស្ថាបនានេះជាជំហានមួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់ដែលមានសារៈសំខាន់ចំពោះសន្តិសុខសេដ្ឋកិច្ចពិភពលោក។
សូមបញ្ជាក់ថាតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ខែ គិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជំហានដំបូង ដើម្បីបញ្ចប់សង្គ្រាម និងបើកដំណើរការច្រកសមុទ្រ ហ័រមូស ឡើងវិញ។
តម្លៃប្រេង Brent បានធ្លាក់ចុះ ៤,២% មកនៅត្រឹម ៨៣,៦៨ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង WTI របស់អាមេរិក បានធ្លាក់ចុះ ៤,៩% មកនៅត្រឹម ៨០,៧៥ ដុល្លារ បន្ទាប់ពីការជួញដូរមានភាពរង្គោះរង្គើកាលពីចុងសប្តាហ៍មុន ដោយសារតែតម្លៃប្រេងបានដាំក្បាលចុះជាង ៣ ភាគរយរួចទៅហើយកាលពីថ្ងៃសុក្រ ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បានបញ្ជាក់ថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅប្រទេសស្វីសនាថ្ងៃសុក្រ ទី១៩ ខែមិថុនា ខណៈលោក ដូណាល់ ត្រាំ បញ្ជាក់ថា ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់នឹងត្រូវបញ្ចប់ ហើយច្រកសមុទ្រ ហ័រមូស នឹងបើកឱ្យធ្វើដំណើរដោយមិនគិតថ្លៃ ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានឱ្យដឹងថា ផែនការបើកច្រកសមុទ្រនេះ នឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ថ្ងៃ ក្រោមការរៀបចំរបស់អ៊ីរ៉ង់ ដែលជំរុញឱ្យអ្នកវិភាគទីផ្សារមើលឃើញពីការកាត់បន្ថយហានិភ័យភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស ។
ចាប់តាំងពីមានការបិទច្រកសមុទ្រ ហ័រមូស ដែលជាចំណុចយុទ្ធសាស្ត្រផ្គត់ផ្គង់ប្រេងមួយភាគប្រាំនៃពិភពលោករួចមក ពិភពលោកបានខាតបង់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នរាប់លានបារ៉ែល ហើយបច្ចុប្បន្នវិនិយោគិន កំពុងតាមដានពីល្បឿននៃការស្តារផលិតកម្មនៅមជ្ឈិមបូព៌ា ។
អ្នកជំនាញវិភាគទីផ្សារប្រេង និងទំនិញ លោក វីវេក ដារ (Vivek Dhar) បានកត់សម្គាល់ថា ប្រសិនបើលំហូរប្រេងត្រឡប់មកបាន ៦០-៧០% នៃកម្រិតមុនសង្គ្រាម ទីផ្សារប្រេងនឹងវិលត្រឡប់ទៅរកស្ថានភាពលើសតម្រូវការវិញ ហើយអ៊ីរ៉ង់ក៏ត្រៀមចរចាកិច្ចព្រមព្រៀងបន្ថែមទៀតក្នុងអំឡុងពេលបទឈប់បាញ់ ៦០ថ្ងៃ ។