» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6988 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735320 នាក់

មេដឹកនាំ​ប្រទេស​បេឡា​រុស្ស​ប្រកាស​ទិញ​អាវុធ​ការពារ​ដែនអាកាស​ពី​រុស្ស៊ី​

​ប្រទេស​បេឡា​រុស​៖​ប្រធានាធិបតី​ប្រទេស​បេឡា​រុស លោក អា​ឡិច​សាន់​ឌឺ លូ​កា​សេន​កូ (Alexander Lukashenko) ក្នុងឱកាស​ទៅពិនិត្យ​មើល ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​មេដឹកនាំ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​១២​កញ្ញា​បាន​និយាយថា ប្រទេស​របស់លោក​មាន​គម្រោង​ទិញ​អាវុធ​មានតម្លៃ​សរុប​ជាង ១​ពាន់​លាន​ដុល្លារ​រួមទាំង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ពី​ទីក្រុង​ម៉ូស្គូ​។a belaruss2 

​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​របស់​យោធា​រុស្ស៊ី​មានឈ្មោះ​ថា «​ហ្សេ​ផេ​ត​-២០២១ (Zapad-2021)»​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​នៅលើ​ទឹកដី​រុស្ស៊ី និង​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​បេឡា​រុស រួមទាំង​ទីតាំងនៅ​ជិត​ព្រំដែន​សហភាព​អឺរ៉ុប​ផង​នោះ ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​មួយចំនួន​នៅក្នុង​សម្ព័ន្ធ​ណា​តូ (NATO) មានការ​ព្រួយបារម្ភ​។

​មានការ​កត់សម្គាល់ថា​ដោយសារ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​បេឡា​រុស និង​រុស្ស៊ី បាន​ជួយ​ឲ្យ លោក លូ​កា​សេន​កូ ទប់ទល់​បាន​នឹង​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំមុន​ប្រឆាំងនឹង​ការ​កាន់អំណាច​របស់​ប្រធានាធិបតី​រូបនេះ​អស់​រយៈពេល ២៧​ឆ្នាំ​ក្នុងប្រទេស​បេឡា​រុស​។
​ប្រទេស​រុស្ស៊ី​ដែល​បាន​គាំទ្រ​លោក​លូ​កា​សេន​កូ​នៅពេល​ប្រទេស​នេះ​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ពី​មហាអំណាច​លោកខាងលិច​ដែល​ចោទប្រកាន់​គាត់​ថា​បាន​លួច​បន្លំ​ក្នុងការ​បោះឆ្នោត​កាល​ខែសីហា​ឆ្នាំ​២០២០ និង​ការបង្ក្រាប​ក្រុមប្រឆាំង​។

​បណ្ដា​ប្រទេសជិតខាង​រុស្ស៊ី​ដូចជា​អ៊ុយ​ក្រែ​ន និង​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​ណា​តូ (NATO) រួមមាន​ប៉ូឡូញ និង​លី​ទុយ​អា​នី​បាន​លើកឡើងថា សមយុទ្ធ​យោធា ដែលមាន​ការចូលរួម​ពី​កងទ័ព ២០​ម៉ឺន​នាក់​នៅ​ជិត​ព្រំដែន​របស់​ពួកគេ​នោះ អាចមាន​ហានិភ័យ​ក្លាយជា​សកម្មភាព​បង្កហេតុ​។

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន​ដិ​សេធ​ថា សមយុទ្ធ​យោធា​នេះ​មិន​សំដៅ​ប្រឆាំងនឹង​មហាអំណាច​បរទេស​ណាមួយ​ឡើយ និង​បាន​និយាយថា សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារ​មានការ​កើនឡើង​នៃ​សកម្មភាព​យោធា​របស់​សម្ព័ន្ធ​ណា​តូ (NATO) នៅ​ជិត​ព្រំដែន​រុស្ស៊ី និង​ព្រំដែន​សម្ព័ន្ធមិត្ត​របស់​ខ្លួន​៕a belaruss a belaruss1