» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1028 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348163 នាក់

ប្រទេស​វេ​ណេ​ហ្សុ​យ​អេ​ឡា​ខាត់​លុយ​ជាង​២០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​ដោយសារ​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក​


​ប្រទេស​វេ​ណេ​ហ្សុ​យ​អេ​ឡា​:​លោក​ប្រធានាធិបតី​វេ​ណេ​ហ្សូ​អេ​ឡា​លោ​កនី​កូ​ឡា​ស់ម៉​ឌូ​រ៉ូ​( Nicolas Maduro) នៅ​ថ្ងៃ​ពីថ្ងៃ​អង្គា​រ៍​ទី​១​មករា​ឆ្នាំ​២០១៩​បាន​ទទួលស្គាល់ថា​ថា ទណ្ឌកម្ម​អន្តរជាតិ​ដែល​ធ្វើឡើង ដើម្បី​ប្រឆាំងនឹង​វេ​ណេ​ស៊ុយ​អេ​ឡា បានធ្វើឱ្យ​ប្រទេស​លោក បាន​ខាតបង់​ជា​ទឹកប្រាក់ រហូត​ទៅដល់​២០​ពាន់​លាន​ដុល្លារ គិត​ត្រឹមតែ​ក្នុង​ឆ្នាំ​២០១៨​នេះ​។​a zoela 

ទោះជា​យ៉ាងណា​លោក​ម៉ា​ឌូ​រ៉ូ​អួតថា​វេ​ណេ​ស៊ុយ​អេ​ឡា​នៅតែមាន​សមត្ថភាព​ដើម្បី ជម្នះ​ឧបសគ្គ​ទាំងនេះ​។​នេះ​បើតាម​ទីភ្នាក់ងារ​ពត៍​មាន​ចិន​ស៊ិន​ហួ​ផ្សាយ​ថ្ងៃទី​២​មករា​ឲ្យ​ដឹង​។​
​ថ្លែង​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​អ្នកកាសែត អេស្បាញ​និង​ត្រូវបាន​ចេញផ្សាយ​ដោយ​ក្រសួង​ថា ម​ពល​សម្រាប់​ទំនាក់ទំនង​និង​ព័ត៌មាន​លោក​ម៉ាំ​ឌូ​រ៉ូ​( Maduro )​និយាយថា វេ​ណេ​ស៊ុយ​អេ​ឡា​មានការ​ខាតបង់​ធំធេង​ណាស់ ដោយ​ប្រាក់​ទំហំ​រាប់ពាន់ លាន​ដុល្លា ត្រូវបាន​រារាំង​តាមរយៈ​ការបិទ​ការបញ្ជា​រទិញ ផលិតផល​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​មានដូចជា​ផលិត​ផើ​ល ម្ហូបអាហារ​ឱសថ​ជាដើម​។​

​លោក Maduro បាន​បន្ថែមថា សេដ្ឋកិច្ច​របស់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា កំពុង​ទទួលរង​នូវ​ការដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​និង​ធ្ងន់ធ្ងរ​ជាង​នេះហើយ​វិធី​នៃ​កា​ររ​ធ្វើ​ទណ្ឌកម្ម មានដូចជា​ការធ្វើ​ទុក្ខ​បុក​ម្នេញ ទៅលើ​គណនី​ធនាគារ​ជំនួញ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា នៅ​ជុំវិញ​ពិភពលោក​ពាណិជ្ជកម្ម​និង​ជាពិសេស​ការបញ្ជាទិញ​ទាំងឡាយ​។​
​ទោះបីជា​យ៉ាងណាក្តី​លោក​ប្រធានាធិបតី​ដែល​ប្រទេស​អាមេរិក​និង​សម្ពន្ធមិត្ត​អាមេរិក​ជា​ច្រើន​មិន​ទទួលស្គាល់​រូបនេះ បាន​អះអាងថា​៖​ប្រទេស វេ​ណេ​ស៊ុយ​អេ​ឡា​នៅតែមាន​សមត្ថភាព​ដើម្បី ជម្នះ​ឧបសគ្គ​ទាំងនេះ​ដោយសារ​ធនធានធម្មជាតិ​ដ៏​សម្បូរបែប និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស ដើម្បី​បង្កើន​ទិន្នផល​ប្រេង​មាស​មាស​ពេជ្រ​ទឹកដោះគោ ដែក​ព្រមទាំង​ដែកថែប​ជាដើម​ផង​នោះ​។​

សូមបញ្ជាក់ថា​ទីផ្សារ​ប្រេង​របស់​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​មានតែ​ប្រទេស​ចិន​តែមួយគត់​បោះ​ទោះជា​ចិន​ឲ្យ​ថ្លៃ​ប៉ុន្មាន​ក៏ត្រូវ​តែ​លក់​ឲ្យ​ដែរ​ព្រោះ​ជំពាក់​ចិន​ដល់ក​ហើយ​។​ថ្មីៗ​នេះ​គេ​បានឃើញ​លោក​នី​កូ​ឡា​ស់ម៉​ឌូ​រ៉ូ​( Nicolas Maduro)​ទៅទាក់ទង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ​ពូ​ទីន​ដើម្បី​សុំ​ការជួយ​គាំទ្រ​ខាង​យោធា​ដែល​មិនដឹងថា​មានការ​ដោះដូរ​អ្វីខ្លះ​នោះទេ​?​។​a venezuela1