» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2750 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951305 នាក់

ប្រជាពលរដ្ឋ​ខឹង​លោកស្រី​ទី​១​អាមេរិក​ដែល​ប្រើ​យន្តហោះ​រដ្ឋ​

 

​អាមេរិក​៖ លោកស្រី​ម៉េ​ឡា​នី​ត្រាំ​( Melania Trump )​ស្ត្រី​ទីមួយ​អាមេរិក​បាន​ថ្វើ​ឲ្យ​ប្រពល​រដ្ឋ​អាមេរិក​ដែលជា​អ្ន​បង់ពន្ធ​មានការ​ខឹងសម្បា​ដោយសារ​លោកស្រី បានធ្វើ​ដំណើរ​កម្សាន្ត នៅ​ចុង​សប្ដាហ៍​នៅ​រដ្ឋ​ផ្លរីដា ដោយ​ប្រើ​យន្តហោះ​រដ្ឋ​ក្នុង ពេល ដែល​បុគ្គលិក​សហព័ន្ធ​ជិត ៨០០.០០០​នាក់ បាន​ខកខាន​មិនបាន​បើក​ប្រាក់ខែ ។​a trump wife 

​តាម​សារព័ត៌មាន Sputnik ចេញផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា លោកស្រី Melania Trump ត្រូវបាន​រាយការណ៍​ថា​បាន​ជិះ​យន្ដហោះ​រដ្ឋាភិបាល ទៅកាន់​រមណីយដ្ឋាន​Florida ដែលជា​កន្លែង​ឯកជន​របស់លោក ត្រាំ នៅ Mar-a-Lago រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី លោក​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច របស់​ប្រធានសភា​គឺ​លោកស្រី Nancy Pelosi​ទៅកាន់​ទីក្រុង​ប្រ៊ុ​ច​សែ​ល និង​ទៅ​មើល​កងទ័ព​សហរដ្ឋអាមេរិក នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយសារ​ការបិទ​រដ្ឋា​ភិ​បាល​យូរ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​

​ជើងហោះហើរ​ដែល​បានកំណត់​ឈ្មោះ EXEC1F (​សញ្ញា​ហៅ​ប្រើ​សំដៅ​ទៅលើ​យន្តហោះ​ដែល​ដឹក សមាជិកគ្រួសារ​របស់ លោក​ប្រធានាធិបតី ប៉ុន្តែ​មិនមាន​វត្តមាន​ប្រធានាធិបតី​ខ្លួនឯង​នោះទេ​) កំពុង​ចាក​ចេញពី មូលដ្ឋាន​កងទ័ពអាកាស Andrews Air នៅ​រដ្ឋ Maryland ទៅ​ក្រុង Palm Beach ចម្ងាយ​ប៉ុន្មាន​ម៉ា​យ​ប៉ុណ្ណោះ​ពី Mar-a-Lago ។​សូមបញ្ជាក់ថា​៖​រដ្ឋបាល​របស់លោក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ហាមឃាត់​សមាជិកសភា​អាមេរិក មិនឱ្យ​ធ្វើដំណើរ តាម​យន្ត​ហោះណា ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដោយ​គ្មាន​ការយល់ព្រម​ជា​លាយលក្ខណ៍អក្សរ ពី​ប្រធាន​បុគ្គលិក​របស់​សេត​វិមាន​។​

​លោក​ប្រធានាធិបតី ត្រាំ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter វាយប្រហារ ទៅលើ​ប្រធានសភា គឺ​លោកស្រី Nancy Pelosi និង​គណបក្ស​ប្រជាធិបតេយ្យ​ដទៃទៀត ដែល​បាន​ព្យាយាម​ធ្វើដំណើរ​រយៈពេល ៧​ថ្ងៃ​ទៅ​ក្រៅប្រទេស​ក្នុងពេល និយោជិត​សហព័ន្ធ​ចំនួន ៨០​ម៉ឺន​នាក់ មិនមាន​ប្រាក់ខែ​ដោយសារតែ​ការបិទទ្វារ​។​a trump wife2