» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12004 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702175 នាក់

ស្រុក​កុំមុយនិស្ត​កូរ៉េខាងជើង​អួត​ម៉ា​បាវ​ថា​គេ​អត់​មាន​កូ​វិដ​១៩​ទេ​!

 

​កូរ៉េខាងជើង​៖​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៅ​ទីក្រុង​ព្យុងយ៉ាង​បាន​និយាយ​ទទូចថា​ប្រទេស​កូរ៉េខាងជើង​នៅតែ​មិនមាន​ការឆ្លង​មេរោគ​កូ​វិដ​១៩​ទេ​ទោះបី ករណី​ឆ្លង​នៃ​ជំងឺ​បាន​ឡើងដល់​មួយ​លាន​នាក់​ទៅហើយ​នៅ​ទូទាំង​ពិភពលោក ។ a kim horse1 

​លោក​ផាក​មី​យុង​ស៊ូ​( Pak Myong Su) ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​កូរ៉េខាងជើង​បាន​និយាយប្រាប់​សារ​ពត៍​មានបារាំង AFP​ថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​បានទទួល​ជោគជ័យ​ទាំងស្រុង​៖ «​មិនមាន​មនុស្ស​ណា​ម្នាក់​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​របស់​យើង​ទេ​រហូតមក​ដល់ពេលនេះ​។ យើង​បាន​អនុវត្ត​នូវ​វិធានការ​ជាមុន ដូចជា​ការធ្វើ​អធិការកិច្ច​និង​ការដាក់​ឱ្យនៅ​ដាច់​ឆ្ងាយ​សម្រាប់​បុគ្គលិក​ទាំងអស់​ដែល​ចូល​ប្រទេស​របស់​យើង ដូចជា​ការបិទ​ព្រំដែន បិទផ្លូវ​សមុទ្រ​និង​ផ្លូវអាកាស​ផងដែរ​។

ក្រៅពីនេះ​ប្រទេស​ចិន​កូរ៉េខាងត្បូង​បាន​ស៊ូទ្រាំ​នឹង​ការ​ផ្ទុះឡើង​នៃ​មេរោគ​ដ៏​អាក្រក់​បំផុត​មួយ​។ យោងតាម​ស្ថិតិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​យោងតាម​ទិន្នន័យ​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា​ករណី​ឆ្លង​នៅ​ទូទាំង ១៨៨ ប្រទេស​និង​ដែនដី​ឥឡូវនេះ​មាន​លើស​ពីមួយ​លាន​នាក់​ហើយ​ក្នុងនោះ​មាន​អ្នកស្លាប់ ៥៣.១៩៥ នាក់​។​

តាមរយៈ​គេហទំព័រ Worldometer គិត​ត្រឹម​ម៉ោង ៩៖៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៣ ខែមីនា ឆ្នាំ​២០២០ នេះ​តែម្តង ប្រទេស​កូរ៉េខាងត្បូង បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ៨៦​នាក់​បន្ថែមទៀត ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ១០,០៦២​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប ១៧៤​នាក់ (០៥​នាក់​បន្ថែមទៀត ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​)​។​​តាមរយៈ​តួលេខ​នៃ​អ្នកជា​សះស្បើយ​ពី​ជំងឺ​រាតត្បាត​សកល COVID-19 សរុប ៦,០២១​នាក់ ប្រទេស​កូរ៉េខាងត្បូង​កំពុង​ឈានទៅ​កាត់បន្ថយ​អត្រា​ឆ្លង និង​ស្លាប់​ប្រចាំថ្ងៃ​ឲ្យ​មក​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត ដូច​នៅ​ប្រទេស​ចិន​ដែរ​។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា​ប្រទេស​កូរ៉េខាងជើង​ងាយ​នឹង​ឆ្លង​វីរុស​នេះ​ដោយសារតែ​ប្រព័ន្ធ​ថែរក្សា​សុខភាព​ខ្សោយ​ហើយ​ក្រុម​រត់ចោលជួរ​បាន​ចោទប្រកាន់​ទីក្រុង​ព្យុងយ៉ាង​ថា​បាន​បិទបាំង​ការផ្ទុះ​ឡើង ។ មេបញ្ជាការ​យោធា​កំពូល​អាមេរិក​នៅ​កូរ៉េខាងត្បូង​លោក​ឧ​ត្ត​ម​សេនីយ៍ Robert Abram បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការអះអាង​របស់​ក្រុង​ព្យុងយ៉ាង​ថា​គ្មាន​ករណី​ណាមួយ​គឺ “​មិន​ពិត​ទេ​” ។ លោក​បាន​និយាយថា​យោធា​របស់​កូរ៉េខាងជើង​បាន​បិទទ្វារ​អស់​រយៈពេល ៣០ ថ្ងៃ​កាលពី​ខែកុម្ភៈ​និង​ដើមខែ​មីនា​ជុំវិញ​ការ​រាលដាល​នេះ​។​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់​ត្រាំ​បាន​និយាយថា​កាលពីមុន​ប្រទេស​កូរ៉េខាងជើង “​កំពុង​ឆ្លងកាត់​អ្វីមួយ​” ហើយ​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ក្នុង​ការងារ​ប្រឆាំងនឹង​ការរីក​រាលដាល ដែល​លោក​បានលើកឡើង​នៅក្នុង​លិខិត​ផ្ទាល់ខ្លួន​ផ្ញើជូន​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​។ តែ​លោក​ឆ​យ​ជុង​ហ៊ុន​( Choi Jung-hun) អតីត​វេជ្ជបណ្ឌិត​កូរ៉េខាងជើង​ដែល​បាន​ភៀសខ្លួន​ទៅ​ភាគខាងត្បូង​ក្នុង​ឆ្នាំ ២០១២ បាន​ប្រាប់ AFP ថា “​ខ្ញុំ​បាន​ឮថា​មាន​អ្នកស្លាប់​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ប៉ុន្តែ​អាជ្ញាធរ​មិនបាន​និយាយថា​វា​បណ្តាលមកពី​វីរុស​COVID-19 នេះ​ទេ​” ។​

សូមបញ្ជាកថា​ក្រៅពី​រង​ការ​ហ៊ុំ​ព​ទ័​ដាកទណ្ឌកម្ម​ប្រទេស​កូរ៉េខាងជើង​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​និង​នៅឯ​កោ​បាន​បិទ​ព្រំដែន​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​កាលពី​ខែមករា បន្ទាប់ពី​វីរុស​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ប្រទេស​ចិន​ជិតខាង ហើយ​បាន​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរឹង​។​a covid korea1 


​