» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10770 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700941 នាក់

ចិន​កាត់ទោស​ដាក់គុក​អ្នកកាសែត​ស្ត្រី​ដែល​រាយការណ៍​ពី​ជម្ងឺ​កូ​វិត​នៅក្នុង​ក្រុង​វូ​ហាន​

 

​ចិន​៖ អ្នកកាសែត​ចិន​ម្នាក់​ត្រូវបាន​តុលាការ​ចិន​សម្រេច​កាលពី​ថ្ងៃទី​២៨​ធ្នូ​ឱ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ ដោយសារ​អ បាន​រាយការណ៍​ព័ត៌មាន​ចេញពី​ទីក្រុង​វូ​ហាន ខណៈពេល​មានការ​ផ្ទុះឡើង​នូវ​វីរុស​កូ​វីដ​១៩​កាលពី​ឆ្នាំមុន បង្កើតឱ្យមាន​ជា​ជម្លោះ និង​បង្ក​ជា​បញ្ហា​ដោយសារ​ការរិះគន់​អាជ្ញាធរ​។ a china jour 

​អ្នកស្រី Zhang Zhan អាយុ ៣៧​ឆ្នាំ​ជា​អ្នកកាសែត​ចិន គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​មួយចំនួន ដែលមាន​ព័ត៌មាន​ក្នុង​ដៃ​មាន​ប្រភព​មកពី​មន្ទីរពេទ្យ និង​តាម​ដងផ្លូវ ដោយ​ពិពណ៌នា​ពី​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​មួយ​នេះ​។ វីដេអូ​ខ្លី​របស់​អ្នកស្រី​ដែល​បាន​ផុស​នៅលើ​បណ្តាញ​យូ​ធូប​( Youtube )​មាន​បង្ហាញ​ពីបទ​សម្ភាសន៍​ជាមួយ​អ្នកស្រុក​វូ​ហាន និង​មាន​ថត​វីដេអូ​បង្ហាញ​ពី​កន្លែង​រំលាយសព ស្ថានីយ​រថភ្លើង មន្ទីរពេទ្យ ព្រមទាំង​វិទ្យាស្ថាន​សិក្សា​វីរុស​ក្នុង​ទីក្រុង​វូ​ហាន​ផងដែរ​។

ការផ្សព្វផ្សាយ​របស់លោក​ស្រី​ត្រូវបាន​ចែករំលែក​យ៉ាង​សុះសាយ​ក្នុង​បណ្តាញ​សង្គម​ចិន ដែល​ឈានទៅដល់​ការចាប់ខ្លួន​លោកស្រី​។ ក្នុង​សំណេរ​របស់ខ្លួន លោកស្រី Zhang រិះគន់​អាជ្ញាធរ​ចិន​យ៉ាង​ចាស់ដៃ​ក្នុង​ខែកុម្ភៈ និង​ចោទថា រដ្ឋាភិបាល​ពុំបាន​ផ្តល់ព័ត៌មាន​គ្រប់គ្រាន់​ដល់​ពលរដ្ឋ ហើយ​សម្រេច​បិទ​ទីក្រុង​ទាំងមូល​តែម្តង ដែលជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

​មេធាវី​របស់​អ្នកស្រី Zhang លោក Ren Quanniu នឹង​ប្តឹងតវ៉ា​ម្តងទៀត ចំពោះ​ការ​កាត់សេចក្តី​របស់​តុលា​ការដែល​តម្រូវឱ្យ​អ្នកស្រី Zhang ត្រូវ​ជាប់ពន្ធនាគារ ៤​ឆ្នាំ​។ មុន​តុលា​ការធ្វើ​សេចក្តី​វិនិច្ឆ័យ លោក​បាន​បន្ថែមថា អ្នកស្រី​ជឿជាក់ថា​ខ្លួន​គាត់​ត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ ទៅលើ​សេរីភាព​នៃ​ការបញ្ចេញមតិ​។
​អ្នកស្រី Zhang Zhan ត្រូវបាន​ឃាត់ខ្លួន​នៅ​ពាក់កណ្តាល​ខែឧសភា ហើយ​គាត់​បានធ្វើ​កូដកម្ម​អត់​អាហារ​នៅ​ចុងខែ​មិថុនា​ទទួលបាន​កា​រ​គាំទ្រ​ដោយទាមទា​ឲ្យ​ដោះលែង​គាត់​ពី​ប្រជាពលរដ្ឋ​។​a china jour1 

​