» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7613 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697784 នាក់

ក្រុមហ៊ុន​អាកាសចរណ៍​ទួ​គី​និង​អារ៉ាប់​រួម​ហោះ​ត្រង់​មក​ខ្មែរ​បង្ក​ការ​រំពឹងថា​២០២៥​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ជាង​៧​លាន​នាក់​

 

​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានឱ្យដឹង​តាម​បណ្តាញ​សង្គម​ថា ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រម​ហ៊ុន អាកាសចរណ៍ តួ​គី​អ៊ែរ​ឡាញ នឹង​ភ្ជាប់​ជើងហោះហើរ​មក​កម្ពុជា​នៅ​ចុងឆ្នាំ​២០២៥ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរ​មឺ​រ៉េត​អ៊ែរ​ឡាញ ក៏បាន​ជំរុញ និង​ពង្រីក​ការហោះហើរ​មក​កម្ពុជា ពី​ទីក្រុង​ឌូ​បៃ​ទៅ​ខេត្តសៀមរាប នា​ពាក់កណ្តាល​ឆ្នាំ​២០២៥​នេះ​ផងដែរ​។​a manet tour2 

​សម្តេច​មហា​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ត្រូវបាន​ចាត់ទុកថា ជា​កត្តាផលិតកម្ម​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ នៃ​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម តាមរយៈ​ការជួយ​សម្រួល​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន​ទំនិញ​ក្នុង​រយៈពេល​ខ្លី និង​សុវត្ថិភាព​ខ្ពស់ ការជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​ទេសចរណ៍ ការលើកកម្ពស់​ទំនាក់​ទំនង​សង្គម និង​បាន​ចូលរួមចំណែក​បង្កើន​ចំណូល​ថវិកាជាតិ​។​​ជា​លទ្ធផល​ក្នុង​ឆ្នាំ​២០២៤​កន្លងមក ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅ​កម្ពុជា បានសម្រេច​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​អាកាស​បាន​សរុប​ចំនួន ៦.២៤ លាន​នាក់ កើនឡើង​ប្រមាណ ២២%​។ ទទួលបាន​ជើងហោះហើរ​សរុប​ចំនួន ៥៨ ៣៥៤ ជើង​កើនឡើង ១៤% និង​ដឹកទំនិញ​តាមផ្លូវ​អាកា​សមាន​ចំនួន ៧៧ ៨៥២ តោន កើនឡើង ៤០% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២៣​។​

​សម្តេច​បវរ​ធិបតី​បានចាត់ទុក អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី (​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ​) បាន​ដើរតួនាទី​យ៉ាងសំខាន់ លើ​ការតភ្ជាប់​ជើងហោះហើរ​អន្តរជាតិ​ទៅកាន់​១២​ប្រទេស ព្រមទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​កោះ​តែ​វ៉ាន់​ផងដែរ ដោយ​គិត​ជា​សរុប​បាន​ភ្ជាប់​ការហោះហើរ​ទៅកាន់​គោលដៅ ឬ​រាជធានី​/​ទីក្រុង​ចំនួន ៣៤ ក្នុង​តំបន់ និង​សកលលោក ហើយ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​និង​អន្តរជាតិ​សរុប​ចំនួន ៣១​ក្រុមហ៊ុន​។​​ប្រភពពី​រដ្ឋលេខាធិកា​ដ្ឋា​ន​អាកាសចរណ៍​ស៊ី​វី​ល​បាន​ឲ្យ​ដឹងថា​៖​ក្នុង​ឆ្នាំ​២០២៤ កម្ពុជា បានសម្រេច​លើ​ការតភ្ជាប់​ជើងហោះហើរ​ជា​ប្រ​តិ្ត​សាស្ត្រ​រវាង​រាជធានី​ភ្នំពេញ​និង​រដ្ឋធានី​ញូវដែលី ប្រទេស​ឥណ្ឌា និង​ការចាប់ផ្តើម​ហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ អេ​មី​រ៉ាត់ និង​កាតា ដែល​ផ្សារភ្ជាប់​ជើងហោះហើរ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ឌុយ​ប៉ៃ និង​ទីក្រុង​ដូ​ហា​។​

​ក្នុង​ឆ្នាំ​២០២៥ កម្ពុជា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន​៣១ ដែល​កំពុង​ហោះហើរ​ចេញ​-​ចូល​កម្ពុជា គិត​ជា​មធ្យម មាន​ជើងហោះហើរ​ទ្វេ​ទិស ចំនួន ១ ៣២៤​ជើង​ក្នុង​មួយ​សប្តាហ៍ ដោយនៅ​ក្នុងនោះ ជើងហោះហើរ​ទ្វេ​ទិស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន​៩៤២​ជើង អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ៣៤៦​ជើង និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ៣៦​ជើង​។ បើ​ប្រៀបធៀប​ចុងឆ្នាំ​២០២៤ និង​ដើមឆ្នាំ​២០២៥ ការហោះហើរ​ទ្វេ​ទិស មានការ​កើនឡើង​ប្រមាណ​ជាង​៦០​ជើង​ក្នុង​មួយ​សប្តាហ៍​។​​ក្នុង​ឆ្នាំ​២០២៥​នេះ កម្ពុជា​ក៏​រំពឹងទុក​ផងដែរ នឹង​ទទួលបាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី ដូចជា ក្រុមហ៊ុន​អាកាសចរណ៍ Indigo Airlines (​ពី​ប្រទេស​ឥណ្ឌា​) Etihad Airways (​ពី​ប្រទេស​អេ​មី​រ៉េត​អារ៉ាប់​រួម​) និង Turkish Airlines (​ពី​ប្រទេស​តួ​ក​គី​) ព្រមទាំង​ការពង្រីក​ជើងហោះហើរ​ថ្មី​បន្ថែម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines (​ពី​ប្រទេស​អេ​មី​រ៉េត​អារ៉ាប់​រួម​) ទៅកាន់​ខេត្តសៀមរាប​។​

​កាលពី​ថ្ងៃទី​២៧​កុម្ភៈ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​លើកទឹកចិត្ត​ក្នុងការ​ជំរុញ​សកម្មភាព ការទូត​ទេសចរណ៍ ។ សម្តេច​បវរ​ធិបតី បាន​ថ្លែង​អំពាវនាវ​ដល់​ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ក៏ដូចជា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ បរទេស សូមជួយ​ផ្សព្វផ្សាយ​ពី​កិត្តិនាម​កម្ពុជា ពី​គោលដៅ​ទេសចរណ៍ កម្ពុជា ពី​បញ្ហា​សុខ​សុវត្ថិភាព​ទៅដល់​ប្រជាពលរដ្ឋ​ខ្លួន ។ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួងទេសចរណ៍ សម្តេច​បវរ​ធិបតី បាន​ថ្លែង​បញ្ជាក់ថា "​កម្ពុជា​មិនមែនជា​គោលដៅ​ចាប់ជំរិត ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​កន្លែង ជួញដូរ​មនុស្ស​ទេ "​។

​សម្តេច​បវរ​ធិបតី បញ្ជាក់ថា "​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ បុ​រេ​សកម្ម និង​ចាត់វិធានការ​ម៉ឺងម៉ាត់ មិនឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ សម្រាប់​សកម្មភាព​ខ្មៅ​ងងឹត​ទាំង​នោះឡើយ "​។​​កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​យ៉ាងហោច​ឱ្យបាន​ចាប់ពី​៧.២​លាន​នាក់​ទៅ​៧.៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥​នេះ​។ នេះ​បើតាម​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥​។​

​លោក​រដ្ឋមន្ត្រី​បាន​រំឭកថា នៅ​ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​៦.៧​លាន​នាក់ កើនឡើង ២៣% ធៀប​នឹង​ឆ្នាំ​២០២៣ ជាមួយ​ទេសចរ​ជាតិប្រមាណ​២២.៥២​លាន​នាក់ កើនឡើង ២០.១% ធៀប​នឹង​ឆ្នាំ​២០២៣​។​​លោក​រដ្ឋមន្ត្រី ហួត ហាក់ បាន​បន្តថា «​យោងតាម​និន្នាការ​ខាងលើ និង​ការបន្ត​ដាក់ចេញ​វិធានការ​គន្លឹះ​នានា​ជា​បន្តបន្ទាប់​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ការជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នានា​របស់​ក្រសួងទេសចរណ៍ យើង​រំពឹង​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​កើនឡើង​ពី​៧.២​លាន​នាក់​ទៅ​៧.៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥​នេះ​»​។​a hourt hak a turky fly khmer a turky flykhmer a turky flykhmer1 
​