» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1657 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283672 នាក់

និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ

 


ភ្នំពេញ៖ គម្រោងអភិវឌ្ឍលំនៅឋាន និងខុនដូ ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ចំនួន ៥គម្រោង ត្រូវបាននិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ ឱ្យផ្អាកប្រតិបត្តិការលក់ចាប់ពី ថ្ងៃទី១២ ខែមករា នេះតទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងទាំង ៥នោះ រួមមាន៖a condo prince 

១ គម្រោងអគារខុនដូ Prince Happiness Plaza ឬ The Pinnacle Residence។២ គម្រោងអគារខុនដូ Prince Golden Bay។៣ គម្រោងអគារខុនដូ មជ្ឈមណ្ឌល Prince Huan Yu
៤ គម្រោងលំនៅដ្ឋានបុរី Prince One Tropica និង។៥ គម្រោងលំនៅដ្ឋានបុរី ភូមិសំរោង ។

និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ បានបញ្ជាក់បន្ថែមថា អតិថិជន ដែលបានចុះកិច្ចសន្យាលក់និងទិញផ្ទះ ឬខុនដូរ នៅក្នុងគម្រោងខាងលើរួច ត្រូវបន្ដអនុវត្តកាតព្វកិច្ចរហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។ ដោយឡែក ចំពោះអតិថិជន ដែលបានបញ្ចប់កាតព្វកិច្ចស្របតាមកិច្ចសន្យាលក់-ទិញ ជាមួយគម្រោងខាងលើនេះ ត្រូវបន្ដស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ និងខុនដូ តាមគម្រោងនីមួយៗ ដោយមានកិច្ចសហការសម្របសម្រួលរវាងនិយ័តករ និងក្រសួងរៀបចំដែនដី។

សូមបញ្ជាក់ថា ការសម្រេចរបស់និយ័តករ ផ្អាកប្រតិបត្តិការលក់គម្រោងទាំងនេះ បានធ្វើឡើង បន្ទាប់ពីថ្មីៗនេះ ក្រុមហ៊ុនសម្ព័ន្ធ ព្រីនស៍ គ្រុប ដែលក្រុមហ៊ុនមេនៃគម្រោងទាំងនេះ មានជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាស់តាមអនឡាញ និងការរកស៊ីខុសច្បាប់ជាច្រើនទៀត ហើយលោក ជេន ហ្ស៊ី ក៏ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនបញ្ជូនទៅប្រទេសចិនកាលពីថ្ងៃទី៧មករារួចហើយដែរ ដើម្បីធ្វើការស៊ើបអង្កេត និងផ្ទន្ទាទោសទៅតាមផ្លូវច្បាប់នៅក្នុងប្រទេសចិន.។

ប៉ុន្តែឧកញ៉ាចេនហ្ស៊ីដែលមិនទាន់ត្រូវបានសមាគមឧកញ៉ាលុបឈ្មោះពីឧកញ៉ានិងលុបតួនាទីជាទីប្រឹក្សាសម្តេចតេជោហ៊ុនសែនហើយមិនត្រូវបានកាត់ទោសនៅស្រុកខ្មែរទេក្រៅពីការប្រកាសថាបានដកសញ្ជាតិខ្មែរចេញនៅឡើយ។ចឹងមិនដឹងថាតើកម្ពុជាត្រូវរឹបអូសទ្រព្យសម្បត្តិរបស់ឧលកញ៉ាចេនហ្ស៊ីរបៀបម៉េចបើតុលាការខ្មែរមិនទាន់បានកាត់ទោសថាត្រូវធ្វើម៉េចផង។នៅស្រុកចិនចេនហ្ស៊ីត្រូវបានតុលាការចិនចោទពីបទបើកសេវាឆបោកនិងប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងទៀតជាច្រើន។a condo prin1 a condo prin3 a jenzy court