» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3916 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668556 នាក់

បន្ទាប់ពី​រដ្ឋមន្ត្រី​សាធារណៈការ​ទៅ​ជួប​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ចិន​សម្តេច​តេ​ជោ​ប្រកាស​ដក​ផ្លូវដែក​ពី​ក្រុមហ៊ុន​ឧកញ៉ា​គិត​ម៉េង​មក​ទុក​រក​ថៅកែ​ថ្មី​វិញ​

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព​ន្លឿ​ន​ការចរចា​ជាមួយ​ក្រុមហ៊ុន Royal railway របស់​អ្នកឧកញ៉ា គិត ម៉េង​រឿង​ដកយក​ផ្លូវ​រថភ្លើង​មកវិញ និង​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជិត​រថភ្លើង​ដោយ​ឥត​គិត​លើផ្លូវ​រថភ្លើង​ទាំង​២ គឺ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ និង​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​a hun busi1 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​យ៉ាងណាក៏ដោយ ជិត​ដល់​ចូលឆ្នាំ​ខ្មែរ​ហើយ ត្រូវ​សម្រេច​សំណូមពរ​ឲ្យ​ខ្ញុំ ដឹក​ប្រជាជន​ទាំង​២​ទិស ទៅ​ចូលឆ្នាំ​ដោយ​មិន​បង់ប្រាក់ ព្រោះ​ខ្ញុំ​បាន​សន្យា​ជាមួយ​កម្មករ កម្មការិនី រដ្ឋ​អត់​យកលុយ​ធ្វើដំណើរ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើសុំ​ក្បាលរថភ្លើង​ឬ​ទូរថភ្លើង​តាមរយះ​ឯកអគ្គរដ្ឋទូត​ចិន វៀតណាម និង​ជប៉ុន ទោះ​ចាស់​ក្តី​ដល់​កម្ពុជា ដើម្បី​អាចដាក់​ដំណើរការ និង​អភិវឌ្ឍន៍​ផ្លូវដែក​របស់​កម្ពុជា​ដែរ​៖«​បើ​មិ​ត្ដ​វៀតណាម សុំ​ឯកអគ្គរដ្ឋទូត​វៀតណាម សល់​បំរុង​ចាស់ៗ ព្រោះ​ផ្លូវ​របស់​យើង​វា​ប៉ុនគ្នា សុំ​ខ្លះ​មើល ថៃ​ឲ្យ​ខ្លះ​ហើយ វៀតណាម​ឲ្យ​ខ្លះមក ហើយ​ឯកអគ្គរដ្ឋទូត​ចិន នៅឯណា ឯកឧត្ដម Wang Wentian សុំ​ក្បាលរថភ្លើង​ខ្លះ​នឹង​...​មើល​អាចាស់ៗ ស្រុក​របស់លោក​ឯង សុំ​មើល ខ្ញុំ​ត្រូវការ​ព​ន្លឿ​ន​អាហ្នឹង ដឹក​តាមរ​ទះ​ភ្លើង ដឹក​តាម​ក​ប៉ាល​មក ខ្ញុំ​សុំ​ខ្លះមក​...​ស្រែក​សុំ​ពី​ហ្នឹង​តែ​ម៉​ង សុំ​ទៅ​ទីក្រុង​បាំង​កក សុំ​ទៅ​ហាណូយ សុំ​ទៅ​ប៉េ​កាំ​ង ហើយ​បើ​សុំ​ទៅ​តូ​ក្យូ​ទៀត។ឯកឧត្ដម​រដ្ឋទូត​ជប៉ុន សុំ​ជួយ​បន្ដិច​មើល ឲ្យ​អា​ផ្លូវ​ខ្ញុំ​វារ​ត់ វា​រត់​ហើយ មិនមែន​ទុក​នៅ​ភ្នំពេញ​នោះទេ គឺ​រត់​កាត់​ពី​កំពង់សោម ទៅដល់​ប៉ោយ​បែ​ត រត់​ពី​ប៉ោយ​បែ​ត ចុះទៅ​កំពង់សោម ហើយ​មួយថ្ងៃៗ ឲ្យ​វា​មាន​ទៅ​មានមកៗ​»​។​

​សូមបញ្ជាក់ថា​ក្នុង​វេទិកា​នោះ​សម្តេច​តេ​ជោ​បានប្រកាសថា រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់ ការធ្វើ​អាជីវកម្ម​លើផ្លូវ​ដែក​របស់​ក្រុមហ៊ុន Royal Railway របស់​អ្នកឧកញ៉ា គិត ម៉េង ដោយ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន រង់ចាំ​រក​ក្រុមហ៊ុន​ថ្មី​មក​វិនិយោគ ធ្វើ​ឲ្យ​ផ្លូវដែក​កាន់តែ​ប្រសើរ​។​

​សម្តេច​តេ​ជោ​៖ «​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្លូវដែក របស់​យើង​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន Royal Railway Cambodia ក្នុង​ប្រតិបត្តិការ​ផ្លូវដែក​។ រាជរដ្ឋាភិបាល​សម្រេច​ប្រគល់ ការគ្រប់គ្រង​ផ្លូវដែក ទៅ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​នីតិវិធី​គ្រប់គ្រង​ដំណើរការ​ឡើងវិញ មុននឹង​ឈាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ជ្រើសរើស​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់ មក​សហការ​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ មាន​លក្ខណៈ​ទំនើប​ជឿនលឿន​ក្នុងការ​ដឹកជញ្ជូន​ទំនិញ អ្នកដំណើរ​ប្រកបដោយ​ជឿជាក់​»​។​

​សម្តេច​តេ​ជោ​ «​ខ្ញុំ​សុំ​បញ្ជាក់​បន្តិច​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ ណាមួយ​ទៅលើ​ឧកញ៉ា គិត ម៉េង ។ រឿងនេះ​វា​ដូច្នេះ អ្វីដែល ហ៊ុន សែន សង្ស័យ​គឺ​វា​កើតឡើង​ពិតមែន [...] ខ្ញុំ​ឃើញ​ផ្លូវ​វា​មិន​ទៅមុខ​។ ពីមុន​ទោះ​មានការ​ដាច់​ក្តី ដោយ ប៉ុល ពត ក្តី​ក៏​នៅ​ដំណើរការ ប៉ុន្តែ​ដល់​ប្រទេស​សន្តិភាព​បែរជា​ដំណើរការ​អត់​បាន​។ ខ្ញុំ​សួរថា មូលហេតុ​អី​? គ្រាន់តែ​ចរចា​ចាប់ផ្តើម ហើយ​យើង​ទទួល​ចេញ​ខាងក្នុង​១​ឆ្នាំ ២​លាន​ដុល្លារ​ស្រេច​ទៅហើយ គ្មាន​នរណា​គេ​រកស៊ី​អីចឹង​ទេ​។ លុប​កុងត្រា​ចោល ហើយ​សងលុយ​ទៅ​ធនាគារអភិវឌ្ឍន៍អាស៊ី​វិញ​»​។​a hun bussiness2 a hun bussinesa 
​

ទន្ទឹម​និង​ការប្រកាស​ដក​ផ្លូវ​រថភ្លើង​ពី​ក្រុម​ហ៊ុ​ក​ឧកញ៉ា​គិត​ម៉េង​ដែល​១០​ឆ្នាំ​ជាង​អត់​បានធ្វើ​អី​សោះ​នោះ​កាលពី ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម លី ស៊ា​វ​ប៉េង (Li Xiaopeng) រដ្ឋមន្ត្រី ក្រសួង​ដឹកជញ្ជូន សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជំនួប​ពិភាក្សា​ការងារ​នេះ​បាន​ផ្តោតជាសំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ចិន លើ​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ (One Belt and One Road Initiative) និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។​a hun bussiness a hun bussiness1 a china sun 

 

​