» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9407 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699578 នាក់

ជលផល​ខេត្តកំពង់ឆ្នាំង​និង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយពី​រង​ការ​ចោទថា​បើកដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​?


​ខេត្តកំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​១៦/​ខែកញ្ញា​ឆ្នាំ​២០១៩ នេះ​កម្លាំង​ជំនាញ​រដ្ឋ​បា​ជលផល​ខេត្ត​ដឹកនាំ​ដោយ​លោក​លី ឡា​នាយ​ខណ្ឌ​ជលផល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ជលផល សហការ​ណ៍​ជាមួយ​ក្រុមចម្រុះ​របស់​គ​ណៈ​បញ្ជាការ​ឯកភាព​ស្រុក​កំពង់លែង​ចុះបង្ក្រាប មាន​៣​ចំណុច​ធំៗ​គឺមាន​ចំ​ពុ​ច​កុក​ពង សោកម៉ោក និង​ចំណុច​ក្បាល​ស្រែ ដែល​ចំណុច​ទាំងនេះ​គឺ​ស្ថិត​ក្រៅ​តំបន់​ឡូត៍​អភិរក្ស​ទាំងអស់ មិនមែន​ក្នុង​តំបន់​អភិរក្ស​នោះទេ​។​a dul chandy3 

ចំណែក​តប​ន់​មួយចំនួនទៀត​ដូចជា​វាលភក់ ព្រែក​ទន្លា​បានធ្វើ​ការអប់រំ​ណែនាំ​អោត​កាត់បន្ថយ​ចេញ​ដោយ​អនុញ្ញាតអោយ​ដាក់​ប្រវែង​ទៅតាម​ការកំណត់​ស្របតាម​ច្បាប់​ស្ដីពី​ជលផល​។​លទ្ធផល​បង្ក្រាបបាន​មានរ​បាំងសាច់​អួន​ប្រវែង​ជាង​៤០០​ម៉ែត្រ បង្គោល​ជាង​២០០​ដើម លប​លូ​១១​មាត់ ចាក់​លែង​កូន​ត្រី​បាន​ប្រមាណ​ជាង​៣០Kg​។​

​សូមបញ្ជាក់ថារ​បាំងសាច់​អួន​ទំនើប​ក្រឡា​ញឹក​ដាក់​ស្ទាក់ចាប់​ត្រី​លាតសន្ធឹង​តាម​ចរន្តទឹក​ហូរ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ចាប់ពី​រដូវ​បិទ​នេសាទ​រហូតដល់​រដូវ​បើក​នេសាទ​វិញ​មាន​រាប់រយ​កន្លែង​។​កន្លែង​នីមួយៗ​ចាប់ពី​៥០០​ម៉ែត្រ រហូតដល់​ជាង​១០០០​ម៉ែត្រ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​គ្មាន​វិធានការណ៍​បង្ក្រាប​សោះឡើយ​។ នេះ​បើតាម​សេចក្តី​រាយ​កាណ៍​ប្រជា​នេសាទ​លក្ខ​ណះ​គ្រួសារ​។​

​ជាក់ស្តែង​សហការី​បាន​ចុះ​ផ្ទាល់​ថតរូប​ភាព​នៅ ចំណុច​តំបន់​អភិរក្ស (​កុក​ពង​)(​ព្រែក​តា​ថាស​)(​ព្រែក​តា​លា​)​និង​ចំនុច​(​ក្បាល​ស្រែ​)​រហូតដល់​ចុង​ព្រែក​ស្ថិត​ក្នុងភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង របាំង​លប​ក្រឡា​ញឹក​ទាំងនេះ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការណ៍​បង្ក្រាប​នៅឡើយ​ទេ ។

​ប្រជាពលរដ្ឋ​អ្នក​រាយ​មង​ចងសន្ទូច​នៅ​តំបន់​នោះបាន​អោយដឹងថា​របាំង​សាច់​អួន​ទំនើប​ក្រឡា​ញឹក​គេ​ដាក់​ស្ទាក់ចាប់​ត្រី​គ្រប់​ប្រភេទ​ជាពិសេស​ត្រី​ល្អិតៗ​(​ត្រី​នុយ​)​ដឹក​យកទៅលក់​ចែកចាយ​ធ្វើជា​ចំណី​ត្រី​ឆ្តោ និង​ត្រី​រ៉ស់ ។​​ចាប់តាំងពី​រដ្ឋាភិបាល​អនុញ្ញាតអោយ​មានការ​ចិញ្ចឹម​ត្រី​ឆ្តោ​ឡើងវិញ​ដោយ​ប្រើ​ចំណី​សិប្បនិម្មិត ក្រុម​អ្នករកស៊ី​បទល្មើស​ទាំងនោះ​មាន​លេស​ចិញ្ចឹម​ត្រី​ឆ្តោ ដោយ​ចំណី​ត្រី​ល្អិត​ជា​អាហារ ដែលនាំអោយ​មានការ​ដាក់​របាំង​លប​ក្រឡា​ញឹក​ជាពិសេស​របាំង​ស្បៃ​មុង​មានការ​កើនឡើង ។

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ខាងលើ បាន​ចោទថា​៖ វត្តមាន​របាំង​ណ​រ៉ាវ លប​(​បរ​)​ឬ​រ៉ូយ៉ាល់​សាច់​អួន​ក្នុង​ឆ្នាំ​២០១៩​នេះ មានការ​កើនឡើង​ដោយសារតែ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក លី​ឡា​និង​លោក​ឌុល ច័ន្ទ​ឌី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​បើកដៃ​ក្រោម​ការទទួលយក​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ ដោយមាន​អ្នក​រត់ការ រស់នៅក្នុង ភូមិ​ស្លត ឃំ​ុ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង មាន ឈ្មោះ​១.​ឈ្មោះ​ក្រេ​ត​២.​ឈ្មោះ​ហួរ​.៣.​ឈ្មោះ​វុ​ទ្ធ​នៅមាន​ច្រើន​នាក់​ទៀត ។

​នៅ​ក្នង ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ គេ​សង្កេតឃើញ​មាន​ជា​រៀងរាល់ឆ្នាំ ឯ​ការនេសាទ​ដោយ​ប្រើ​ឧ​បករ​ខុសច្បាប់​ក៏មាន​ទៅតាម​រដូវ រដូវវស្សា​ឈ្មួញ​នេសាទ​ដោយ​ប្រើ​ឧ​បករ​របាំង​លប​(​បរ​)​ណ​រ៉ាវ និង​របាំង​ស្បៃ​មុង​។​ល​។​​នៅ​រដូវប្រាំង​គឺ​ចាប់ពី​ពាក់កណ្តាល​ខែតុលា​ទៅ ឧ​បករ​ល្មើ​សមាន​ចំរុះ ទាំង​របាំង​. អួន​គូរ .​យ៉ាំង​កាវ .​ស៊ី​ប​.​នាម​.​មង​គ្រប​. ឧ​បក​រទាំង​(៥)​ប្រភេទ​នេះ​សរុប​ទាំង​តូច​ទាំង​ធំ មាន​មិនតិច​នោះទេ​។​a dul chandy2 a dul chnady a chandy