
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6078 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696249 នាក់
ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋ និងអាជីវករ រកសុី លក់ដូរទំនិញសព្វសារពើ នៅ ក្នុងខេត្តឧត្តរមានជ័យ ពិសេសក្រុមអាជីវករទិញ លក់សត្វមាន់ តាមរយ: គេហទំព័រ មាតុភូមិបានគោរពស្នើសុំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មេត្តាត្រួតពិនិត្យ មើលពីសកម្មភាព របស់លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យនិងលោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តផងទាន !!
ព្រោះសព្វថ្ងៃនេះ កំពុងបែក ធ្លាយរឿងអាស្រូវ ពុករលួយ របស់មន្ត្រីជំនាញទាំងពីរនាក់ នេះខ្លាំងណាស់ ។ ប្រភពព័ត៌ មានពី មន្ត្រីម្នាក់( សុំលាក់ ឈ្មោះ ) បានប្រាប់ថា : រឿង លោក តាញ់ បុត្តា ប្រធានការិ យាល័យផលិតកម្ម និង បសុ ព្យាបាល នៃមន្ទីរកសិកម្មខេត្ត ឧត្ដរមានជ័យ បានគប់គិតគ្នាជាមួយក្រុមហ៊ុនS2V នាំសត្វមាន់រស់ពីប្រទេសថៃ ដឹកជញ្ជូនលើសចំនួនកំណត់ដូចមានចែង ក្នុងលិខិត អនុញ្ញាត របស់ក្រសួងកសិកម្ម លេខ: ១៤១៩ង/០៩ សផស .ល ជជ ចុះថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩ ចុះហត្ថ លេខាដោយលោក ស្រី វុឌ្ឍី រដ្ឋ លេខាធិការក្រសួងកសិកម្មអាណត្តិចាស់ ។
ឥលូវចូលដល់អាណត្តរាជរដ្ឋាភិបាលសម្តេចធិបតីហ៊ុនម៉ាណែតសកម្មភាពមន្ត្រីទាំងពីរបង្កឲ្យប្រជាពលរដ្ឋ និង អាជីវករក្តៅក្រហាយបន្ថែមទៀតជា មួយមេឈ្មួញម្នាក់ គឺឯកឧត្តម សូរ ប្រុស ហៅ (ឆាយណា) ព្រោះពួកគាត់មិនអាចចូលទៅទិញមាន់យកមកផ្គត់ផ្គង់តាមតម្រូវការ នៃការហូបចុកនៅក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើក្នុងករណីទិញបាន ក៏ត្រូវពេទ្យច្រកកៀបសង្កត់យកតម្លៃថ្លៃ១គីឡូ ត្រូវបង់លុយ ២០បាត( លុយថៃ ) ឲ្យក្រុម ហ៊ុន S2V(ឆាយណា) ។ ក្រៅពីអ្នកធ្វើអាជីវកម្មសត្វមាន់ ប្រជា ពលរដ្ឋក៏មានមានការព្រួយបារម្ភអំពីសុខមាលភាព និងការរាត ត្បាតជំងឺឆ្លង នៃការនាំចូលសត្វមាន់មិនបានធ្វើចត្តាឡីសត្វ (Quarantine) តាមបច្ចេក ទេស ។ ទាក់ទងបញ្ហានេះ លោក សូត ស៊ីសុឃាង ប្រធាន មន្ទីរករសិកម្មខេត្តឧត្តរមានជ័យ
រសៀល ថ្ងៃទី០៣ មិនា ២០២៥ បានប្រាប់តាមទូរស័ទ្ទ យ៉ាងខ្លីថា : ជាប់រវល់ដាំកូនឈើ រួចចុចបិទទូរស័ព្ទ ។ ប្រជាពលរដ្ឋ និងអាជីវកររកស៊ីក្នុងខេត្តឧត្ដរ មានជ័យ បានលើកឡើងថា បើថ្មាក់ដឹកនាំ ទុកមន្ដ្រីអសកម្មគុបគិតគ្នាពុករលួយអោយនៅ កាន់តំណែងបន្ត តើអោយពួកគាត់រំពឹងអ្វីបាន ? បើមិនមានការត្រូវរ៉ូវគ្នាជាមួយនិងបុគ្គលមាន អំណាចទាំង៣នាក់ខាងលើនោះទេ គឺក្រុមហ៊ុនS2V ( ឆាយណា) ម៉េចអាចធ្វើអាជីវកម្ម នាំសត្វមាន់លើសច្បាប់កំណត់ (បង់ពន្ធមិនគ្រប់ ហើយនាំចូលលើសចំនួន) បានរាប់ឆ្នាំ ឡើងដុះស្លែហើយ និងនាពេលថ្មីៗ នេះ នៅតែមិនមានវិធានការបង្ក្រាប? ។ សូមបញ្ជាក់ថា បើតាមប្រជាពលរដ្ឋឲ្យដឹង គឺក្រុម ហ៊ុនS2V(ឆាយណា) ដែលនាំមាន់រស់ពីថៃមក ក្នុង ០១ គីឡូក្រាម ១ ម៉ឺនរៀល ហើយយកមកបោះចែកចាយដុំ ក្នុងតម្លៃ១គី ១៥០០០ រៀល។
នេះមិនគិតពីការនាំមាន់រស់ ចូលមកលើសចំនួនកំណត់ ១៥០០ ក្បាលក្នុង១ថ្ងៃ ដោយមិនបង់ ពន្ធផងនោះទេ ។ ចឹងក្រុមហ៊ុនក៏ចំណេញ មន្ត្រីជំនាញពេទ្យ សត្វប្រចាំច្រកទ្វារព្រំដែន អូរស្មាច់ ក៏បានចំណូលចែកគ្នាផងដែរ ។ សម្រាប់ការនាំចូលមាន់រស់ពីស្រុកសៀមនេះ វាមិនមែនមានតែក្រុមហ៊ុន S2V ( ឆាយណា)នោះទេ គឺមានក្រុមហ៊ុនផ្សេងដែរ តែត្រូវតែមានការអារសាច់ជូនខ្លាទើបបានសុខ ។មានសេចក្តីរាយការណ៍ថា ពេទ្យ សត្វ បើកភ្លើងខៀវអោយក្រុមហ៊ុន S2V (ឆាយណា) នាំសត្វមាន់ជិត ៣០០០ ក្បាលចូលមកពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ និងដឹកជញ្ជូនចែកចាយយ៉ាងរលូន យកទៅចែកចាយតាមបណ្ដាខេត្តជាពិសេសទីក្រុងភ្នំពេញដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា : ក្រុមហ៊ុនS2V ( ឆាយណា ) កន្លងមកបិទមិនអោយមាន PCនាំចូលថ្មីនោះទេ។ ជាក់ស្តែងមាន កុមារាអាយុជាង២ឆ្នាំម្នាក់ នៅឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែងទើបបានស្លាប់កាលពីថ្ងៃទី២៥ កុម្ភៈនេះដោយសាររោគផ្តាសាយបក្សី(H5N1 ) ។
ដោយឃើញទង្វើឃុបឃិតគ្នាធ្វើឲ្យប៉ះពាល់ទីផ្សារសត្វមាន់ចិញ្ចឹមក្នុងស្រុកនិងចម្លងជម្ងឺប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ មានការព្រួយបារម្ភនិងស្នើសុំសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រិមេត្តាពិនិត្យមើលលើករណី ឯកឧត្ដម តាន់ផាន់ណារ៉ា និង លោកសូត ស៊ីសុខឃាងប្រធានមន្ទីរ ព្រមទាំង លោក តាញ់ បុត្តា មេពេទ្យសត្វជាអ្នកចុះត្រួតពិនិត្យផ្ទាល់រឿងក្រុមហ៊ុន S2V នាំសត្វមាន់ ពីប្រទេសថៃនិងឈ្មួញផ្សេងៗផងទាន ! ព្រោះមិនអាចសង្ឃឹមតែលើលោករដ្ឋមន្ត្រីសាម៉ីក្រសួងបានទេ ។ វគ្គទី១