» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4994 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428437 នាក់

ចាប់ខ្លួន​អនុ​រដ្ឋលេខា​ក្រសួងការពារជាតិ​ម្នា​ក់បាន​១​ដង្ហើម​ចង្រឹត​ដែរ!

​ភ្នំពេញ​៖​អយ្យការឲ្យចាប់ខ្លួន​លោក​យី​កុយ​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ បទ​ផ្តើមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​បាន​១​ដង្ហើម​ចង្រឹត រួច​ដោះលែង​វិញ​!​។​​a koy sao 

បន្ទាប់ពីនគរបាលចាប់បានហើយកាលពី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាអម​សម្រេច​ឱ្យ​ឃុំខ្លួន​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣​ម្នាក់ ដាក់ពន្ធនាគារ ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដោយ​រង់ចាំ​សវនាការ​លើ​អង្គសេចក្តី អនុវត្ត​ទៅតាម​សាលដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​របស់លោក ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទី​៣ នៃ​សាលាឧទ្ធរណ៍​។

​លោក យី កុយ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ អតីតមន្ត្រី​ជាន់ខ្ពស់​ប​ម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួងការពារជាតិ និង​ស្នាក់​នៅផ្ទះ​លេខ​២០៥B ដីឡូត៍​លេខ​៥ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​សាលាសង្កាត់​ចាក់អង្រែ​ក្រោម ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ការចាប់ខ្លួន​អនុរដ្ឋលេខាធិការ​រូបនេះ​សម​ត្ត​កិច្ច​នគរបាល​រាជធានី​ភ្នំពេញ​អ​តាម​សាលដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​របស់លោក ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទី​៣ នៃ​សាលាឧទ្ធរណ៍​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​។​លោក​ផ្កាយ​៣ យី កុយ ត្រូវបាន​តុលាការ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៤ តាម​បញ្ញត្តិ​មាត្រា ២៨ និង​មាត្រា​៦២៩ នៃ​ក្រមព្រហ្មទណ្ឌ ។

តែពេលអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីការ​ឱ្យ​សម​ត្ត​កិច្ច​យក​ជនសង្ស័យ​ទៅ​ឃុំខ្លួន លុះ​ពេល​ដឹក​ទៅដល់​ពាក់​កណ្តាលផ្លូវ ស្រាប់​តែមាន​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​ដឹក​មន្ត្រី​យោធា​ផ្កាយ​៣​នោះ​វិលត្រឡប់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ។ លុះ​មកដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ គេ​បានឃើញ​លោក​ផ្កាយ​៣​យោធា យី កុយ ហៅ​ផាសអាប់​ជិះ​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅផ្ទះ​វិញ​យ៉ាង​រំភើយ​ផាត់ ។​​ការដោះលែង​នេះ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការដោះលែង តាមរយៈ​ដីកា​ដំណោះស្រាយ​លើកលែង​ការចោទប្រកាន់​របស់​ចៅក្រម​ស៊ើបសួរ ?​។​ហេតុអីលើកលែងការចោទប្រកាសស្រួលម្លេះឬមួយជនជាប់ចោទផ្តល់សេវាហើយ?។a koy sao1 a koy sao2