វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1982 នាក់
ម្សិលមិញ 3261 នាក់
សរុប 13058771 នាក់
ខេត្តស្វាយរៀង៖ បងប្អូនក៍ដូចជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានសម្តែងការមិនពេញចិត្តចំពោះ ម្ចាស់ឃ្លាំងស្ដុកទំនិញមួយកន្លែង ដែលបានយកផ្លូវសាធារណៈ ធ្វើជាអាជីវកម្មដោយដាក់អីវ៉ាន់លើផ្លូវសាធារណៈនិងចតរថយន្ដ រ៉ឺម៉កស្ទើរពេញផ្លូវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រះឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។អ្នកធ្វើដំណើរ បានប្រាប់ ថាពួកគាត់ពិតជាពិបាកធ្វើដំណើរ ពេលខ្លះមានការកកស្ទះជាពិសេសគឺនៅពេលព្រឹកតែម្ដង។
ក្រៅពីរឿងបង្កកការកកស្ទះពួកគាត់ឆ្ងល់ថា ទំនិញទាំងអស់មានពន្ធត្រឹមត្រូវនិងច្បាប់អនុញ្ញាតដែរឬទេ?ព្រោះឃើញមានរថយន្តរ៉ឺម៉កដាក់ពាសពេញផ្លូវ មកយកទំនិញដឹកចេញជាហូរហែរយក ទៅលក់បន្តតាមបណ្ដាស្រុកក៏ដូចជាបណ្ដាខេត្តនានាផងដែរ។ប្រជាពលរដ្ឋនិយាយថាគាត់មិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចខាងណាចុះមករៀបចំសណ្ដាប់ធ្នាប់នោះឡើយដោយបណ្ដោយឲ្យម្ចាស់ឃ្លាំងស្តុកទំនិញដាក់លើផ្លូវសាធារណៈយ៉ាងរំភើយដោយមិនខ្វល់ខ្លាចប៉ះពាល់ឬគ្រោះថ្នាក់កើតឡើងផ្សេងៗជា ឡើយ។
ជុំវិញករណីខាងលើកនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកសូ៑ ម៉ុល អភិបាលស្រុករមាសហែក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ លោកបានប្រាប់ឲ្យដឹងថា ទទួលបានព័ត៌មាននេះហើយ លោកនឹងឲ្យអធិការដឹកនាំកម្លាំងចុះធ្វើកិច្ចសន្យា ។ពាក់ព័ន្ធករណីយកផ្លូវសាធារណៈធ្វើអាជីវកម្មនេះផងដែរ ប្រជាពលរដ្ឋអ្នកធ្វើដំណើរមានការជឿងជាក់យ៉ាងខ្លាំងលើកអាជ្ញាធរស្រុករមាសហែកដែលមានលោកស៑ូ ម៉ុលជាប្រធានគណៈបញ្ជាការឯកភាពស្រុក សូមលោកមេតាជួយចុះពិនិត្យនិងណែនាំម្ចាស់ឃ្លាំងស្តុកទំនិញ កុំឲ្យគាត់ធ្វើអ្វីតាមតែអំពើចិត្តបែបនេះ ។