» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9838 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700009 នាក់

អាជ្ញាធរខេត្ត​កំពង់ចាម​ឲ្យ​បុគ្គល​ឈ្មោះ ទន់ ឆៃអ៊ាង​កាយ​យក​ថ្មែ​ដែល ចាក់​ចូល​ទន្លេមេគង្គ​វាត​យក​ដី​នៅ​ស្រុក​ស្រី​សន្ធរ​,


កំពង់ចាម​៖​ករណី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ទន់ ឆៃអ៊ាង ចាក់​ថ្ម​ចូល​ទន្លេមេគង្គ​ប្រុង​យក​ធ្វើជា​កម្មសិទ្ធិ​ស្ថិតនៅ​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ត្រូវបាន​អាជ្ញាធរ​បាន​ហៅ មក​ផ្តិតមេដៃ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ និង​កាយ​ថ្ម​ចេញ​វិញ​ក្នុង​រយៈពេល​៧០​ថ្ងៃ​។​a river cham 

​សាលាខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បានបញ្ជាក់​តាម​សេចក្តីប្រកាស​ព័ត៌មាន​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ករណី​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេមេគង្គ​នៅ​ទីតាំង​ភូមិ​ព្រៃទទឹង ឃុំ​ឫស្សីស្រុក ភ្លាមៗ​រដ្ឋបាលខេត្ត បាន​ចាត់តាំង​លោក ស្រី សុភ័ក្ត្រ អភិបាលរង​ខេត្តកំពង់ចាម ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ផ្តិត​យក​រូបភាព ជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ និង​បាន​រកឃើញថា​ពិត​ជាមាន​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ពិតប្រាកដ​មែន ដោយ​សកម្មភាព​នេះ​បាន​ដំណើរការ​ជិត​២​ខែ​មកហើយ ពោល​តាំងពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤​មកម្ល៉េះ​។​

​ការចាក់​ថ្ម​នេះ គឺ​ចាក់​ចូលទៅក្នុង​ផ្ទៃ​ទន្លេ​ប្រវែង ៥៥​ម៉ែត្រ និង​គ្រោង​ចាក់បណ្ដោយ​ទន្លេ​ប្រវែង ២៩៤.៦​ម៉ែត្រ (​បច្ចុប្បន្ន​ទើប​ចាក់​បាន​ប្រវែង ១៣០​ម៉ែត្រ​)​។ សកម្មភាព​នៃ​ការចាក់​ថ្ម​ចូល​ទន្លេ​នេះ គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ​។​​រដ្ឋបាលខេត្ត​កំពង់ចាម បាន​តម្រូវឱ្យ​ភាគី​ម្ចាស់​ដី ដែល​កំពុង​ធ្វើ​សកម្មភាព​ចាក់​ថ្ម​ចូល​ទន្លេ​នេះ​អនុវត្ត​ដូចខាងក្រោម​៖*​ទី​១៖ បញ្ឈប់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ទោះ​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយ​*​ទី​២៖ ត្រូវធ្វើ​ការកាយ និង​យក​ថ្ម ដែល​បាន​ចាក់​រួចហើយ​នេះ​ចេញ​វិញ​ឲ្យ​អស់​យ៉ាងយូរ​ក្នុង​រយៈពេល ៧០​ថ្ងៃ​កំណត់ និង​មិនត្រូវ​កាយ​ពង្រាយ​ទម្លាក់​ចូលក្នុង​ទឹកទន្លេ​ឡើយ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ទៅ​ថ្ងៃក្រោយ សម្រាប់​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ទឹក​*​ទី​៣៖ ភាគី​ម្ចាស់​ដី ត្រូវធ្វើ​សេចក្តីរាយការណ៍​មក​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​រយៈពេល​០១​ខែម្តង (​រៀងរាល់​ចុងខែ​នីមួយៗ​) ពី​វឌ្ឍនភាព​នៃ​ការកាយ​ថ្ម​ចេញពី​ទន្លេ​។ ក្រុមការងារ​របស់រ​ដ្ឋ​បាល​ខេត្តកំពង់ចាម នឹង​ចុះ​ធ្វើការ​ពិនិត្យ តាមដាន​ការអនុវត្ត​វិធានការ​នេះ នៅ​រៀងរាល់​មួយ​សប្តាហ៍​ម្ដង ឬ​ពេលវេលា​ជាក់ស្តែង​។​

​លោក វង្ស សំអាង និង​លោក កៅ ម៉េង​សៀង ជា​តំណាង​របស់លោក ទន់ ឆៃអ៊ាង ជា​ភាគី​ម្ចាស់​ដី បានទទួល​ស្គាល់​នូវ​សកម្មភាព​នៃ​ការចាក់​ថ្ម និង​ការរកឃើញ​របស់​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​ដូច​បាន​
​បញ្ជាក់​ខាងលើ ព្រមទាំង​យល់ព្រម​អនុវត្ត​វិធានការ​របស់​រដ្ឋបាល​ខេត្ត​ទាំង​០៣​ចំណុច ដូចខាងលើ​៕a river cham1 a river cham2 a river chama 

​