វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8806 នាក់
ម្សិលមិញ 10625 នាក់
សរុប 15324585 នាក់
ខេត្តមណ្ឌលគិរី ៖ នារីរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបុរសម្នាក់ប្រើកាំភ្លើងបាញ់មួយគ្រាប់ចំសួតដោយសារខ្មាន់កាំភ្លើងហៅអាក្របីបាញ់បណ្តាលឲ្យរងរបួសធ្ងន់និងក្រុមគ្រួសារបន្តឱ្យតុលាការជួយរកយុត្តិធម៌ ឲ្យបន្ទាប់ពីមិនឃើញមានចំណាត់ការពីសមត្តកិច្ច។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការតុលាការសាលាដំបូងខេត្តមណ្ឌលគិរីចុះថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៣។ខាងតុលការបានឲ្យដឹងថា៖ខាងតុលាការនៅមានចំណាត់ការដោយបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ជនសង្ស័យយកដាក់ទោសតាមច្បាប់?។
សូមបញ្ជាក់ថាករណីយ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣ដោយឈ្មោះរស់ពុទ្ធាហៅក្របី បានបើករថយន្ត ចេញពីក្លិបដោយមានមនុស្សមួយចំនួន រួមដំណើរ។លុះបើកចេញដល់ចំណុច ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រាប់តែឈ្មោះរស់ ពុទ្ធា ហៅក្របីបានយកកាំភ្លើងបាញ់តាមបង្អួចទ្វាររថយន្តចេញមកក្រៅចំនួនបីគ្រាប់រួចងាកមកក្រោយសម្លឹងមើលឈ្មោះ ចន សុវណ្ណណេត ហើយទាញកាំភ្លើងបាញ់មកលើជនរងគ្រោះឈ្មោះចន សុវណ្ណណេត ចំនួនមួយគ្រាប់ត្រូវចំសួត(គ្រាប់បៀបជាប់ជាមួយសួត) រួចគេចខ្លួនបាត់។
សេចក្តីថ្លែងការណ៍រប់សតុលាការបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានចុះទៅកន្លែងកើតហេតុដើម្បីកំណត់អត្តសញ្ញាណជនល្មើស ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុពិនិត្យស្លាកស្នាមលើជនរងគ្រោះព្រមទាំងធ្វើការសម្ភាសន៍ជាមួយជនរងគ្រោះជាបឋមរួចបញ្ជូនជនរងគ្រោះមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ។នៅដំណាក់កាល មន្ត្រីនគរបាលយុត្ថិធម៌នេះកម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរីបានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសភ្លាមៗ ក្នុងបទល្មើសជាក់ស្តែងនិងបានបន្តស្នើសុំ ចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះ រស់ ពុទ្ធា ហៅក្របី ដើម្បីធ្វើការនាំខ្លួនមកសាកសួរតាមនីតិវិធីច្បាប់ ហើយតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចេញដីកាបញ្ជាឱ្យចូលខ្លួនតាមការស្នើសុំ។
អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានទទួលពាក្យបណ្តឹងផ្ទាល់ពីជនរងគ្រោះឈ្មោះចនសុវណ្ណណេតនិងបានទទួលសំណុំរឿង ពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្ត។ បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានទទួលសំណុំរឿងព្រហ្មទណ្មខាងលើ តំណាងអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះរស់ពុទ្ធាហៅក្របីឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការនាំខ្លួនបុគ្គលនេះ មកបង្ហាញខ្លួនចំពោះមុខតំណាងអយ្យការ។
តំណាងអយ្យការ បានស្តាប់ចម្លើយជនរងគ្រោះនិងសាក្សីមួយចំនួន ព្រមទាំងកំពុងបន្តធ្វើការស្តាប់សាក្សីផ្សេងទៀតនិងស្រាវជ្រាវ រកបុគ្គលពាក់ព័ន្ធ ដែលប្រព្រឹត្តបទល្មើសជាអ្នកផ្តើមគំនិត ជាមួយឈ្មោះរស់ពុទ្ធាហៅក្របីក្នុងការប្រើប្រាស់កាន់កាប់អាវុធដោយខុសច្បាប់និងបាញ់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការយ៉ាងយកចិត្តទុកដាក់ បំផុតជាមួយជនរងគ្រោះនិងធ្វើការយ៉ាងម៉ត់ចត់ជាមួយកម្លាំងមានសមត្ថកិច្ចរួមទាំងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនដែលជាមេធាវីការពារឱ្យដើមបណ្តឹង ជនរងគ្រោះឱ្យបានឆាប់រហ័ស។ទៅបីយ៉ាងណាឈ្មោះរស់វុទ្ធាមិនទាន់បានមកបង្ហាញខ្លួនស្អីទេហើយខាងសមត្តកិច្ចក៏មិនទាន់រកឃើញជនបង្កនោះដែរ?គិតទៅជាង៣ខែទៅហើយ?ហេតុអី?។សូមបញ្ជាក់ថារឿងអាក្របីដែលជាធ្លាប់ជាឈ្មួញឈើដ៏ល្បីឈ្មោះបាញ់បោះសេរីត្រូវមនុស្សនេះមិនមែនលើកទីមួយនោះទេតែឈ្មោះនេះមិនដែលមានទោសអ្វីឡើយ!?៕