» ក្រុមបាតុករ​កូរ៉េខាងត្បូង សម្រុកចូល​តុលាការ ក្រោយ​ការសម្រេចចិត្ត​ពន្យារ​រយៈពេល​ឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol » សម្តេច ហេង សំរិន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ក្រុមក្មេងស្ទាវ​ » ចាប់បាន​ហើយ​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ដែល​សម្លាប់​ស្ត្រី​ខ្មែរ​ញាត់​ចូឡ​ក្រោម​គ្រែ​សណ្ឋាគារ​ » លោក ដូ​ណា​ល់ ត្រាំ​មេដឹកនាំ​មាត់ឆៅ ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ត្រៀម​ស្បថ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក ជា​លើក​ទី​២ » តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះទៅ​វៀតណាម​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជួយ​ព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ប្តី​និង​កូន​ » ផ្ទុះ​មីនតោន​១​គ្រាប់​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ » គ្រោះ​ក្លាយជា​លាភ​!​បុរស​ស​ពិការ​ដៃ​ទាំងពីរ ប្រើ​ជើង​គូរគំនូរ​ត្រូវ​សម​ត្ត​កិច្ច​សណ្តាប់ធ្នាប់​បណ្តេញចេញ​ពី​សួន​វិមានឯករាជ្យ​ទទួលបាន​អំណោយ​! » ជំទាវ​ទីមួយ Kim Keon Hee មាន​សុខភាព​យ៉ាប់យ៉ឺន ក្រោយពី​ទុកចោល​ក្នុង វិមាន​ប្រធានាធិបតី​ម្នាក់ឯង​ » សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8660 នាក់

ម្សិលមិញ 3974 នាក់

សរុប 15884186 នាក់

ស្រី​ម្នាក់​ត្រូវ​ឈ្មួញ​និង​អ្នកមានអំណាច​ខេត្តសៀមរាប​ឃុ​ប​ឃឹ​ត​គ្នា​ប្លន់​ដីស្រែ​៣​ហិកតា​កន្លះ​តាំង​សម័យ​ចៅហ្វាយខេត្ត​សូ​ភិរិន្ទ​ដល់​សម័យ​ឃឹម​ប៊ុន​សុង​នៅតែ​រក​យុ​ត្តិ​ធ​មិ​មិនឃើញ​!

​សៀមរាប​៖​គេ​ថា​អំពើរ​អ​យុ​ត្តិ​ធិ​បង្កឡើង​ដោយ​ពួក​អ្នកមាន​លុយ​មានអំណាច​ច្រើនតែ​ឈ្នះ​និង​ទទួលបាន​ផល​ល្អ​ក្នុងសម័យ​ដុល្លារ​ការ​នេះ​។​ជាក់ស្តែង​ដូច​ករណី​យ៍​អ្នកស្រី​ឈឿន​ន​ន់​អាយុ​៦០​ឆ្នាំ​បាន​ធ្លាក់ខ្លួន​ក្រីក្រ​រហូត​រស់នៅ​តាម​ចិញ្ចើមផ្លូវ​ដោយសា​តែ​រងគ្រោះ​ព្រោះ​អំពើ​ឆក់​ប្លន់​ដីស្រែ​ជា​កម្ម​សិទ្ធ​ស្ថិតនៅ​ភូមិ​ត្រពាំង​រុន្ធ​សង្កាត់​(​ក្រុង​)​សៀមរាប​ចំនួន​៣​ហិកតា​កន្លះ​បង្កឡើង​ដោយ​ឈ្មួញ​និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​khim bun song2 

ខេត្តសៀមរាប​ឃុ​ប​ឃឹ​ត​គ្នា​។​ពួក​ឈ្មួញ​មាន​លុយ​និង​អ្នកមានអំណាច​ដែ​លឃុ​ប​ឃឹ​ត​គ្នា​ប្លន់​ដី​អ្នកស្រី​ឈឿន​ន​ន់​យក​ធ្វើ​តារាង​វាយ​ហ្គោល​គឺ​កើតឡើង​តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ​តែ​គ្មាន​អាជ្ញាធរខេត្ត​សៀមរាប​ណា​ម្នាក់​ជួយ​ដោះស្រាយ​ឡើយ​រាប់​តាំង​ចៅហ្វាយខេត្ត​សម័យ​លោក​ស៊ូ​ភិរិន្ទ​ដែលជា​បក្ខពួក​រហូតដល់​សម័យ​លោក​ឃឹម​ប៊ុន​សុង​ឡើង​ថ្មី​បើទោះបីជា​ដឹង​រឿង​ឆក់​ប្លន់​នេះ​ក៏ដោយ​។​

​អ្នកស្រី​ឈឿន​ន​ន់​ជនរងគ្រោះ​គឺជា​ប្រជាជន​មួយ​គ្រួសារ​ក្នុងចំណោម​១៣​គ្រួសារ​ដែលមាន​ដីស្រែ​នៅ​ទីតាំង​ខាងលើ​។​នៅ​ឆ្នាំ​២០០៧​មាន​ឈ្មួញ​(​កូរ៉េ​និង​ខ្មែរ​)​និង​អាជ្ញាធរ​ឃុំ​ស្រុក​ប្រសាទ​បាគង​ខេត្តសៀមរាប​មក​សម្រប​សម្រួល​ដើម្បី​ទិញ​ដី​ខាងលើ​យក​ធ្វើ​តារាង​វាយកូនគោល​។​ប្រជាជន​១២​គ្រួសារ​និង​អ្នកស្រី​ឈឿន​ន​ន់​មិន​យល់ព្រម​លក់ ឡើយ​។​ក្រោយមក​ដោយ​កា​រប​ង្ខឹ​តប​ង្ខំ​និង​សម្លុត​រហូតដល់​ក្រសួងមហាផ្ទៃ​ប្រជាជន​១២​គ្រួ​សារបាន​យលព្រម​ទទួល​យកលុយ​នៅតែ​គ្រួសារ​អ្នកស្រី​ឈឿន​ន់​មួយ​មិន​ព្រម​លក់​ដី​ចំណែក​គាត់​ដែល​ធំជាងគេ​(៣​ហិកតា​កន្លះ​)​នោះឡើយ​។​chheun nu2 

គាត់​នៅតែ​បង្កប​ង្កើ​ផល​ដាំ​ស្រូវ​ដដែល​។​ស្រាប់តែ​ថ្ងៃមួយ​ពួក​ឈ្មួញ​ដោយមាន​មន្ត្រី​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​ជួយ​សម្រួល​ផង​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដីស្រែ​មាន​ស្រូវ​អ្នកស្រី​ប្លន់​យក​ដី​ទាំង​កំរោល​។​អ្នកស្រី​បាន​ប្តឹងទៅ​សម​ត្ត​កិច្ច​ឃុំ​ស្រុក​គេ​ថា​ចាំ​ដោះស្រាយ​ឲ្យ​!?​។​ការពិត​មានតែ​ការសន្យា​ព្រោះ​ឈ្មួញ​កូ​រ៉ែ​ឈ្មោះ​ហុង​ស៊ូ​យ៉ុង​(Hong SuYong)​ជា​ថៅកែ​ក្រុមហ៊ុន​ខេ​ធី​ស៊ី​(KTC)​និង​ឈ្មួញ​ខ្មែរ​ជើង​ខ្លាំង​ជា​ឈ្មួញ​មាន​បង្អែក​រឹងមាំ​សម​ត្ត​កិច្ច​មិន​ហ៊ាន​ក្អក​?!​។​

ជាក់ស្តែង​សូម្បីតែ​អ្នកស្រី​ឈឿន​ន​ន់​មាន​លិខិត​សំណេរ​ដៃ​សុំ​អន្តរាគមន៍​ពី​លោក​សៀង​ណាំ​តំណាងរាស្ត្រ​ក៏​ត្រូវបាន​អភិបាលរង​ស្រុក​ស្រុក​ប្រាសាទបាគង​ម្នាក់​យកទៅ​ហែក​ចោល​។​អ្នកស្រី​ឈឿន​ន់​បាន​ងាក​មករក​យុ​ត្តិ​ធ​មិ​តាម​ប្រព​ន្ធ័​តុលាការ​វិញ​ដោយ​ចំណាយធនធាន​អស់ពី​ខ្លួន​រហូត​ជំពាក់​គេ​លក់​អស់​ផ្ទះសម្បែង​ដីធ្លី​ដែល​សេសសល់​ប្តី​ក៏​ស្លាប់ចោល​ទៀត​។​តាំងពី​ឆ្នាំ​២០០៨​រហូតដល់​ឆ្នាំ​២០១៣​ថ្ងៃទី​៩​ខែមករា​ទើប​លោក​អឿង​វណ្ណា​ចៅក្រម​តុលាការ​សៀ​បរាប​ចេញ​ដិ​ការ​កំបាំងមុខ​ក្នុង​រឿង​ព្រហ្ម​ទ​ណ្ឌ័​គឺ​ចោទប្រកាន់​ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​(​បទល្មើស​ព្ម្រះ​ទ​ណ្ឌ័​)​ដោយ​សម្រេច​ឲ្យ​ថៅកែ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ហុង​ស៊ូ​យ៉ុង​(HongSuYong)​សង​ប្រាក់​១៥​លាន​រៀល​ឲ្យ​អ្នកស្រី​ឈៀន​ន​ន់​(​មិន​រាប់បញ្ចូល​ដីស្រែ​៣​ហិកតា​កន្លះ​ទេ​)​។​

ប៉ុន្តែ​មិនមាន​អ្នកណា​ចេញមុខ​សង​ឡើយ​។​អ្នកស្រី​ឈឿន​ន​ន់​បាន​បន្ត​ប្តឹង​ឧទ្ធរណ៍​ទៀត​រហូតដល់​១៧​ខែកក្កដា​ឆ្នាំ​២០១៤​ទើប​លោក​ស​ចំរើន​ចៅក្រម​សាលាឧទ្ធរណ៍​ចេញ​សាលក្រម​កំបាំងមុខ​សម្រេច​ឲ្យ​ឈ្មួញ​កូរ៉េ​ខាងលើ​សង​ប្រាក់​ក្នុង​រឿង​ព្រហ្មទណ្ឌ៍​បំផ្លាញ​ទ្រព្យ​អ្នកដទៃ​ចំនួន​៣០​លាន​រៀល​វិញ​។​បាន​សាលក្រម​ស្ថាពរ​យកទៅ​ស្រុក​វិញ​ឲ្យ​តុលាការខេត្ត​តែ​រក​អ្នកអនុវត្ត​សាលក្រម​មិនបាន​ដោយ​គ្មាន​សម​ត្ត​កិច្ច​ខេត្តសៀមរាប​ណាមួយ​គេ​អើពើរ​ព្រោះ​គ្មាន​ប្រាក់​និង​ម្យ៉ាង​ឮ​ថៅកែ​ក្រុមហ៊ុន​កូរ៉េ​ខាងលើ​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​សម​ត្ត​កិច្ច​ជំនាញ​លក់​ដី​តារាង​វាយ​ហ្គោល​ទីតាំង​ខាងលើ​ឈ្មោះ​Lake Golden Clup​ឲ្យ​ទៅ​អ្នកដទៃ​ដែលជា​ខ្សែ​អ្នកធំ​បាត់ទៅហើយ​។​

អ្នកស្រី​ឈឿន​ន់​មកដល់​សព្វថ្ងៃ​បាន​ត្រឹម​ដេក​ឱ​សាលក្រម​ក្នុងពេល​ដីស្រែ​៣,៥​ហិកតា​ត្រូវបាន​ចោរប្លន់​យកទៅ​ធ្វើ​មានបាន​យ៉ាង​អ​យុ​ត្តិ​ធ​មិ​បំផុត​។​អ្នកស្រី​ឈឿន​ន​ន់​ប្រាប់ថា​៖​គាត់​ដេក​ស្រ​ម៉ៃ​ថា​មុននឹង​គាត់​ស្លាប់​ថ្ងៃ​ណាមួយ​សម្តេច​ហ៊ុនសែន​នឹង​ជួយ​គាត់​!!​។​នេះ​រឿង​ពិត​គ្មាន​ប្រ​ឌឹ​ត​ឡើយ​នៅ​ស្រុក​ខ្មែរ​យើង​ដែល​អ្នកក្រ​កុំ​សង្ឃឹម​រកបាន​យុ​ត្តិ​ធ​មិ​ឲ្យ​សោះ​!​។​បច្ចុប្បន្ន​អ្នកស្រី​ឈឿន​ន​ន់​មាន​ទីលំនៅ​នៅផ្ទះ​តាម​ចិញ្ចើមផ្លូវ​ក្នុងភូមិ​ត្រពាំងរុន​។​បើ​មិន​ជឿ​ជនរងគ្រោះ​គាត់​មាន​លេខ​ទូរ​សព្ទ​ទាក់ទង​លេខ​០៩៧៦៦១០៤៧៤​និង​លេខ​ទូរ​សព្ទ​០៩៧៨៥៦០៣៤៦​ដែល​អាចទាក់ទង​សួរ​ដោយផ្ទាល់​បាន​៕a sou1 hun army chheun nun