» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7080 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697251 នាក់

ចាប់បាន​ឃាតក​សម្រាប់​ស្ត្រី​ខ្មែរ​ជា​សង្សារ​ហើយ​ចងស្លាបសេក​យកទៅ​កប់​ចោល​ទាំង​អាក្រាតកាយ​ហើយ​!


​ភ្នំពេញ​៖​ស្ដ្រី​ម្នាក់​ដែល​ត្រូវបាន​ជន​ជាតិចិន​សម្លាប់ រួច​យក​សព​ទៅ​កប់​ក្នុង​ដីខ្សាច់​នៅ​ផ្លូវ​៦០​ម៉ែត្រ ក្បែរ​ផ្សារ​ទំនើប​អ៉ី​អន​៣ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​នោះ នៅពេលនេះ​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៥​នេះ ខណៈ​នៅសល់​មេក្លោង​ម្នាក់​កំពុង​បន្ដ​រង់​គេចខ្លួន​។​មូលហេតុគឺបំបុតមាត់ព្រោះដឹងរឿងអាស្រូវផស់វា។a china kill girl 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៥ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានទទួល​ពាក្យបណ្តឹង​របស់​ឈ្មោះ ទឹម សុ​ភី អាយុ​៤៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​បាត់​កូនស្រី​ឈ្មោះ ហេង សៀវ​លី អាយុ​១៨​ឆ្នាំ​។​​តាម​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គីម​លី អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​ប្រទះឃើញ​សាកសព​នារី​ម្នាក់​ដែលមាន​ភិនភាគ​ដូចនឹង​នារី​រងគ្រោះ ដែល​សង្ស័យ​ជា​ករណី​ឃាតកម្ម ត្រូវបាន​គេ​កប់​ដីខ្សាច់​ក្បែរ​ផ្សារ​ទំនើប Aeon3 ស្ថិតក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

​ភ្លាមៗ​នោះ​កម្លាំង​ជំនាញ​បាន​បន្ត​ការស្រាវជ្រាវ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ឈ្មោះ CHEN CONG អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ EM2676148 ត្រង់ចំណុច អាគារ​ព្រី​នស៍ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​សង្សា​នារី​រងគ្រោះ​) និង​ឈ្នោះ LI HAOHAO ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៣៤​ឆ្នាំ លិខិតឆ្លងដែន​លេខ EB2013601 ត្រង់​ស្ពាន​អាកាស​សង្កាត់​ច​ង្រែ​លើ ខណ្ឌមានជ័យ​។​

​ក្រោយពី​ការសាកសួរ​នាក់​ទាំងពី​រ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​ស្លាប់​នារី​ជនរ​គ្រោះ​ខាងលើ​មែន កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយមាន​ឈ្មោះ YANG KAIXIN ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាន​ជាតិចិន លិខិតឆ្លងដែន EL4710161 (​រត់គេចខ្លួន​) ជា​អ្នករៀបចំ​គម្រោង​សម្លាប់​នារី​ជនរ​គ្រោះ ដោយ​មូលហេតុ​នារី​រងគ្រោះ​បានដឹង​រឿង​សង្ងាត់​របស់​ពួកខ្លួន​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយមាន​កិច្ចសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​​បច្ចុប្បន្ន​ជន​ង្ស័​យ​ទាំងពីរ និង​វត្ថុតាង ដែល​ដកហូត​បាន ត្រូវបាន​នាយកដ្ឋាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕a china kill girl1 a china kill girl2 a china kill girl3 

​