
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5917 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696088 នាក់
ខេត្តកណ្តាល៖ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង) នៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលព្រលប់ពីថ្ងៃទី១១ឧសភាឆ្នាំ២០២៦។
តាមសេចក្តីប្រកាសពត៍មានរបស់ស្នងការដ្ឋាននគរាបើខេត្តកណ្តាលឲ្យដឹងថា៖ក្រោយពីការស្រាវជ្រាវសមត្តកិច្ចបានឃាត់ខ្លួនក្រុងក្មេងទំនើងចំនួន០២នាក់ក្នុងចំណោមជនសង្ស័យ១៥នាក់។ជនរងគ្រោះចំនួន ០២នាក់ ៖
១-ឈ្មោះ វ៉េងឃាង សៀងលិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។-សម្ភារៈខូចខាតមានម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159។
២-ឈ្មោះ ថាន សិលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនសង្ស័យដែលបង្កបញ្ហាមានចំនួនប្រហែល ១៥នាក់ ស្គាល់អត្តសញ្ញាណចំនួន ០៧នាក់៖១-ឈ្មោះ លាង ប៊ុនលាប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ( ឃាត់ខ្លួន )ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន( - )។
២-ឈ្មោះ វឿន ស៊ីវវួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន)ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន( - )។៣-ឈ្មោះ ម៉ី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៤-ឈ្មោះ ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។៥-ឈ្មោះ ថាដា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(គេចខ្លួន)។
៦-ឈ្មោះ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។៧-ឈ្មោះ ឃ្លោក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
*វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ លេខតួ 8072866 ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159 (ជារបស់ជនរងគ្រោះ)។បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យរត់គេចខ្លួនសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវស្វែងរកដើម្បីចំណាត់ការបន្ត។