
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4857 នាក់
ម្សិលមិញ 6785 នាក់
សរុប 19428300 នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី០១ ខែកក្កដា ឆ្នាំ២០២៤នេះកម្លាំងនគរបាលខណ្ឌទួលគោក បាននាំខ្លួនក្រុមជើងខ្លាំងប្រុសស្រីចំនួន ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ពាក់ពន្ធ័បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដបស្រាវាយក្បាលនិងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស)។
កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់នៅចំណុចផ្ទះជួល គ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ពីបទហិង្សានៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដបស្រាវាយក្បាលនិងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស) ។
ជនសង្ស័យរួមមាន៖ ១-ឈ្មោះ លី ហុកឌីណូ ហៅ ឌីណូ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។២-ឈ្មោះ វិជ្ជា ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរវមុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។៣-ឈ្មោះ មុនី ពៅ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាក ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។
រីឯជនរងគ្រោះឈ្មោះ យឹម ដាលីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ហាញមុនជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕