» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4274 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016441 នាក់

ករណី​យ៍​សម្លាប់​ស្រី​មាន​ផ្ទៃ​ព្រោះ​យកទៅ​ដុតចោល​នៅ​អង្គស្នួល​គឺជា​សា​ហាយ​ជនរងគ្រោះ​!

​ខេត្តកណ្តាល​៖​ករណី​ឃាត​-​កម្ម សំ លាប់ នារី​ពោះធំ​៥​ខែ យក​ម៉ូតូ ដុត​សាកសព​ចោល​ក្នុងព្រៃ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៤ និង​ប្រទះឃើញ​សាកសព​នៅវេលា​ម៉ោង​១៨៖៤០​នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​តែមួយ ក្នុងព្រៃ​ខាងជើង​ភូមិ ប្រហែល​១១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​រំលេច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​សម​ត្ត​កិច្ច​បំបែក​ក្តី​បាន​ហើយ​ឃា​.​តករ​មិនមែនជា​ប្តី​ដូច​ការសង្ស័យ​របស់​ម​ហា​ជន​ទេ តែ​ជា​បុរស​ម្នាក់ទៀត ជា​សា​ហាយ​!​។​a kill basit1 

​ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅវេលា​ម៉ោង​១៦៖៣៥​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ ភឹម រតនា ហៅ គាង អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​អំពិល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​មុន​ធ្វើ​សកម្មភាព​ប្រើប្រាស់​ទូរ​សព្ទ័​លេខ ០៩៩ ៩២១១២៩ និង​លេខ ០៦៦ ៦៩១៩១៩ ។​ជនរងគ្រោះ​ឈ្មោះ វ៉េង ថា​រី ហៅ ស្រី​ម៉ី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល (​ស្លាប់​ដោយសារ​រឹ​កក​នឹង​ខ្សែ​អង្រឹង រួច​ចាក់​សាំង​ដុតចោល​)​។

សាកសព​មាន​សភាព​ឆេះ​ប្រហែល​៧០%​។​សម្ភារៈ​បាត់បង់​រួមមាន​៖ ម៉ូតូ​០១​គ្រឿង​ម៉ាក Honda beat ស៊េរី​ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ 1Kl-2859 ពណ៌​ទឹកប៊ិច​លា​យស (​ជា​របស់​ជនរងគ្រោះ​), ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក IPhone 6 ប្រើប្រាស់​ស៊ីម​លេខ ០១៥ ៦៨៤៨០១ (​ជា​របស់​ជនរងគ្រោះ​)​។​​វត្ថុតាង​ចាប់យក​រួមមាន​៖ ទូរ​សព្ទ័​០៣​គ្រឿង​ម៉ាក ណូគា​ចុច​ពិល ម៉ាក OPPO ០២​គ្រឿង ឆ្នាំង​សាក​ទូរ​ស័ព ០២​។ កាបូបស្ពាយ​ពីក្រោយ​ពណ៌​ប្រផេះ ០១, បន្ទះ​សុ​ី​ម​កាត​ស្មា​ត​ប្រើ​រួច​ចំនួន ០៣, ប្រាក់រៀល​២៧០០៛ ប្រាក់​បាត​០២​សន្លឹក ស្មើនឹង​៤០​បាត​។ អាវ​០២​ពណ៌​ក្រហម និង​ពណ៌​ប្រផេះ​ក្រឡា​ឆ្នូត​ដៃ​វែង និង​ខោជើងវែង​០១ ពណ៌​ស្លែ​។ ទឹកអប់ ០១​ដប​។​(​វត្ថុតាង​ខាងលើ​ដកហូត​ពី​ជនសង្ស័យ​ដោយផ្ទាល់​)​។​

​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា កន្លងមក​ជនសង្ស័យ និង​ជនរងគ្រោះ​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ច្រើនលើក​មកហើយ​ដោយ​ភាគី​ប្តី​មិន​បានដឹង​ទេ​។ នៅវេលា​ព្រឹក​ថ្ងៃទី​១៤.០១.២០២៤ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​មក​រួមភេទ​ជាមួយគ្នា ជនរងគ្រោះ​ក៏​ព្រមព្រៀង​មកជួប​ដោយ​ជិះ​ម៉ូតូ​មក​ដោយ​ខ្លួនឯង​។ ជនសង្ស័យ​ក៏បាន មកជួប​ជនរងគ្រោះ​នៅ​ផ្លូវ​៤២ តាម​ការ​ណាត់ ដោយ​ឲ្យ​ប្អូន​ដឹក​ម៉ូតូ​ទៅ និង​បាន​ឈប់​តាមផ្លូវ​ទិញ​ខ្សែ​អង្រឹង​នីឡុង​ពណ៌​ត្រេ​អ៉ី ប្រវែង​ពីរ​ម៉ែត្រ ដាក់​ក្នុង​ហោប៉ៅ​ខោ​ត្រៀម​ទុក​ធ្វើ​សកម្មភាព​។​

​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ​លា​យស ស្លាក​លេខ 1KI-2858 មកជួប​ជនសង្ស័យ ហើយ​បាន​ឌុប​គ្នា​ចូល​ផ្ទះសំណាក់ “​សួគ៌ា​” (​នៅ​ភ្នំ​បាសិត​) ប្រហែល​មួយ​ម៉ោង​រួមភេទ​ជាមួយគ្នា​បានសម្រេច​មួយដង​។ បន្ទាប់មក​ក៏​ចេញ​វិញ ដោយ​ជនសង្ស័យ​ជា​អ្នក​ឌុប​ជនរងគ្រោះ​ចេញពីផ្ទះ​សំណាក់​នោះ​រក​កន្លែង​ដែល​អំណោយផល​ដើម្បី​ធ្វើ​សកម្មភាព​សម្លាប់ រួច​ក៏​ដឹក​គ្នា​មក​កន្លែងកើតហេតុ​ខាងលើ ឈប់​ម៉ូតូ​ជនរងគ្រោះ​អង្គុយលេង​។ មួយសន្ទុះ​ក្រោយមក ពេល​ជនរងគ្រោះ​ភ្លេចខ្លួន កំពុង​អង្គុយ​ចោងហោង​ក្បែរ​ម៉ូតូ ជនសង្ស័យ​ក៏​យក​ខ្សែ​អង្រឹង​ដែល​ត្រៀម​ទុក​ក្នុង​ហោប៉ៅ​ខោ​រួចជាស្រេច មក​ធ្វើ​សកម្មភាព​ទាក់​រឹ​កក​ជនរងគ្រោះ ពីក្រោយ​ហើយ​ទាញ​បង្វិល​ផ្កាប់មុខ​មិន​ឲ្យ​រើ​បម្រាស់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ រួចហើយ​ជនសង្ស័យ​យក​ខ្សែ​ទាក់​ក​ជនរងគ្រោះ​អូស​ចូលទៅ​ក្នុងព្រៃ​ប្រហែល​៣០​ម៉ែត្រ ប្រមូល​ស្មៅ និង​មែកឈើ​ងាប់ៗ​ក្បែរ​នោះ​គ្រប​លើ​សព​ជនរងគ្រោះ រួច​ជិះ​ម៉ូតូ​ជនរងគ្រោះ​ទៅ​ទិញ​សាំង និង​ដែកកេះ នៅ​តូប​លក់​ក្នុងភូមិ យក​សាំង​មក​ស្រោច​លើ​សព​ហើយ​កេះ​ដែកកេះ​ដុត​សព​ជនរងគ្រោះ​តែម្តង ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់​យកទៅលក់​នៅ​ភ្នំពេញ​។​

​ករណី​យ៍​នេះ​ជំនាញ​ស្នងការដ្ឋាន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ (​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​) និង​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ភឹម រតនា ហៅ គាង បាន​នៅវេលា​ម៉ោង​១៦៖៣៥​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ ខ្លួន​ពិតជា​បានរៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ​យក​ម៉ូតូ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ឃាត់ខ្លួន​នៅ មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង និង​កំពុង​បន្ត​នីតិវិធី​។​សរុបទៅ​ឃាតក​ដែលជា​សា​ហាយ​នេះ​បាន​រៀប​គម្រោង​ប្ល​.​ន់​សម្លាប់​យក​ម៉ូតូ​ហុងដា​បី​ត​ពណ៌​ខៀវ​លា​យស មក​លក់​នៅ​ភ្នំពេញ​។​a kill basit a kill basit2