» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12062 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702233 នាក់

មន្ទីរពិសោធន៍ DNA ដំបូង​គេ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដាក់​ឲ្យ​ដំណើរការ​


​ភ្នំពេញ​៖ មន្ទីរពិសោធន៍ DNA ដំបូង​គេ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ ។​a dna cenetr 

​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត ឲ្យ​ដឹងថា មន្ទីរពិសោធន៍​នេះ​ត្រូវបាន​បង្កើតឡើង ក្រោម​កិច្ចសហការ​ស្អិតរ​មួ​ត​រវាង​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស និង​វិទ្យាសាស្ត្រ ជាមួយ​ការិយាល័យ​សម្របសម្រួល​ការអនុវត្ត​ច្បាប់​កម្ពុជា​-​ចិន និង​ដោយ​ទទួលបាន​ការគាំទ្រ​ពី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​»​។​​មន្ទីរពិសោធន៍ DNA នេះ​មាន​តួនាទី​យ៉ាងសំខាន់ ដែល​ជួយ​ដល់​ការងារ​ជាច្រើន ដូចជា​៖* ជួយ​កំណត់ ឬ​បញ្ជាក់​អត្តសញ្ញាណ​របស់​ជនល្មើស និង​ជនរងគ្រោះ​* បញ្ជាក់​ការទំនាក់ទំនង​រវាង​ជនល្មើស និង​ទីកន្លែង​កើតហេតុ​* ជួយ​កំណត់​ការទំនាក់ទំនង​សាច់ញាតិ ឬ​ឪពុក​ម្តាយបង្កើត​.។

ជួយ​ព​ន្លឿ​ន​ក្នុងការ​ស៊ើបអង្កេត​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​* កំណត់​ភស្តុតាង​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​សម្រាប់​វិស័យ​យុត្តិធម៌​* ជួយ​សម្រួល​ក្នុងការ​កាត់បន្ថយ​ការចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង​ដាក់បន្ទុក​* ជួយ​សម្រួល​ដល់​ការសម្រេចសេចក្ដី​របស់​ស្ថាប័ន​តុលាការ​ជាដើម​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បានស្នើ​ឲ្យ​មានការ​គាំទ្រ​បន្តទៀត​ពី​សំណាក់​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​» ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ​ក្នុង​ការធ្វើ​កោសល្យ​វិ​ច្ច័​យ បម្រើ​ឲ្យ​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​។ 

នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើ​ការណែនាំចំពោះ​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស និង​វិទ្យាសាស្ត្រ​នូវ​កិច្ចការ សំខាន់ៗ​មួយចំនួន ដូចខាងក្រោម​៖*​ទី​១៖ បន្ត​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​ជំនាញ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៅតាម​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត រៀងរាល់​៦​ខែម្តង​*​ទី​២៖ បន្ត​បណ្តុះបណ្តាល​ជំនាញ DNA ដល់​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន និង​មន្ត្រី​នៃ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ស្របតាម​កម្មវិធី​រប​ស់​នាយកដ្ឋាន ឬ​តាម​សំណើ សំណូមពរ របស់​ស្នងការដ្ឋាន​។*​ទី​៣៖ បន្ត​ការសហការ​ជាមួយ​ការិយាល័យ​សម្របសម្រួល​ការអនុវត្ត​ច្បាប់​កម្ពុជា​-​ចិន និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​» រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​មុខជំនាញ DNA និង​អភិវឌ្ឍ​មន្ទីរពិសោធន៍ DNA របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​

*​ទី​៤៖ រៀបចំ​កសាង​ឃ្លាំង​ផ្ទុក​ទិន្នន័យ DNA (DNA Database) ឲ្យ​បាន​ស្របតាម​និយាម និង​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ក្នុងការ​រក្សាទុក​ទិន្នន័យ DNA។*​ទី​៥៖ រួមគ្នា​ថែរក្សា​មន្ទីរពិសោធន៍ DNA និង​ឧបករណ៍ សម្ភារ​ជំនាញ ឲ្យ​បាន​គត់មត់ ទុកជា​ឧ​ត្ត​ម​ប្រយោជន៍ បម្រើ​ការងារ​កោសល្យ​វិ​ច្ច័​យ​*​ទី​៦៖ ត្រូវ​ចូលរួម​សហការ​គ្រប់​ករណី​បទល្មើស​ព្រហ្មទណ្ឌ ដើម្បី​ប្រមូល​ភស្តុតាង កំណត់ អត្តសញ្ញាណ​ជនសង្ស័យ បម្រើ​ឲ្យ​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​៕a dna center a dna center1 a dna center2 

​