» ​កម្ពុជា​អរគុណ​អាមេរិក​រឿង​យក​ពន្ធគយ​នាំចូល​ត្រឹម​៣៦​ភាគរយ​និង​សន្យា​តស៊ូ​បន្ទាប់ពី​ត្រាំ​បើកផ្លូវ​! » “​រុក្ខទិវា ៩​កក្កដា​” នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សក​ម្ម​ជន​អំពាវនាវ​សុំ​ជួយទប់​ស្គា​ត់​ការបំផ្លាញ​ » ថៃ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​ដែល​រឹបអូស​គ្រឿងញៀន​ជាង​១០០​តោន​ជាប់សង្ស័យថាជាប្រទេសឆ្លងកាត់ » រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 307 នាក់

ម្សិលមិញ 9098 នាក់

សរុប 17065850 នាក់

ក្មេងស្រី​ជនជាតិ​គ្រឹ​ង​ម្នាក់​ត្រូវបាន​ជន ល្មោភកាម​ចាប់រំលោភ​ពេល​នាំ​ប្អូន​ដើរកាត់​ចម្ការ​មក​ផ្ទះ


​រតនៈគិរី​៖​កុមារី ជនជាតិ​គ្រឹ​ង​អាយុ​៩​ឆ្នាំ​ម្នា​ក់រង​ការរំលោភ​ផ្លូវភេទ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ ពេល​នាំ​ប្អូន​ដើរកាត់​ចម្ការ​មក​ផ្ទះ​ដោយសារ​ចាំ​ឪពុកម្តាយ​យូ​។​a bay rap 

​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូរ​ជុំរ បាន​ឲ្យ ដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​គ​ទ អាយុ​៩​ឆ្នាំ ជនជាតិ​គ្រឹ​ង ជា​សិស្ស​ថ្នាក់បឋមសិក្សា​ត្រូវ​ជនល្មើស​ចាប់ រំលោភ​នៅ​ចំណុច​ចំការ​ដំឡូង​មី​ខាងត្បូង​ភូមិ​ធួ​យ ស្ថិតនៅ​ភូមិ​ធួ​យ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ​។​

សមត្ថកិច្ច​បាន​សួរនាំ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​នៅ​មុនពេល​កើតហេតុ​នោះ​ឪពុកម្តាយ​បាន​ទុក​នាង​និង​ប្អូនស្រី​ម្នាក់ទៀត​អាយុ​២​ឆ្នាំកន្លះ អោយនៅ​ចាំ​ខ្ទម​ក្នុង​ចំការ​តែ​ពីរ​នាក់​បងប្អូន​ដោយ​ម្តាយ​និង​ឪពុក​ជិៈ​ម៉ូតូ​មក​ផ្សារ​បាន​លុង​ដើម្បី​ទិញ​គ្រឿង​បរិភោគ​។ ពេល​ឪពុកម្តាយ​ចេញផុត​ក្មេងស្រី​រងគ្រោះ​នឹង​ប្អូនស្រី នាង​ចាំ​ឪពុកម្តាយ​យូរពេក​បានចេញ​ពី​ខ្ទម​ចំការ​ដើម្បី​ត្រឡប់ទៅផ្ទះ​វិញ​បាន​ប្រហែល​៥០០​ម៉ែត្រ​ក្នុង​ចំការ​ដំឡូង​មី​មួយ​ជា​តំបន់​ដាច់ស្រយាល​គ្មាន​ផ្ទះ​អ្នកភូមិ​នោះទេ ស្រាប់តែ​លេចមុខ​ជនល្មើស​ម្នាក់​ជិៈ​ម៉ូតូ​ម៉ាក​សង់​ការ៉េ​ពណ៌​ស្លា​ទុំ​ស្លៀកខោ​កា​ប៊ូ​យ អាវយឺត​ពណ៌​ខ្មៅ និង​កអាវ​មាន​មួក មាឌ​រាង​ខ្ពស់ សំ​បុល​ខ្មៅ ថែមទាំង​ដុះ​ពុកមាត់​ស្រ​ម៉ូ​ម​។​

​ក្មេងស្រី​រងគ្រោះ​បានបញ្ជាក់ ថា​បាន​ដើរ​ពីរ​នាក់​បងប្អូន​ក្នុង​ដៃ​នាង​មាន​កាន់​ក្រ​ម៉ា​មួយ បុរស​នោះបាន​ឈប់​ម៉ូតូ​ហើយ​ចាប់​ក្មេងស្រី​រងគ្រោះ​យក​ក្រ​ម៉ា​របស់​ក្មេងស្រី​ចងដៃ​ជាប់​ហើយ​អូស​ចូល​ព្រៃ​ដំឡូង​មី​រំលោភ​នាង​រហូត​បានសម្រេច​ក្រោយពី​រំលោភ​រួច​បុរស​ជនល្មើស​នោះបាន​ជិះ​ម៉ូតូ​គេចខ្លួន​បន្តទៅ​មុខ​បាត់​។​ក្មេងស្រី​រងគ្រោះ​មិនមាន​ការរង​វ៉ៃ​ដំ​ពី​បុរស​នោះទេ​គ្រាន់តែ​រំលោភ​បានសម្រេច​តែប៉ុណ្ណោះ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ចាប់​ជនសង្ស័យ​ខាងលើ​យកមក​ផ្ត​ន្ទ​ទា​ទោស​តាមច្បាប់​។​a bay rap1