» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7599 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697770 នាក់

លោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី កំពុង​សប្បាយ​ដៃ​ក្នុង ការប្រមូល​លាភ​សក្ការ​: យ៉ាង​ស្ងៀមស្ងាត់ !


​ខេត្តព្រៃវែង​៖ អាជីវករ និង​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ស្រូវ​ចូលទៅ​ប្រទេស​វៀតណាម​បានអោយដឹងថា​: លោក​វរសេនីយ៍ ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី បានដាក់​ពង្រាយ មន្ត្រីនគរបាល​ក្រោម​ឱវាទ និង​ប្រើ​ជន​សុ​ី​វិល​ឱ្យ​ដើរ​ប្រមូល​លុយ​ពី​រថយន្ត​ដឹក ស្រូវ​ចូលទៅ​លក់​នៅ​ប្រទេស​វៀតណាម​ក្នុង​១​ជើងៗ​ចំនួន ៣០.០០០​មុ​ឺ​ន​រៀល​ជា​កំហិត និង​គាប​យកលុយ​ពី​ជនជាតិ​វៀតណាម​ដែល​ចេញ​ចូលមក លេងល្បែង​សុ​ី​សង នៅក្នុង​កាស៊ីណូ​777 ក្នុង​ម្នាក់ៗ​ចាប់ ពី​៣០​ម៉ឺន​ដុង​ទៅ ៥០ ម៉ឺន​ដុង ( លុយ​វៀតណាម ) ក្រោម​រូប ភាព​បិទ​ភ្នែក​បោយ​ដៃ បើកភ្លើង​ខៀវ​អោយ​មេខ្យល់​នាំ​ជនជាតិ​វៀតណាម ជិះទូក​វាង​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ដើម្បី​ចេញចូល​ឆ្លងដែន មក លេងល្បែង​ក្នុង​កាស៊ីណូ 777 ដោយ​ពុំមាន​ការត្រួតពិនិត្យ លើ​លិខិតស្នាម ឬ​ប៉ាស្ព័រ​អ្វី​ឡើយ ។​a gate chakrey1 

​ប្រភពពី​ក្រុមអាជីវករ​បានអោយដឹង​ថា : ជា​រៀងរាល់​លើក​នៃ​ការដឹកជញ្ជូន​ស្រូវ យកទៅលក់​អោយ​ឈ្មួញ​វៀតណាម តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ស្ថិត​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង គឺ​ត្រូវ​បង់លុយ​អោយ​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ចំនួន​៣០.០០០​មុ​ឺ​ន​រៀល​ជា កំហិត និង​បង់​ឱ្យ​បេន​ចំនួន ១០.០០០​មុ​ឺ​ន​រៀល សរុប ១​ជើង​បង់អស់ ៤០.០០០​មុ​ឺ​ន​រៀល មិនអាច​តថ្លៃ​បានជា​ដាច់ខាត ក្នុង ១​ថ្ងៃៗ​មាន​រថយន្ត​ដឹកស្រូវ រាប់សិប​គ្រឿង​បាន​ដឹកជញ្ជូន​ស្រូវ​ពី​បណ្ដា​ខេត្ត​នានា ដើម្បី​យកមក​លក់​ឱ្យ​ឈ្មួញ​វៀតណាម នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ ចក្រី​យ៉ាង​គគ្រឹកគគ្រេង ។​

​លោក​វរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា បាន​កាន់តំណែង​ជា​នាយ​ប៉ុស្តិនគរបាល អន្តោ ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ឡើង​ដុះ​ស្លែ​ហើយ ។ ប្រភពព័ត៌មាន បាន​បន្ត​អោយដឹងថា : សព្វថ្ងៃនេះ ប៉ូលិស​ប្រើ​ជន​ស៊ីវិល​ឈ្មោះ ណា​ង ឱ្យ​ដើរ​ប្រមូល​សេដ្ឋកិច្ច​ចូល​ហោ​ប៉ាវ តាមរយៈ​លោក យិន ឡងឌី នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ។ ក្រៅពី​យកលុយ​ពី​ការដឹកជញ្ជូន​ស្រូវ ពី​កសិករ​ខ្មែរ ក៏​ប៉ូលីស​អន្តោ ប្រវេសន៍​បាន​យក​លិ​យ​ពី​ពួក​ជនជាតិ​វៀតណាម ដែល​ចូលមក​លេងល្បែង​សុ​ី​សង​ក្នុង​កាស៊ីណូ​777 គឺ​ត្រូវ​បង់លុយ​ឱ្យ​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី យ៉ាង​ទៀងទាត់ ទើប​អាច​ជិះទូក​ឆ្លង ដែន វាង​ច្រកទ្វារព្រំដែន​អន្តរជាតិ​មកលេង​ល្បែង​ដោយ​សេរី គឺ​ត្រូវ​បង់លុយ​ឱ្យ​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ក្នុង​ម្នាក់ៗ​ចាប់ពី ១០​ម៉ឺន ដុង​ទៅ ២០​ម៉ឺន​ដុង​លុយ​វៀតណាម ។

ក្នុងនោះ​បើ​ជនជាតិ​វៀតណាម ដែល​នៅ​ឆ្ងាយ​ពី​ព្រំដែន ឬ​ខេត្ត​ផ្សេងៗ ហើយ​ឆ្លងដែន​មក លេងល្បែង​នៅកាស៊ី​ណូ​777 លើដី​ខ្មែរ ក្នុង ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ គឺ​ត្រូវ​បង់លុយ​អស់ ចាប់ពី​៣០​ម៉ឺន​ដុង​ទៅ ៥០​ម៉ឺន​ដុង “​លុយ​វៀតណាម​” សម្រាប់​ម្នាក់ ៗ​ទើប​ពួកគេ អាច​ជិះទូក​ចេញចូល​ឆ្លងដែន ពី​វៀតណាម​~ កម្ពុជា និង​ពី​កម្ពុជា​~ ទៅ​វៀត ណា​ម ដោយ​វាង​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​បាន​យ៉ាង​រលូន​រាល់ថ្ងៃ ។ ជុំវិញ សេចក្តី​រាយ ការណ៍​ព័ត៌មាន​ខាងលើ នេះ អង្គភាព គេហទំព័រ មាតុភូមិ ពុំ​អាច​ស្វែងរក​លេខ​ទូរស័ព្ទ លោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ដើម្បី​បកស្រាយ​បំភ្លឺ​បានទេ ។ អង្គភាព​យើង ស្វាគមន៍​ជានិច្ច​នូវ​ការបកស្រាយ​បំភ្លឺ​ព័ត៌មាន ពី​គ្រប់ភាគី​ពាក់ព័ន្ធ តាមរយ​: ទូរស័ព្ទ : 012 953 824 / 016 953 222 / 088 55 34 100a gate chakrey2 a gate chakrey3 

​