» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5185 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695356 នាក់

រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ

 

កំពង់ឆ្នាំង៖ ក្រោយមហាជនមានការចាប់អារម្មណ៍ និងងឿងឆ្ងល់ជាខ្លាំងចំពោះតម្លៃបង្គោលភ្លើងសូឡាមួយដើម មានតម្លៃរហូតដល់ ៨លានរៀល នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយដាក់ការសង្ស័យថា តម្លៃនេះហាក់មានភាពមិនប្រក្រតីនោះ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១១សីហា២០២៦ លោក ស៊ុន សុវណ្ណារិទ្ធិ បានចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យជាក់ស្តែង។a light chnang4 

សូមបញ្ជាក់ថាថ្មីៗនេះមានលេចនូវព័ត៌មានពាក់ព័ន្ធនឹងតម្លៃបង្គោលភ្លើងសូឡា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម និងបង្កឱ្យមានការលើកឡើងជាច្រើនពីសាធារណជន ជាពិសេសពាក់ព័ន្ធនឹងការសង្ស័យមានអំពើពុករលួយក្នុងគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋាន។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានទទួលស្គាល់ថា លោកបានឃើញការរិះគន់ និងការចោទសួររបស់ប្រជាពលរដ្ឋលើករណីនេះ ហើយបានណែនាំឱ្យមន្ត្រីជំនាញចុះទៅសាកសួរ និងប្រមូលព័ត៌មានបន្ថែម ដើម្បីឱ្យដឹងច្បាស់ពីស្ថានភាពជាក់ស្តែង។

លោកអភិបាលខេត្តបានលើកឡើងថា តាមការយល់ឃើញតម្លៃ ៨លានរៀលសម្រាប់បង្គោលភ្លើងសូឡាមួយដើម ហាក់មិនសមទំនងគ្នា ប៉ុន្តែថា មុននឹងចាត់វិធានការយ៉ាងណា លោករង់ចាំលទ្ធផលពីការចុះពិនិត្យ និងសាកសួរជាមុនសិន។

ចំណែកគម្រោងដាក់បង្គោលភ្លើងសូឡានៅតាមមូលដ្ឋាននេះ ត្រូវបានអភិបាលខេត្តបញ្ជាក់ថា ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលអាជ្ញាធរឃុំ-សង្កាត់មានតួនាទីទទួលខុសត្រូវលើដំណើរការដេញថ្លៃ និងតាមដានការអនុវត្តជាមួយម្ចាស់ជំនួយ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងទៀតថា ក្រុមការងារនឹងប្រមូល និងពិភាក្សាលទ្ធផលនៃការចុះពិនិត្យនៅថ្ងៃទី១២ ខែសីហា ហើយអាជ្ញាធរខេត្តនឹងពិចារណាចាត់វិធានការបន្ត ប្រសិនបើរកឃើញភាពមិនប្រក្រតីពាក់ព័ន្ធនឹងគម្រោងនេះ។លោក ស៊ុន សុវណ្ណារិទ្ធិ បាន រំពឹងថានឹងទទួលបានលទ្ធផលនៅថ្ងៃទី១២ ខែសីហា។

លោកបានបញ្ជាក់បន្ថែមថា ការដាក់បង្គោលភ្លើងតាមមូលដ្ឋាន ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលអាជ្ញាធរឃុំ-សង្កាត់ជាអ្នកទទួលខុសត្រូវលើការងារដេញថ្លៃ និងតាមដានការអនុវត្តគម្រោងជាមួយអ្នកទទួលការ។

ដូច្នេះ ដើម្បីបញ្ជាក់ពីភាពជាក់ស្តែងពាក់ព័ន្ធនឹងគម្រោងនេះ អាជ្ញាធរខេត្តត្រូវការពេលវេលាចុះពិនិត្យ និងសាកសួរព័ត៌មានបន្ថែម។ លោក ស៊ុន សុវណ្ណារិទ្ធិ បានអះអាងថា ក្រុមការងារនឹងបើកកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលដែលទទួលបាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មុននឹងសម្រេចចាត់វិធានការបន្ត។

ករណីនេះនៅមិនទាន់អាចសន្និដ្ឋានថា មានអំពើពុករលួយ ឬការប្រព្រឹត្តខុសប្រក្រតីណាមួយនៅឡើយទេ រហូតទាល់តែមានលទ្ធផលពិនិត្យ និងការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ។ ចំណុចសំខាន់នៅពេលនេះ គឺការពិនិត្យឱ្យបានច្បាស់ថា តម្លៃ ៨លានរៀលនោះ គឺចំណាយទៅលើបង្គោលភ្លើងសូឡាមួយដើម តើមានបំពាក់សម្ភារៈអ្វីខ្លះ ដែលធ្វើឲ្យការចំណាយខ្ពស់បែបនេះ។

ទោះបីយ៉ាងណាមហាចនមិនទាន់ជឿទាំងស្រុងលើការអះអាងរបស់លោកអភិបាលខេត្តទេព្រោះលោកមេឃុំទឹកហូត ស្រុករលាប្អៀរបានការបំភ្លឺករណីយ៍នេះជូនលោកអភិបាលខេត្តហើយ។ចឹងបើគិតតាមភាសានយោបាយច្បាស់ជាពិបាករកបទល្មើសគុបគិតគ្នាស៊ីលុយគម្រោងឃុំសង្កាត់លើលែងតែគេព្រលែងករណីយ៍ឲ្យអង្គភាពប្រឆាំងអំពើពុករលួយលូកដៃតែប៉ុណ្ណោះ?៕a light chnang a light chnang1 a light chnang3 a light chnang5 a light chnang6