» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9341 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699512 នាក់

សាំង​និង​ទំនិញគេចពន្ធ បង់ពន្ធ​មិន​គ្រប់ សម្រុកចូល​ស្រុក​ខ្មែរ​តាម​ច្រក​ផ្លូវទឹក និង​ច្រក​ផ្លូវគោក​ក្រោម​អំណាច​លោក​ទុំ​ណូ​មេ​គយ​ខេត្តកោះកុង​

​ខេត្តកោះកុង​៖​ក្រុម​ឈ្មួញ​ធំៗ​បាន​សម្រុក​នាំ​ទំនិញគេចពន្ធ សាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ និង​ច្រក​គោក​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តកោះកុង ក្រោម​វត្តមាន​មេ​សាខាគយ​ខេត្តកោះកុង គឺ​បុគ្គល ទុំ ណូ​ដែល​ទើបនឹង​ផ្លាស់​មកពី​ខេត្ត​សីហនុ និង​បក្ខពួក​។a custom tumno2

ក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​ពី​ប្រទេស​សៀម ឆ្លងកាត់​ខេត្តកោះកុង បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថាបើ​លោក ទុំ ណូ​មេ​គយ​មិន​បិទ​ភ្នែក​ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំ​ទំនិញ​មាន​សាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ និង​ច្រក​គោក មិនអាច​ធ្វើកើត​ឡើយ​។ មាន​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុមអាជីវករ​ដែល​ដឹកទំនិញ​តាម​ច្រក​ផ្សេងៗ​ជាច្រើន​ឆ្លងកាត់​ខេត្តកោះកុង ត្រូវបាន​កូ​ចៅ​លោក​ទុំ​ណូ​ដាក់កុង​ត្រូល​ជម្រឹត​យកលុយ​តាមតែ​ទំនើងចិត្ត​នៅ​ចំណុច​ឃុំ​អណ្តូងទឹក ផ្លូវជាតិ​លេខ​៤៨ ស្រុកស្រែ​អំបិល ។​

​ក្នុងតួនាទី​ជា​មេ​សាខាគយ​ខេត្តកោះកុង​លោក​ទុំ​ណូ​មានអំណាច​គ្រប់គ្រង​ទៅលើ​ការិយាល័យ​គយ​ជាច្រើន​កន្លែង​នៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម កំពង់ផែ​ស្រែអំបិល កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយស្រួល​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្រទេស​សៀម​។ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ ចំណីអាហារ​ខូចគុណភាព​ត្រូវបាន​គេ​រាយការណ៍​ថា​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម យ៉ាង​រលូន​ដោយ​គ្មាន​ការឆែកឆេរ និង​រឹត​ប​ន្ទឹ​ង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ​។

​តាម​ការអះអាង​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ដែល​បម្រើកា​ងារ​តាម​ច្រក​ប្រមូល​ពន្ធគយ​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ ឬ​មិន​គ្រប់​ដែល​នាំចូល​ពី​ប្រទេស​សៀម មានដូចជា ស្រា​បៀរ​ជាច្រើន​ប្រភេទ ភេសជ្ជៈ​កំប៉ុង ឬ​ដប គ្រឿងសំណង់ ទំនិញ​ចាប់ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។ បើតាម​ការបង្កា​ប់ប​ញ្ជា​យានយន្ត​ដឹកទំនិញ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤៨​ត្រូវ​បង់ លុយ​ចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​, រថយន្ត​ធំ​ដឹកទំនិញ​ត្រូវ​បង់លុយ​ពី​២០​ម៉ឺន​រៀល ឡើងទៅ បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅ ។​

​ក្រុម​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​ទ្រាំ​នឹង​ទង្វើ​គាបសង្កត់ ជម្រិត​ទារលុយ​លើ​តុ​ក្រោម​តុ​ពី​មន្ត្រី និង​ភ្នាក់ងារ​គយ​ក្រោម​ការគ្រប់គ្រង​នៃ​បុគ្គល ទុំ ណូ បានធ្វើការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង​, លោក គុណ ញឹម​មេ​ធំ​លោក​ទុំ​ណូ គួរតែ​បើក​ការស៊ើបអង្កេត​មួយ​ឲ្យ​បាន​ស៊ីជម្រៅ​តាមតែ​អាចធ្វើ​ទៅបាន ទប់ស្កាត់ និង​កាត់បន្ថយ​អំពើពុករលួយ និង​ការ​ជម្រិត​ទារប្រាក់​លើ​តុ​ក្រោម​តុ​ទៅលើ​ក្រុម​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកទំនិញ​ឆ្លងកាត់​ខេត្តកោះកុង នេះ​ជាបន្ទាន់​ផង​ដើម្បី​បញ្ចៀស​ការបាត់បង់​ចំណូល​រដ្ឋ​។​​សូមបញ្ជាក់ថា​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ​កាលពី ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​ត្រូវ​ផ្លាស់​ចេញទៅ​បម្រើ​ការងារ​នៅ​កន្លែង​ថ្មី ដែល​បច្ចុប្បន្ន​ខត្ត​កោះកុង​។​a custom tumno3 a custom tumno5 

​