» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 328 នាក់

ម្សិលមិញ 4820 នាក់

សរុប 18322212 នាក់

លោកហេង​យ៉ុង​និស្សិតខ្មែរនៅអាមរិកទាលុយពីលោកដួង​អក្ខ​រ៉ា​ករណី​យ៍​ចេញ​ស្សែក​ស្អុយ​ ​

 

​ភ្នំពេញ​៖ តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក​ហេង​យ៉ុង​បា​នស​សេរ​ថា​៖​ខ្ញុំ​សូម​បង្ហោះ​ផ្ញើរ​ជា​សាធារណៈ​ជូន​លោក ដួង​អក្ខរា និង​អ្នកស្រី ហេង​ច័​ន្ទ្រ​សោភា ភរិយា​របស់លោក ឱ្យបាន​ជ្រាប​ពី​ទឹកចិត្ត​មេត្តា និង​អភ័យ​របស់ខ្ញុំ ដែលជា​ជនរងគ្រោះ​ក្រោម​អំពើ​ឆបោក​របស់​អ្នក​ទាំងពីរ មុន​ដាច់​ឆ្នាំ​២០២៤!​។​​បើ​លោក​ពិតជា​កូនប្រុស​ដើមទ្រូង​៥​ហត្ថ និង​ប្រកបដោយ​គុណធម៌​ពិតប្រាកដ​មែន​! សូម​លោក​សបញ្ជាក់​ឱ្យ​សង្គម​កម្ពុជា​បានឃើញ ដោយ​ចូលខ្លួន​ទទួលខុសត្រូវ​សងលុយ​ញើស​ឈាម​របស់ខ្ញុំ​សរុប​ដែល​លោក​បាន​ឆបោក​ពី​ខ្ញុំ​ទៅ និង​បានចេញ​សែក​ស្អុយ​ចំនួន​ទឹកប្រាក់ $46,000 ត្រឡប់​មកឱ្យ​ខ្ញុំ​វិញ​គ្រប់​ចំនួន កំណត់​ត្រឹម​ថ្ងៃទី​១២ ខែ​១២ ឆ្នាំ​២០២៤ ខាងមុខនេះ​ជា​កំ​ហឹ​ត ។​a dourng akhara2 

លោកហេងយ៉ុងឲ្យដឹងថា៖​ពី​ខែធ្នូ ឆ្នាំ​២០២២ រហូតមកដល់ ខែធ្នូ ឆ្នាំ​២០២៤ គឺ​គម្រប់​រយៈពេល​២​ឆ្នាំ ដែល​លោក​បាន​ឆបោក​លុយ​កម្លាំង​ញើស​ឈាម​ស្រស់ៗ​របស់ខ្ញុំ និង​បានចេញ​សែក​ស្អុយ​ធ្វើឱ្យ​ខ្ញុំ​ទាល់ច្រក​ប្រឈម​បញ្ហា​ជាច្រើន​អនេក ។ រយៈពេល​២​ឆ្នាំ​មកនេះ សម្រាប់​មនុស្ស​ល្អ​សុចរិត មានចិត្ត​ស្មោះត្រង់ នោះ​គឺ​វា​គ្រប់គ្រាន់​ឱ្យគេ​អាច​រក​សន្សំ​រក្សា​លុយ​គ្រប់​ចំនួន​សម្រាប់​សង​មក​ម្ចាស់​លុយ​វិញ​ហើយ ។​​ត្រឹម​ថ្ងៃទី​១២ ខែ​១២ ឆ្នាំ​២០២៤​នេះ ប្រសិនបើ​លោក​ព្រម​សងលុយ​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ​ដែល​លោក​បាន​ឆបោក​ពី​ខ្ញុំ​ទៅ ប្រគល់​ត្រឡប់​មកឱ្យ​ខ្ញុំ​វិញ​គ្រប់​ចំនួន នោះ​ខ្ញុំ​នឹង​បំភ្លេចចោល​រាល់​ការឈឺចាប់ និង​អំពើអាក្រក់​ទាំងឡាយ​ដែល​លោក​បានធ្វើ​ចំពោះ​ខ្ញុំ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​ភាគី​ទាំងពីរ​ត្រូវ​ព្រម​ទម្លាក់ចោល និង​បញ្ចប់​រាល់​ការដេញដោល​ទាំងឡាយ​ពី​អតីតកាល ។ ខ្ញុំ​មាន​នីតិវិធី​ក្នុងការ​ដោះស្រាយ​ករណីនេះ​ដោយ​សន្តិវិធី​នៅក្រៅ​ប្រព័ន្ធតុលាការ (​សម្រាប់តែ​មុន​ថ្ងៃទី​១២ ខែ​១២ ឆ្នាំ​២០២៤​ប៉ុណ្ណោះ​) ឱ្យតែ​លោក​មាន​សុ​ឆន្ទៈ និង​ឈប់​បន្ត​ប្រើ​ល្បិចកល​គេចវេស ។​

​ខ្ញុំ​ជា​មនុស្ស​រក្សាសីល​៥ អ្វីដែល​ខ្ញុំ​និយាយ ខ្ញុំ​មិន​លេបសម្ដី​វិញ​ឡើយ​! សារ​បង្ហោះ​ជា​សាធារណៈ​នេះ​មាន​សាធារណជន និង​មន្ត្រីៗ​រាជរដ្ឋាភិបាល​ដែលជា friends របស់ខ្ញុំ​ចូលរួម​ធ្វើជា​សក្ខីកម្ម​ផងដែរ ។ កូនប្រុស​ដើមទ្រូង​៥​ហត្ថ មិនមែនជា​អណ្ដើក​ក្នុង​ស្នូក​ទេ​! ខ្ញុំ​មាន​ចេតនា​ចង់​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី​នៅក្រៅ​ប្រព័ន្ធតុលាការ ហើយ​នេះ​គឺជា​ដំណោះស្រាយ​តែមួយគត់ (​គ្មាន​ការចរចា ឬ​ការបង្កើត​លេស​ផ្សេង​មក​ជំនួស​ទេ​) ។ ប៉ុន្តែ​ប្រសិនបើ​លោក​នៅតែមាន​ចិត្ត​អា​ស្មិ​មានះ និង​លោភលន់​ចង់​សន្សំរឿង​ច្រើន ហើយ​ចង់​គេចវេស​មិន​ព្រម​សងលុយ​ញើស​ឈាម​របស់ខ្ញុំ​វិញ​ទេ អ៉ី​ចឹ​ង​នោះ​អំណឹះតទៅ លោក​ក៏​នឹង​គ្មាន​សូម្បីតែ​១​កូន​ឱកាស​បាន​សុំ​ការ​អភ័យទោស​ពី​ខ្ញុំ​ដែរ ។ កម្ម​ពៀរ​វេរា​មួយ​នេះ​លោក​ជា​អ្នក​ចង ហើយ​លោក​ក៏ត្រូវ​តែ​ជា​អ្នក​ស្រាយ​ឱ្យបាន​ទាន់ពេលវេលា ។​សូមបញ្ជាក់ថា​សារបាន​នៃ​ការចេញ​ស្សែក​ស្អុយ​នេះ​លោក​ហេង​យ៉ុង​បាន​ឲ្យ​ដឹងថា​៖

​ដោយសារ​តែមាន​ពុក​ម៉ែ​បងប្អូន​បាន​ឆាត​មក​សួរនាំ​ចង់ដឹង​សុខទុក្ខ​ផង និង​អំពី​ករណី​អយុត្តិធម៌​របស់ខ្ញុំ​ផង ខ្ញុំបាទ​សូម​ទម្លាយ​នូវ​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ភ្នំពេញ ដែល​បានសម្រេច​ចោទប្រកាន់​បុគ្គល ដួង អក្ខរា កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ កន្លងទៅនេះ តែ​មិន​ត្រូវបាន​អនុវត្ត​ទោស ។ ករណី​លោក លី សា​ម៉េ​ត និង​លោក ដួង តារា ត្រូវបាន​សាលាដំបូង​ភ្នំពេញ​ចោទប្រកាន់​ក្រោយ តែ​ករណី​បុគ្គល ដួង អក្ខរា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​មុន តែ​បុគ្គល​នេះ​មិន​ត្រូវបាន​អនុវត្ត​ដោយ​ផ្តន្ទាទោស​ឡើយ ដោយសារ​៖

១. ជំនួស​ដោយ​ការចូល​ខ្លួន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​តាម​ការសម្រេច​របស់​សាលាដំបូង​ភ្នំពេញ បុគ្គល​រូបនេះ​បាន​ប្រើ​លុយ​ជួល​មេធាវី​ប្ដឹង​ខ្ញុំ​បក​ឡើង​សាលាឧទ្ធរណ៍​ភ្នំពេញ ដើម្បី​អូសបន្លាយ​ពេលវេលា​ផង និង​ដោយសារ​…២. បុគ្គល​អន្ធពាល​រូបនេះ​អាងខ្នង​មាន​ខ្សែរយៈ​ជិតដិត​ជាមួយ​មន្ត្រីៗ​ជាន់ខ្ពស់​មួយចំនួន​នៅ​ក្រសួងយុត្តិធម៌ និង​មន្ត្រី​ក្រឡាបញ្ជី​នៅ​សាលាឧទ្ធរណ៍​ដែល​ធ្លាប់​ដើរហើរ​ចាយលុយ​ស៉ី​ផឹក​សប្បាយ​ជាមួយគ្នា ។ (​ខ្ញុំ​សុំ​មិនទាន់​ទម្លាយ​ទេ តែបើ​ពុក​ម៉ែ​បងប្អូន​ចង់​តាមដាន​ដើម្បី​ជ្រាប អាច​តាមដាន​បាន​ដោយ​ងាយស្រួល​) ។​

៣. ដោយសារតែ​ខ្ញុំ​ជា​រាស្ត្រ​ទន់ខ្សោយ​ស្លូតត្រង់ គ្មាន​ខ្សែ គ្មាន​ខ្នង និង​គ្មាន​លុយ​បុក​សម្រុក​លើ​រឿងក្ដី​នេះ​ដូច​គេ ម្យ៉ាង​ខ្ញុំ​កំពុង​ប្រឈម​នឹង​ការខ្វះខាត​លុយ​ដើម្បី​បង់ថ្លៃ​ការបន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​ការរស់នៅៗ​ញ៉ូ​វ​យ៉​ក​ផង ម្យ៉ាង​ក៏​ខ្ញុំ​គ្មាន​ឆន្ទៈ​ចង់​ធ្វើ​ទង្វើ​គ្មាន​សីលធម៌​ដូច្នេះ​ដែរ ទើប​រឿងក្ដី​នៅ​សាលាឧទ្ធរណ៍​មួយ​នេះ​ត្រូវបាន​ទុកឱ្យ “​រង់ចាំ​សិន​” រង់ចាំ​សេចក្ដីសម្រេច​របស់​តុលាការ “​តាម​នីតិវិធី​” ដែល​កា​រង់ចាំ​នេះ​គឺមាន​រយៈពេល​៤​ខែ​ហើយ គិត​ចាប់​ពីថ្ងៃ​ដែល​សំណុំ​រឿងនេះ​បាន​ចូល​សាលាឧទ្ធរណ៍ ។​

៤. ដោយសារ​បុគ្គល​អន្ធពាល​រូបនេះ​មិនត្រូវ​បានសម្រេច​ទោស ទើប​ជននេះ​មាន​សេរីភាព និង​មាន​ពេលវេលា​ដើរហើរ​យ៉ាង​ឡូយ​នៅ​ខាងក្រៅ​ផលិត​ពត៌មាន​ផ្ដេសផ្ដាស​គ្មាន​ស្តង់ដារ​វិជ្ជាជីវៈ គ្មាន​សីលធម៌ និង​ពត៌មាន​ក្លែងក្លាយ​ដោយ​កាត់ត​រូបខ្ញុំ​ទៅ​ភ្ជាប់​ជាមួយ​ក្រុមប្រឆាំង​ទាំង​ដែល​ខ្ញុំ​មិនដែល​មាន​ទំនាក់ទំនង​ជាមួយ​សោះ ។ នេះ​គឺជា​ទង្វើ​ពាលា​អាវ៉ាសែ​បាត​ផ្សារ​ជាទី​ជូរ​ជាតិ​បំផុត ។ ករណីនេះ ខ្ញុំ​បាន​ជម្រាប​ទៅ​មេធាវី​តំណាង​របស់ខ្ញុំ​ឱ្យ​រៀបចំ​ពាក្យបណ្ដឹង​ថ្មីៗ​ដើម្បី​ប្ដឹង​បុគ្គល​រូបនេះ​ពីបទ​ល្មើស​ផ្សេងៗ​បន្ថែម ។​

* តើ​ខ្ញុំ​នឹង​រំពឹងថា​នឹង​ទទួលបាន​យុត្តិធម៌​ត្រឡប់មកវិញ​ដែរឬទេ​?ចម្លើយ​៖ គឺ​ខ្ញុំ​សង្ឃឹមថា​ថ្នាក់ដឹកនាំ​សាលាឧទ្ធរណ៍​ដែលមាន​ឯកឧត្ដម​ប្រធាន #​សេង​ស៉ី​វុត្ថា និង​ឯកឧត្ដម​អគ្គ #​អ៊ុក​សាវុធ នឹង​ពិនិត្យ និង​ព​ន្លឿ​ន​ការដោះស្រាយ​លើ​សំណុំរឿង​អយុត្តិធម៌​មួយ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ត្រឡប់​មកឱ្យ​បាទ​វិញ ។ ភស្តុតាង​សែក​ស្អុយ កិច្ចសន្យា​មាន​គ្រប់គ្រាន់ បន្ថែម​នូវ​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ភ្នំពេញ​នេះ​ទៀត ។ សំណួរ​គឺ តើ​ពេលណា​ទើប​សាលាឧទ្ធរណ៍​បើក​សាវ​នា​ការជម្រះ និង​សម្រេច​ទោស​លើ​ជនឧក្រិដ្ឋ​រូបនេះ​ដើម្បី​ផ្ដល់​យុ​ត្តិ​ជូន​ជនរងគ្រោះ​វិញ​តែប៉ុណ្ណោះ ៕​ពី​ខ្ញុំ​រាស្ត្រ​ខ្មែរ​ស្លូតត្រង់​ដ៏​មហា​កម្សត់​វេច​ស្ពាយ​ភាពអយុត្តិធម៌​ពី​កម្ពុជា​មកដល់​ក្រុង​ញ៉ូ​វ​យ៉​ក​។​មិនអាច​ស្វែងរក​ការបកស្រាយ​ពី​លោក​ដួង​អក្ក​រ៉ា​បានទេ​ដោយសារ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​។​អង្ក​ភាព​យើង​រងចាំ​ការបកស្រាយ​គ្រប​
​ពេល​ថ្ងៃ​ធ្វើការ​៕a dourng akha1 a dourng akha2 a dourng akha3 a dourng akhara yong a dourng akhara