» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9616 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699787 នាក់

អធិការរង​ស្រុក​គី​រិ​សាគរ​ខេត្តកោះកុង ផឹកស៊ី​បាញ់បោះ​សេរី ក្នុងអំឡុង​ពេលដែល​អ្ន​ក​ប្រឆាំង កំពុង​ប្រកាស​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល


​ខេត្តកោះកុង​៖​នៅ​ថ្ងៃទី​១៧​នឹង​១៨​ខែសីហា​ឆ្នាំ​២០២៤​រដ្ឋាភិបាល​បានប្រកាស​អាសន្ន​ចំណុច​ខ្ពស់ បន្ទាប់ពី​ក្រុម​ជ្រុលនិយម​មួយចំនួន​តូច​បាន​បង្កើត​គ្រុប telegram នឹង​គ្រុប​ផ្សេងៗ​ទៀត​ក្នុង​បណ្តាញ​សង្គម​ដើម្បី​គៀង​គង​គ្នា​ចូលរួម​ធ្វើបាតុកម្ម​ក្នុង​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។​តាម​បទបញ្ជា កងកម្លាំង​ទូទាំងប្រទេស​គឺ​ត្រូវ​ត្រៀម​២៤​ម៉ោង​ប្រយុទ្ធ​ទប់ស្កាត់​បក្ខពួក​ជ្រុលនិយម​ទាំងនោះ​ដែល​បាន​ចាញ់បោក ឃោសនា​ពួក​ប្រឆាំង​ដែល​រស់នៅ​ក្រៅ​ស្រុក​។ ផ្ទុយទៅវិញ​លោក វរសេនីយ៍ទោ ហ៊ុម សា​រឺ​ន អធិការរង នៃ អធិការដ្ឋាន​នគរបាល​ស្រុក​គិរីសាគរ ខេត្តកោះកុង បែ​ជា​ទៅ​ផឹកស៊ី​រហូត​មានការ​បាញ់បោះ​សេរី​នៅក្នុង​ហាង​មួយកន្លែង​។a police koh1

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​នៅ ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២៤ នៅ​ចំណុច​ហាង​ទំនប់​ទឹកអូរ​ជើង​ស៊ន ស្ថិតក្នុង​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង គេ​បានឃើញ​លោក វរសេនីយ៍ទោ ហ៊ុម សា​រឺ​ន បាន​អង្គុយ​ផឹកស៊ី​មាន​គ្នា​៤​នាក់​ក្នុងនោះ​ក៍មាន​ជនជាតិ​ចិន​ផងដែរ តែ​មិនដឹង​ជាមាន​រឿង​អ្វី​ស្រាប់តែ​លោក ហ៊ុម សា​រឺ​ន បាន​ដក​កាំភ្លើង​ម៉ា​កឡុក បាញ់​ឡើង​ទៅលើ​ចំនួន​៥​គ្រាប់ ហើយ​ដើរ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ក្នុង​ហាង​ដោយ​មិន​តក់​ស្ល​ត់​មិន​ភ័យខ្លាច​អ្វី​ឡើយ​។

សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក វរសេនីយ៍ទោ ហ៊ុម សា​រឺ​ន បានទេ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​មិនមាន​អ្នក​លើក នឹង​តាម​បណ្តាញ telegram ក៏​មិនឃើញ​ចូល​មើល​ផងដែរ​។​
​បន្ទាប់មក សារព័ត៌មាន​ក៏បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក​វរសេនីយ៍ឯក ព្រហ្ម វ​ណ្ណី អធិការ នៃ អធិការដ្ឋាន​នគរបាល​ស្រុក​គិរីសាគរ លោក​បាន​លើក​ទូរស័ព្ទ​ហើយ​លោក​ឆ្លើយតប​វិញ​ថា​ទូរស័ព្ទ​លោក​មាន​សេវា​តែ​៣​កាំ​ស្តាប់​មិនសូវ​បាន ។​ពេល​អ្នកសារព័ត៌មាន​សួរ​ពាក់ព័ន្ធ​រឿង​បាញ់បោះ​នេះ លោក​ឆ្លើយថា​មិនមាន​ទេ​ទូរស័ព្ទ​ក៏​ដាច់​បាត់ទៅ នៅ​ថ្ងៃ​ដដែល​អ្នកសារព័ត៌មាន​យើងខ្ញុំ​ក៏បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក វរសេនីយ៍ឯក ព្រហ្ម វ​ណ្ណី ម្តងទៀត​ដើម្បី​សុំ​ការបំភ្លឺ​តែ​លោក​ឆ្លើយថា​ជាប់​ប្រជុំ​។​

​ប្រភព ព័ត៌មាន​ផ្សេង​បាន​រាយការណ៍​ថា​ករណី​លោក វរសេនីយ៍ទោ ហ៊ុម សា​រឺ​ន គឺ​ពិតជា​បាន​ផឹក​ស៊ិ​បាញ់បោះ​សេរី​ក្នុង​ថ្ងៃ​ប្រកាសអាសន្ន​ចំណុច​ខ្ពស់​ពិត​ប្រាកា​ដ​មែនហើយ​លោក ហ៊ុម សា​រឺ​ន គឺ​បាន​បញ្ជូន​ខ្លួន​ទៅដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ហើយ​។ សារព័ត៌មាន​យើង​បន្ត​រងចាំ​មើលថា​តើ​អាជ្ញាធរ​ខេត្តកោះកុង​នឹងមាន​វិធានការ​បែបណា​?​។​a police koh a police koh2 

​