» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4498 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983643 នាក់

កិច្ចព្រមព្រៀងរុករករ៉ែនៅប្រទេសអ៊ុយក្រែនជាមួយអាមេរិកបានបញ្ចប់នៅតែការចុះហត្ថលេខា?!

អ៊ុយ​ក្រែ​ន​៖​សហរដ្ឋអាមេរិក និង​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គា​រ៍​ទី​២៥​កុម្ភៈ បាន​ឈានដល់​ការឯកភាព​គ្នា ទៅលើ​លក្ខខណ្ឌ​មួយចំនួន​នៃ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​រ៉ែ ដែល​ទីក្រុង​កៀរ​រំពឹងថា នឹង​ទទួលបាន​ការបន្ត​គាំទ្រ​ពី​ទីក្រុង​វ៉ា​ស៉ី​ន​តោន ខណៈ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្វះ​ស្វែងរក​ការបញ្ចប់​សង្គ្រាម​ជាមួយ​ភាគី​រុ​ស្ស៉ី​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២៥​។​a zelensky mine 

​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក Denys Shmyhal នៅ​ថ្ងៃ​ពុធ​នេះ បានបង្ហាញ​ព័ត៌មាន​លម្អិត នៃ​កិច្ចព្រមព្រៀង​រ៉ែ​ជាមួយ​សហរដ្ឋអាមេរិក ដោយ​បញ្ជាក់ថា​ពាក្យពេចន៍​ក្នុង​កិច្ចព្រមព្រៀង​បង្ហាញ​ពី​ការគាំទ្រ​របស់​ទីក្រុង​វ៉ា​ស៊ីន តោន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​កៀវ ក្នុង​ការទទួល​បានកា​រ​ធានា​សន្តិសុខ ប៉ុន្តែ​មិនមាន​ការសន្យា​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ​។​លោកនាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​បាន​លាតត្រដាង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់ ដោយ​បញ្ជាក់ថា អ៊ុយ​ក្រែ​ន​នឹង​បែងចែក ៥០% នៃ «​ប្រាក់ចំណូល​ដែល​ទទួលបាន​នាពេល​អនាគត ពី​ការធ្វើ​អាជីវកម្ម​លើ​ទ្រព្យសម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​»​។ ប្រាក់ចំណូល​ទាំងនេះ នឹងត្រូវ​ដាក់ចូល​ក្នុង​មូលនិធិ​រួមមួយ ដែល​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក​និង​អ៊ុយ​ក្រែ​ន​។ លោក​បានបញ្ជាក់​បន្ថែម​ថា «​ប្រាក់​បញ្ញើ សម្ភារៈ​បរិក្ខារ អាជ្ញាប័ណ្ណ និង​កិច្ចសន្យាជួល​ដែលមាន​ស្រាប់​មិនត្រូវ​រាប់បញ្ចូល ក្នុង​ការចរចា​បង្កើត​មូលនិធិ​នេះឡើយ​»​។​

​កិច្ចព្រមព្រៀង​នេះ គឺជា​ចំណុច​ស្នូល​នៃ​កិច្ចប្រឹងប្រែង​របស់​អ៊ុយ​ក្រែ​ន ក្នុង​ការទទួល​បានកា​រ​គាំទ្រ​ដ៏​រឹងមាំ​ពី​លោក ដូ​ណា​ល់ ត្រាំ ខណៈដែល​ប្រធានាធិបតី​អាមេរិក​រូបនេះ ខិតខំ​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន​យ៉ាង​ឆាប់រហ័ស ដែលជា​ការណ៍​ធ្វើឱ្យ​អ្នកគាំទ្រ​អ៊ុយ​ក្រែ​ន​ព្រួយបារម្ភ​ថា អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដ​ល់​ផលប្រយោជន៍​ជាតិ​របស់​អ៊ុយ​ក្រែ​ន​។​​លោក Shmyhal បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​អនុម័ត​សេចក្តីព្រាង​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បីឱ្យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy អាច​ចុះហត្ថលេខា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន នា​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​ខាងមុខ ជា​ថ្ងៃ​ដែល​លោក​គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​លោក​បាន​គូសបញ្ជាក់​ពី​លក្ខខណ្ឌ សម្រាប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រ៉ែ​បឋម ដោយ​តំណាង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ថា «​ការចុះហត្ថលេខា​នឹង​កើតឡើង តែ​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ឯកភាព​លើ​ការធានា​សន្តិសុខ និង​វិធីសាស្ត្រ ក្នុងការ​បញ្ចូល​ការធានា​ទាំងនោះ ទៅក្នុង​កិច្ចព្រមព្រៀង ព្រមទាំង​ធ្វើឡើង​ក្នុង​វត្តមាន​របស់​មេដឹកនាំ​ទាំងពីរ​»​។​​គួរ​បញ្ជាក់ថា នៅក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រ៉ែ ដែល​លោក ហ្សេ​លេន​ស្គី បាន​បដិសេធ​កន្លងមក សហរដ្ឋអាមេរិក និង​អ៊ុយ​ក្រែ​ន នឹង​បង្កើត​មូលនិធិ​វិនិយោគ​កសាងឡើង​វិញ​មួយ ដោយ​ប្រមូល​ថវិកា​ពី​ប្រភព​ចំណូល​របស់​អ៊ុយ​ក្រែ​ន រួមទាំង​សារធាតុ​រ៉ែ អ៉ី​ដ្រូ​កាបូន និង​វត្ថុធាតុដើម​ដែល​អាច​ទាញ​យកបាន​ផ្សេងទៀត​។ តម​ក អ៊ុយ​ក្រែ​ន នឹង​ផ្តល់​ចំណែក ៥០​ភាគរយ​នៃ​ចំណូល​របស់ខ្លួន​ទៅឱ្យ​សហរដ្ឋអាមេរិក រហូតដល់​គ្រប់​ចំនួន ៥០០​ពាន់​លាន​ដុល្លារ​។ ចំណែក សហរដ្ឋអាមេរិក នឹង​ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​រយៈពេល​វែង សម្រាប់​ការអភិវឌ្ឍ​អ៊ុយ​ក្រែ​ន​។​

​លោក ត្រាំ បាន​ប្រាប់​អ្នកកាសែត​ថា លោក ហ្សេ​លេន​ស្គី ចង់​មកកាន់​ទីក្រុង​វ៉ា​ស៉ី​ន​តោន នា​ថ្ងៃ​សុក្រ​នេះ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​និយាយ​ផងដែរ​ថា ទម្រង់​នៃ​ដាក់​កងទ័ព​រក្សា​សន្តិភាព គឺជា​រឿង​ចាំបាច់​នៅ​អ៊ុយ​ក្រែ​ន ប្រសិនបើ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម អាច​សម្រេច​ទៅបាន​។​សូមបញ្ជាក់ថា៖​លោក​ដូ​ណា​ល់ ត្រាំ គ្រាន់តែ​ចូលកាន់​អំណាច​ភ្លាម បានប្រកាស​គំរាមថា​អ៊ុយ​ក្រែ​ន​ត្រូវតែ​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក ចូលទៅ​ជីក​យក​រ៉ែ ដើម្បី​ជាការ​សង​ប្រាក់​មក​អាមេរិក​វិញ ក្នុង​ទំហំ​៥០០​ពាន់​លាន​ដុល្លា​។ តែ​ផ្ទុយទៅវិញ ផ្អែក​តាម​តួលេខ​របស់​វិទ្យាស្ថាន Kiel ដើម្បី​សេដ្ឋកិច្ចពិភពលោក គឺ​ធាតុពិត​ជំនួយ​យោធា​របស់​អាមេរិក ដែល​បានផ្តល់​មក​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រមាណ​៣​ឆ្នាំ​មកនេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​តែ​១២០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ មិនមែន​៥០០​ពាន់​លាន​ដុល្លារ ដូច​អ្វីដែល​លោក​ត្រាំ​អះអាង​ឡើង​។​

​ការទាមទារ​របស់លោក​ត្រាំ ឲ្យ​អ៊ុយ​ក្រែ​នស​ង​ប្រាក់​លើស​ដល់​ទៅ​៤​ដង តាមរយៈ​ធនធាន​រ៉ែ​នេះ ត្រូវបាន​លោក​ហ្សេ​ឡេ​ន​ស្គី ច្រានចោល​ភ្លាមៗ ថា​លោក​មិនអាច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​នាំ​ឲ្យ​កូនចៅ​អ៊ុយ​ក្រែ​ន​១០​ជំនាន់​ទៅមុខទៀត ត្រូវ​សងបំណុល​គេ​នោះឡើយ​។ តែ​យ៉ាងណា នៅ​ថ្ងៃ​ពុធ​ទី​២៦​កុម្ភៈ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ក្របខណ្ឌ​មួយ ត្រូវបាន​ភាគី​ទាំង​២​យល់ស្រប​គ្នា​ហើយ​។​​ផ្អែក​តាម​ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ដែល​បាន​ឆ្លើយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP គឺ​កិច្ចព្រមព្រៀង​នេះ​មិនមាន​ខ្លឹមសារ​កំណត់​ទំហំ​ទឹកប្រាក់​៥០០​ពាន់​លាន​ដុល្លារ ដូចដែល​លោក​ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​ទាមទារ​ឡើយ​។

ផ្ទុយទៅវិញ ឯកសារ​នេះ​បាន​កំណត់ថា ភាគី​ទាំង​២ អាមេរិក​និង​អ៊ុយ​ក្រែ​ន នឹងធ្វើ​អាជីវកម្ម​រួមគ្នា​ក្នុង​ការជីក​យក​ធនធាន​រ៉ែ​ដី​កម្រ​។ ហើយ​ប្រាក់ចំណូល​បានមកពី​ធនធាន​នេះ នឹងត្រូវ​ផ្ទេរ​ទៅកាន់​មូលនិធិ​រួមមួយ ដែល​សហរដ្ឋអាមេរិក​និង​អ៊ុយ​ក្រែ​ន នឹង​រួមគ្នា​បង្កើត​។ មន្ត្រី​ដដែល​នេះ​អះអាងថា គឺ​ភាគី​អាមេរិក​បាន​សុខចិត្ត​លុបចោល​លក្ខខណ្ឌ​ទាំងអស់​ដែល​អ៊ុយ​ក្រែ​ន​មិនអាច​ទទួលយកបាន ក្នុងនោះ​មាន​ជាអាទិ៍​រឿង​ទំហំ​ទឹកប្រាក់​៥០០​ពាន់​លាន​ដុល្លារ​។​
​ជាការ​សំគាល់ថា ការដែល​អ៊ុយ​ក្រែ​ន​សុខចិត្ត​ចុះ​កិច្ចព្រមព្រៀង​បើក​អាជីវកម្ម​រ៉ែ​ឲ្យ​សហគ្រាស​អាមេរិក គឺ​អ៊ុយ​ក្រែ​ន​មាន​លក្ខខណ្ឌ​មួយ​ដ៏​ធំ​ចាប់​បាច់​បំផុត នោះ​គឺ​ការទទួលបាន​នូវ​ការធានា​សន្តិសុខ ពី​សំណាក់​ភាគី​អាមេរិក​។ ការធានា​សន្តិសុខ​ដែល​អាច​នឹង​ទៅ​កម្លា កុំ​ឲ្យ​រុស្ស៊ី​ចូលមក​ឈ្លានពាន​សាជាថ្មី បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រួចរាល់​។ លោក​ហ្សេ​ឡេ​ន​ស្គី​ធ្លាប់​បានលើកឡើង​ពី​លទ្ធភាព​យក ធនធាន​រ៉ែ​ដូរ​យក​ការធានា​ការពារ​សន្តិសុខ​នេះ តាំងតែ​ពី​ខែតុលា​ឆ្នាំ​២០២៤​ម្លេះ​។​

​គួរ​បញ្ជាក់ថា បើ​អាចទៅរួច​នឹង​ល្អ​បំផុត​នោះ គឺ​អ៊ុយ​ក្រែ​ន​ចង់​ចូល​ជា​សមាជិក​អូតង់ ព្រោះ​វា​ជាការ​ធានា​សន្តិសុខ​មួយ​ដ៏​ធំ​ធ្វើ​ឲ្យ​រុស្ស៊ី​ខ្លាច​។ តែ​ភាគី​អាមេរិក​តាំងតែ​ពី​ជំនាន់​លោក​ចូ បៃ​ដិ​ន បាន​បដិសេធ ព្រោះ​ធ្វើបែបនេះ គឺ​រុស្ស៊ី​នឹងមិន​សុខចិត្ត​ហើយនឹង​បន្តធ្វើ​សង្គ្រាម​រហូត​គ្មាន​ថ្ងៃ​បាន​សន្តិភាព​ឡើយ​។ ចំណុច​មួយទៀត ដែល​អ៊ុយ​ក្រែ​ន​បានទាមទារ គឺ​ចង់​ឲ្យ​មាន​វត្តមាន​កងទ័ពរ​ក្សា​សន្តិភាព បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​ជាមួយ​រុស្ស៊ី​។ ត្រង់ចំណុច​នេះ លោក​ដូ​ណា​ល់ ត្រាំ​ក៏​ធ្លាប់បាន​បដិសេធ​ដែរ តែ​ក្រោយមក​ពេល​ជួប​ជាមួយ​លោក​ម៉ា​ក្រុង​នៅ​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ លោក​ត្រាំ​បាន​បើក​ចំហរទ្វារ​គាំទ្រ​ថា​អឺរ៉ុប​អាច​បញ្ជូន​កងទ័ព​រក្សា​សន្តិភាព​ទៅ ដោយមាន​អាមេរិក​ចាំ​ជួយ​ពីក្រោយ​ដោយ​មធ្យោបាយ​ផ្សេង​។​

​ផ្អែក​តាម​មន្ត្រី​អ៊ុយ​ក្រែ​ន ភាគី​ទាំងសងខាង​កំពុងតែ​ជជែក​លម្អិត​បន្ថែមទៀត ទាក់ទិន​នឹង​ចំណុច​នេះ​។ ប្រភព​ដដែល​នេះ អះអាងថា គេ​អាច​នឹង​ចង​លក្ខខណ្ឌ​ទូទៅ​មួយ ដែល​ចែងថា​សហរដ្ឋអាមេរិក​នឹង​វិនិយោគ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​អធិបតេយ្យភាព មាន​ស្ថិរភាព​និង​មានការ​រីកចម្រើន​។ សហរដ្ឋអាមេរិក​នឹងធ្វើ​ការងារ ជួយ​ជ្រោមជ្រែង​ដើម្បី​ឲ្យ​អ៊ុយ​ក្រែ​ន​មាន​សន្តិ​ភាពជា​រៀង​ដរាប ឬមួយ​ក៏​សហរដ្ឋអាមេរិក​នឹង​ជួយ​ទំនុកបម្រុង​គាំទ្រ ដល់​ការធានា​ការពារ​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​ជាដើម​។​

​គួរ​បញ្ជាក់ថា អ៊ុយ​ក្រែ​ន​មាន​ធនធាន​រ៉ែ​ទំហំ​ប្រមាណ​៥% នៃ​រ៉ែ​របស់​ពិភពលោក​។ ក៏ប៉ុន្តែ រ៉ែ​អ៊ុយ​ក្រែ​ន ដែល​លោក​ដូ​ណា​ល់ ត្រាំ សម្លឹង​ចង់បាន​បំផុត​នោះ គឺ​ភាគច្រើន​មិនទាន់មាន​អាជីវកម្ម​ជីក​កកាយ​នៅឡើយ​ទេ ដោយសារ​ហេតុផល​ផ្សេងៗ ដូចជា​ប្រតិបត្តិ​ការជីក​កកាយ​និង​ចម្រាញ់ អាចមាន​ការលំបាក​ខ្លាំង ឬក៏​រ៉ែ​នោះ​ស្ថិតនៅក្នុង​ដែនដី​ដែល​កងទ័ព​រុស្ស៊ី​គ្រប់គ្រង​ជាដើម​។​តើ​អ៊ុយ​ក្រែ​ន​មាន​រ៉ែ​អ្វីខ្លះ​?​តាម​ការសិក្សា​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ Kyiv School of Economics បន្ថែម​ពីលើ​រ៉ែ​កម្រ អ៊ុយ​ក្រែ​ន​មាន​រ៉ែ​សំខាន់ៗ​ច្រើនជាង​១០០​ប្រភេទ រួមជាមួយ​ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ដ៏​សម្បើម​។ រ៉ែ​កម្រ គឺជា​ក្រុម​មួយ​នៃ​លោហៈ​ចំនួន​១៧ ដែល​កម្រ​មាន​នៅលើ​ពិភពលោក និង​ត្រូវបាន​ប្រើ​ដោយ​មិនអាច​ខ្វះ​បាន​សម្រាប់​យានយន្ត ទូរស័ព្ទ ប្រព័ន្ធ​មី​ស៊ី​ល និង​ឧបករណ៍​អេឡិចត្រូនិក​។

វិទ្យាស្ថាន​ភូមិវិទ្យា​អាមេរិក U.S. Geological Survey បានចាត់ទុក​រ៉ែ​ចំនួន​៥០ មាន​សារៈ​សំខាន់បំផុត ហើយ​ក្នុងនោះ​មាន​រ៉ែ​កម្រ​ជាច្រើន​ប្រភេទ ដូចជា nickel និង lithium​។ ចំណែក វិទ្យាស្ថាន Institute of Geology វិញ​បានឱ្យដឹងថា អ៊ុយ​ក្រែ​ន​កាន់កាប់​រ៉ែ​កម្រ​មានដូចជា lanthanum និង cerium ដែល​ត្រូវបាន​ប្រើ​ក្នុង​ការផលិត​ទូរទស្សន៍ និង​អំពូល neodymium ប្រើ​នៅក្នុង​តួប៊ីន​ខ្យល់ និង​អាគុយ​រថយន្ដ​អគ្គិសនី ហើយ erbium និង yttrium ត្រូវបាន​ប្រើ​នៅក្នុង​ឧបករណ៍​ជាច្រើន​រាប់​ចាប់ពី​ថាមពលនុយក្លេអ៊ែរ រហូតដល់​ឡាស៊ែរ​។ វិទ្យាស្ថាន​ស្រាវជ្រាវ​ទំនុកបម្រុង​ដោយ សហភាព​អឺរ៉ុប​មួយ​នេះ​ក៏បាន​រកឃើញ​ដែរ​ថា​អ៊ុយ​ក្រែ​ន​មាន​រ៉ែ scandium​។​

​លោក ហ្សេ​លេន​ស្គី បាន​អះអាងថា​អ៊ុយ​ក្រែ​ន មាន​ស្ដុក​រ៉ែ​កម្រ titanium និង uranium ធំជាងគេ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​។ មិនតែប៉ុណ្ណោះ បើតាម World Economic Forum អ៊ុយ​ក្រែ​ន​ថែមទាំង​ជា អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​នូវ​រ៉ែ lithium, beryllium, manganese, gallium, zirconium, graphite, apatite, fluorite និង nickel ទៀតផង​។ ដោយឡែក ស្ថាប័ន State Geological Surveys បាន​និយាយថា​អ៊ុយ​ក្រែ​ន​មាន​ស្ដុក​រ៉ែ lithium ជាង ៥០០ ០០០​តោន ដែល​ត្រូវ​ប្រើ​ជា​ចាំបាច់ សម្រាប់​អាគុយ សេ​រ៉េ​មិ​ក និង​កែវ​។ រ៉ែ Titanium ត្រូវបាន​ស្ដុក​ទុក​ភាគច្រើន​នៅ​តំបន់​ភាគ​ពាយព្យ និង​កណ្ដាល​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​រ៉ែ lithium មាននៅ​ភាគ​កណ្ដាល ខាងកើត និង​ភាគ​អាគ្នេយ៍​។​
​លើសពីនេះទៅទៀត អ៊ុយ​ក្រែ​ន​នៅមាន​ស្ដុក​រ៉ែ graphite ដែលជា​សមាសធាតុ​ដ៏​សំខាន់​នៅក្នុង​អាគុយ​រថយន្ដ​អគ្គិសនី និង​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ តំណាងឱ្យ ២០​ភាគរយ​នៃ​រ៉ែ graphite នៅលើ​ពិភពលោក​៕