» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11986 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702157 នាក់

កាត់ទោស​កុប្បករ​បារាំ​ង​ក្នុងពេល​ជីដូន​ជនរងគ្រោះ​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​ក្រោមលេស​ស្លាប់​ចៅ​គាត់​

​ប្រទេស​បាំ​រាំង​៖​កុប្បករ​ប្រហែល ៥០ នាក់ ភាគច្រើន​ជា​យុវជន ត្រូវ​ប្រឈមមុខ​នឹង​ការកាត់ក្តី​ក្នុង​ទីក្រុង​ប៉ារីស និង​ហ្គ្រី​ណូ​ប​ល ដោយសារ​ចូលរួម​ក្នុង​សកម្ម ភាពអនាធិបតេយ្យ​ក្រោមលេស​នស​ការសម្លាប់​ក្មេង​ជំទង់​ម្នាក់​កាលពីដើម​សប្តាហ៍​មុន​ដោយសារ​ប៉ូលិស​បាញ់​ពេល​មិ​គោរព​ច្បាប់​ចរាចរ​។​a france demons2 

សារព័ត៌មាន Le Monde បាន​រាយការណ៍​ថា ជនសង្ស័យ ៥ នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​បះបោរ​ដោយ​ហិង្សា​លើ​មន្ត្រីប៉ូលិស និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ។ តុលាការ​ក៏បាន​សម្រេច​កាត់ទោស​ម​នុស្ស ៣ នាក់​ឲ្យ​ជាប់ពន្ធនាគារ​, ម្នាក់​ទទួលបាន​ការព្រមាន ខណៈ​ម្នាក់ទៀត​បាន​រួច​ទោស ។​ទន្ទឹម​នោះ ការកាត់ទោស​ធ្ងន់ធ្ងរ​បំផុត គឺ​ផ្តល់​ទៅ​ឲ្យ​បុរស​អាយុ ២២ ឆ្នាំ​ម្នាក់ ឈ្មោះ Amaury ដែល​បាន​គប់​ដុំថ្ម​ដាក់​មន្ត្រីប៉ូលិស​ចេញពី​ដំបូលផ្ទះ​មួយកន្លែង ។ ស្ថានីយ៍​វិទ្យុ France Info បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ ទី​២ ខែកក្កដា​ថា កុបករ ៣ នាក់​នៅក្នុង​ទីក្រុង​ហ្គ្រី​ណូ​ប​ល ក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ៣ ទៅ ៤ ខែ​ផងដែរ​។​ក្រសួងមហាផ្ទៃ​បារាំង​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បារាំង​បាន​ចាប់ខ្លួន​មនុស្ស​ជាង ២,៨០០ នាក់​ពីបទ​កុបកម្ម ចាប់តាំងពី​ថ្ងៃ​អង្គារ​សប្តាហ៍​មក បន្ទាប់ពី​ប៉ូលិស​បាញ់សម្លាប់​យុវជន​ម្នាក់​ដែល​មិន​ព្រម​សហការ​នៅ​ភ្លើងស្តុប​ក្នុង​ទីក្រុង ណង់​ទែ​រ ។​

​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំឡើង​នៅ​វិមាន Elysee លោក​ប្រធានាធិបតី​បារាំង​ម៉ា​ក្រុន​( Macron) បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Elisabeth Borne រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រី​យុត្តិធម៌ ធ្វើយ៉ាងណា​ធ្វើទៅ​ឲ្យ​តែ​ស្តារ​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​បារាំង​បាន​ឡើងវិញ ។​លោក Macron ក៏បាន​និយាយ​ផងដែរ​ថា រដ្ឋាភិបាល​បារាំង​ត្រូវតែ​បន្ត​គាំទ្រ​មន្ត្រី​អនុវត្ត​ច្បាប់ និង​សមាជិក​នៃ​ទីភ្នាក់ងារ​ពិសេស​ដែល​ត្រូវបាន​ប្រមូលផ្តុំ​ក្នុង​រយៈពេល ៥ ថ្ងៃ​កន្លងមកនេះ ហើយ​លោក​ក៏​គ្រោង​នឹង​ជួប​អភិបាលក្រុង​ដែល​រង​ផលប៉ះពាល់​ដោយ​កុបកម្ម​ជាង ២២០ នាក់​នៅ​វិមាន Elysee នា​ថ្ងៃ​អង្គារ​នេះ​ផងដែរ ។​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​លោក Gerald Darmanin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មន្ត្រី​អនុវត្ត​ច្បាប់​ជាង ៤៥,០០០ នាក់​រួមទាំង​អង្គភាព​ពិសេស​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កុបកម្ម​នៅ​បារាំង ខណៈដែល​មន្ត្រីប៉ូលិស និង​កងកម្លាំងប្រដាប់អាវុធ​ជាង ៣០០ នាក់​បាន​រងរបួស​នៅក្នុង​រយៈពេល ៣ ថ្ងៃ​ដំបូង​នៃ​ភាពចលាចល​នៅក្នុង​ប្រទេស ។​​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បារាំង ធ្វើការ​ដោះស្រាយ​បញ្ហា​ឲ្យ​ស៊ីជម្រៅ​នៃ​ការរើសអើង​ជាតិ​សាសន៍ និង​ការរើសអើង​ក្នុងការ​អនុវត្ត​ច្បាប់ បន្ទាប់ពី​យុវជន​ម្នាក់​ឈ្មោះ Nahel Merzouk អាយុ ១៧ ឆ្នាំ​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​ក្នុងប្រទេស​បារាំង ។​

Nahel ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​នៅ​តំបន់ Nanterre ជាយក្រុង​ប៉ារីស​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​រូបគេ​មិន​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​មន្ត្រីប៉ូលិស​ដែល​ប្រព្រឹត្ត​ទង្វើ​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត និង​កំពុង​ត្រូវបាន​ឃុំខ្លួន​ផងដែរ ។​​ទាកទង​សកម្មភាព​ក​កុប្បកម្ម​នេះដែរ​ក្រុម​អ្នកនយោបាយ​បារាំង បាន​ថ្កោលទោស ចំពោះ​ការវាយប្រហារ ទៅលើផ្ទះ​របស់លោក Vincent Jeanbrun អភិបាលក្រុង​ដែលជា​អ្នក​ស្តាំនិយម ស្ថិតនៅ L’Hay-les-Roses នា​ភាគខាងត្បូង ទីក្រុង​ប៉ារីស​។ បន្ថែម​ពីលើ​នេះ ក្រុម​ជនបង្ក បាន​បើករថយន្ត​ដែល​កំពុងតែ​ឆេះ ចូលទៅ​ក្នុងផ្ទះ​របស់លោក​អភិបាលក្រុង នៅក្នុង​គោលបំណង​ដុតបំផ្លាញ​វា​ចោល ខណៈ​ប្រពន្ធ និង កូន​របស់លោក​អភិបាល Jeanbrun ទើបនឹង​មាន​អាយុ​៥​ឆ្នាំ និង ៧​ឆ្នាំ កំពុងស្ថិត​ក្នុងផ្ទះ ហើយ​គាត់​កំពុងតែ​នៅ​ខាងក្រៅ​ផ្ទះ​។ ចំណែក​ប្រពន្ធ​របស់គាត់ បាន​រងរបួស​ធ្ងន់​។ ដោយឡែក ក្រុង​រដ្ឋអាជ្ញា បាន​បើក​សំណុំរឿង​ស៊ើបអង្កេត អំពី​ករណី​ប៉ុនប៉ង​មនុស្សឃាត​។​

ដោយឡែក​អ្នកស្រី ណា​ឌី​យ៉ា ជីដូន​របស់​ជន​ងរ​ង​គ្រោះ​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​សកម្មភាព​អនាធិបតេយ្យ​ក្រោយ​លេស​នស​ការេ​ស្លាប់​ចៅ​របស់គាត់​។ លោកស្រី​ណា​ឌី​យ៉ា បញ្ជាក់ ថា «​រថយន្ដ​ទាំងអស់ មិនបាន​ធ្វើ​អ្វី​ប្រឆាំងនឹង​អ្នក​នោះទេ សាលារៀន​មិនបាន​ធ្វើ​អ្វី​ប្រឆាំងនឹង​អ្នក​ដែរ ហើយ​រថយន្ដក្រុង ក៏​មិន​បានធ្វើ​អ្វី​ប្រឆាំងនឹង​អ្នក​នោះឡើយ ចូរ​អ្នក​កុំ​បំផ្លាញ​សាលារៀន កុំ​បំផ្លាញ​រថយន្ដក្រុង ព្រោះ​វា​យាន​សម្រាប់​អ្នកធ្វើដំណើរ​»​។​​អ្នកស្រី បាន​សង្កត់ធ្ងន់ ថា «​ខ្ញុំ​នៅតែមាន​ជំនឿ​លើ​ប្រព័ន្ធតុលាការ​។ ប៉ូលិស​ដែល​បាន​បាញ់​ចៅ​របស់គាត់ ជា​អ្នក​ត្រូវតែ​ទទួលខុសត្រូវ ហើយ​ខ្ញុំ​មិន​ខឹង​នឹង​ប៉ូលិស​ទាំងអស់​នោះដែរ​»​។​យុវជន ណា​ហែល អាយុ​១៧​ឆ្នាំ មាន​ឪពុកម្ដាយ ជា​ជនជាតិ​អាល់​ហ្សេ​រី និង ម៉ូ​រ៉ុ​កកូ ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់ ដោយសារ​មិន​ឈប់​ឈប់​កន្លែង​ភ្លើងស្ដុប កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន នៅ​ណង់​តេ​រេ ជាយក្រុង​ប៉ារីស​។ សកម្មភាព​បែបនេះ បាន​បង្ក​ឲ្យ​ផ្ទុះ​កុបកម្ម​យ៉ាង​ធំ នៅក្នុង​ប្រទេស​បារាំង​។​ពេល​សួរ​អំពី​យុទ្ធនា​ការប្រមូល​ថវិកា ដែល​ទទួលបាន​ការសន្យា​ជាង ៧៣១ 000​ដុល្លារ សម្រាប់​មន្ត្រីប៉ូលិស​ដែល​ត្រូវបាន​ចោទប្រកាន់ លើ​ការបាញ់ប្រហារ​នោះ អ្នកស្រី Nadia បាន​អះអាង ថា​៖ «​បេះដូង​ខ្ញុំ​ឈឺ​ណាស់​»​។​

​បើតាម​ក្រសួងមហាផ្ទៃ​បារាំង បាន​ឲ្យ​ដឹង ថា ប៉ូលិស ជាង​២០០​នាក់ បាន​រងរបួស កាលពី​ថ្ងៃ​សៅរ៍​។ រីឯ​ក្រុម​កុបករ ចំនួន ១ ៣១១​នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​រថយន្ដ​ជាង​២០០​គ្រឿង ត្រូវបាន​ដុតបំផ្លាញ និង ហាង​ទំនិញ ភោជនីយដ្ឋាន ធនាគារ សរុប​ជាង ៧០០​កន្លែង បាន​រង​ការខូចខាត ចាប់តាំងពី​ការផ្ទុះ​នូវ​ភាពវឹកវរ​នេះ​ឡើង​។​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃ​សៅរ៍​បាន​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​ដែល​បានគ្រោង​ទុក ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដោយសារតែ​ភាពចលាចល​នៅតែ​បន្ត​កើតមាន​៕a france demonst a france demonst1 a france demonst2 a france demonst3