» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4151 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668791 នាក់

កូរ៉េខាងត្បូង ជប៉ុន អាមេរិក ថ្កោលទោស​ការផ្គត់ផ្គង់​អាវុធ​ពី​កូរ៉េខាងជើង​ទៅឲ្យ​រុ​ស្ស៉ី

ប្រទេស​កូរ៉េ​៖ ក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក បានធ្វើការ​ថ្កោលទោស ចំពោះ​ការផ្គត់ផ្គង់​អាវុធ និង​បរិក្ខារ​យោធា​ពី​កូរ៉េខាងជើង​ដល់​រុ​ស្ស៉ី ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែតុលា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា «​សាធារណរដ្ឋ​កូរ៉េ សហរដ្ឋអាមេរិក និង​ជប៉ុន សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការផ្តល់​សម្ភារៈ​យោធា និង​អាវុធ​ពី​កូរ៉េខាងជើង​ដល់​សហព័ន្ធ​រុ​ស្ស៉ី ដើម្បី​ប្រើប្រាស់​ប្រឆាំង​រដ្ឋាភិបាល និង​ប្រជាជន​អ៊ុយ​ក្រែ​ន​»​។​a putin korea 

​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង ៣ បាន​បន្ថែមថា «​ការ​ចែកចាយ​អាវុធ ដែល​ភាគច្រើន​ដែល​យើង​ទទួលបាន​ការបញ្ជាក់​ហើយ​នោះ នឹងធ្វើ​ប៉ះពាល់​ដល់​មនុស្ស​កាន់តែ​ច្រើន ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​។ យើង​ក៏​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​សម្ភារៈ​ទាំងឡាយណា​ដែល​រុ​ស្ស៉ី​នឹង​ផ្តល់​ឲ្យ​កូរ៉េខាងជើង​វិញ ដើម្បី​គាំទ្រ​ដល់​គោលដៅ​យោធា​របស់​ទីក្រុង​ព្យុងយ៉ាង​»​។​​គួរ​បញ្ជាក់ថា​កន្លងមក រុ​ស្ស៉ី និង​កូរ៉េខាងជើង​តែង​បដិសេធ​ការបញ្ជូន​អាវុធ​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ចំពេល​មានការ​បង្ហាញ​របាយការណ៍​ពី​ទីក្រុង​វ៉ាស៊ីនតោន និង​ក្រុម​អ្នកស្រាវជ្រាវ​អំពី​នាវា​ផ្ទុក​កុងតឺន័រ​ដែល​ទំនង​ជាមាន​អាវុធ នៅឯ​កំពង់ផែ​នៃ​ប្រទេស​ទាំងពីរ​។

សូមបញ្ជាក់​ប្រទេស​ចិន​ជា​ប្រទេស​ដែល​ជួយ​ការពារ​របប​កុំមុយនិស្ត​កូរ៉េ​ខាង​ចើ​ង​ជំនាន់​លោក​គឹម​អ៊ិ​ល​ស៊ុ​ង​ជា​មេដឹកនាំ​។​នៅ​ថ្ងៃទី ២៥ ខែតុលា​ឆ្នាំ​១៩៥០​ជាំ​ថ្ងៃ​ដែល កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជន​ចិន​បាន​ចេញទៅ​ប្រយុទ្ធ​នៅ​កូរ៉េខាងជើង ប្រឆាំងនឹង ការឈ្លានពាន​របស់​ស​ហ​រដ្ឋ​អាមេរិក​។​សង្គ្រាមស៊ីវិល​នី​ឧបទ្វីប​កូរ៉េ​បាន​ផ្ទុះឡើង​នៅ​ខែមិថុនា​ឆ្នាំ​១៩៥០ ហើយ​សហរដ្ឋអាមេរិក​បាន​ជួយ​កូរ៉េខាងត្បូង​ម​វាយលុក​កូរ៉េខាងជើង​។ រដ្ឋាភិបាល​ចិន​បាន​ចោទ យោធា​អាមេរិក​ថា​បាន​ឆ្លងកាត់​ខ្សែស្រប​ទី​៣៨ "​ប៉ា​រ៉ា​ឡែល​ទី ៣៨" ហើយ ភ្លើងសង្គ្រាម​បាន​រាលដាល​ទៅដល់​ព្រំដែន​រវាង​ចិន និង​កូរ៉េខាងជើង​។ ឯកសា​ចិន​បាន​ឲ្យ​ដឹងថា​៖ គណបក្ស​និង​រដ្ឋាភិបាល​កូរ៉េខាងជើង​បានស្នើ​ឱ្យ​ចិន បញ្ជូន​កងទ័ព​ទៅ​ជួយ​កូរ៉េខាងជើង​។ នៅ​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​១៩៥០ កងទ័ព​ប្រជាជន​ចិន​បាន​ចាកចេញ ពី​ស្រុកកំណើត ទៅ​ប្រយុទ្ធ​នៅ​កូរ៉េខាងជើង​អស់​រយៈពេល​២​ឆ្នាំ​៩​ខែ ហើយ​បា​នប​ង្ល​ក​ឲ្យ​មានការ​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​បញ្ឈប់​សង្គ្រាម​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៥៣​។​

​ប្រទេស​ចិន​បាន​ហៅ​ការចូល​ជួយ​ជា​ជ័យជំនះ​ដ៏​អស្ចារ្យ​ក្នុង​សង្គ្រាម​ជួយ​កូរ៉េខាងជើង​ប្រឆាំងនឹង​ការឈ្លានពាន​របស់ សហរដ្ឋអាមេរិក បានបង្ហាញ​ពី​អនុភាព​ជាតិ​របស់ ប្រទេស​ចិន​ថ្មី និង​បាន​លាត ត្រដាង​មុខមាត់​ជា "​ខ្លាក្រដាស​" នៃ​ចក្រពត្តិនិយម​របស់​ស​ហ​រដ្ឋ​អាមេរិក ភាព អាម៉ាស់​មួយរយ​ឆ្នាំ​របស់​ប្រជា​ជាតិចិន ដែល​ចេះតែ​ត្រូវ​អ្នកដទៃ​ធ្វើបាប​ត្រូវបាន​លុបបំបាត់ចោល សម័យ​កាលដែល​អ្នក​ឈ្លានពាន​លោកខាងលិច ប្រើ​កាណុង​បាញ់ ពីរ បី​ក៏​អាច​ទន្ទ្រាន​កាន់កាប់​ប្រទេសមួយ បាន​រលាយ​សាបសូន្យ​ទៅហើយ​។​​អត្ថបទ​ឯកសារបស់​ចិន​បាន​លើកឡើងថា កាលពី ៧៣ ឆ្នាំមុន ប្រទេស​ចិន​ទន់ខ្សោយ ឯ​សត្រូវ​ខ្លាំងពូកែ ទោះជា​យ៉ាងនេះ​ក្តី​ក៏​ដៃគូ​សត្រូវ​មិនអាច​យកឈ្នះ​ចិន បានដែរ ៧៣​ឆ្នាំ​ក្រោយមក ចិន​លែង​ជា​ប្រទេស​ទន់ខ្សោយ​ដូច​កាលពីមុន​ទៀតហើយ បើ​អ្នកណា​បង្ក​សង្គ្រាម​តែ​ផ្ដេ​ស​តែ​ផ្ដាស​ម្ដងទៀត យើង​ប្រាកដជា​នឹង​ប្រយុទ្ធ​តទល់​ហើយ​យកឈ្នះ​ឱ្យបាន​។​​ទោះបីយ៉ាងណា​ក្នុង​ស​ង្ក្រា​ម​ចូល​ជួយ​កូរ៉េខាងជើង​ទា​ហ៊ាន​ចិន​ចំនួន​១៩៧៦៥៣ រូប​ដែល​បាន ពលី​ជីវិត​នៅលើ​សមរភូមិ ថ្ងៃ​។​a putin korea1 a putin korea2 


​