វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4198 នាក់
ម្សិលមិញ 6359 នាក់
សរុប 14090831 នាក់
ឥណ្ឌូណេស៊ី៖រកឃើញមនុស្សម្នាក់មានវាសនានៅរស់ពីយន្តហោះ Lion Air មួយគ្រឿងដែលមានអ្នកជិះ ១៨៩ នាក់ដែលបាន បានធ្លាក់ចូលសមុទ្រកាលពីថ្ងៃទី២៩តុលា។
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្សមួយចំនួនជិត១០នាក់ក្នុងចំណោម១៨៩នាក់(កុមារ៣នាក់ផងដែរ) ដែលគេគិតថាស្លាប់អស់ហើយពីកន្លែងធ្លាក់យន្តហោះធ្លាក់យន្តហោះកាលពីថ្ងៃទី២៩តុលា ដែលមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីមាត់សមុទ្រក្រោយហោះឡើង បាន១៣នាទី។
បុរសឥណ្ឌូនេស៊ីម្នាក់ដែលសំណាងនៅរស់នោះមិនមែនខ្ទាតចេញពីយន្តហោះឬរកឃើញក្នុងទឹកអីទេគឹមកពីគាត់ឡើងយន្តហោះមិនទាន់គេ។ មូលហេតុគឺផ្លូវធ្វើដំណើរទៅព្រលានយន្តហោះស្ទះខ្លាំងនៅទីក្រុងចាកាតា នៅព្រឹកថ្ងៃចន្ទ័ទី២៩ចឹងហើយ ពេលដែលគាត់ទៅដល់ព្រលានយន្តហោះ យន្តហោះបានហោះចេញបាត់ទៅហើយ ។គាត់ឈ្មោះសូនីស៊ីទៀវ៉ាន(Sony Setiawanជា)ភេទប្រុសជាមន្ត្រីនៃក្រសួងហិរញ្ញវត្ថុម្នាក់ដែលមិនបានឡើងលើយន្តហោះLion Air ជើងហោះហើរJT610នោះ
សូមបញ្ជាក់ថា៖ជើងហោះហើរ JT 610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស១៨៩នាក់(គេជឿថាស្លាប់ទាំងអស់) បានបាត់ចេញពី ប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរខ្លីមួយពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង Pangkal Pinang កោះ Bangka របស់ឥណ្ឌូណេស៊ី ។
លោក Bambang Suryo Aji ជាអ្នកគ្រប់គ្រងប្រតិបត្តិការនៃទីភ្នាក់ងារ Basarnas បានឲ្យដឹងថាសាកសពត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅតំបន់ភាគខាងកើតរដ្ឋធានីហ្សាការតា។ ក្រុមអ្នកជួយសង្គ្រោះ ក៏បានរកឃើញផ្នែកមួយចំនួននៃយន្តហោះ និងសម្ភារៈអ្នកជិះនៅលើយន្ដហោះផងដែរ ក៏ប៉ុន្តែយន្តហោះទាំងមូលមិនទាន់ត្រូវបានគេរកឃើញនៅឡើយនោះទេគេកំពុងស្វែងរកប្រអប់ខ្មៅដែលផ្ទុទិន្នន័យយន្តហោះ។យន្តហោះនេះធ្លាប់មានបញ្ហាបច្ចេកទេសម្តតទើបនិងជួសចុលរួចហើយដាក់ឲ្យដំណោះរការវិញក៏មានបញ្ហាចឹងទៅ៕